25/09/2018 - 10:26

យក​ចិត្ត​ទុក​ដាក់គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព

លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​​វិញ​ឡុង ឲ្យ​ដឹង​៖ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត ត្រូវ​បាន​ភូមិ​ភាគ​យក​​ចិ​ត្ត​ទុក​ដាក់​ឧបត្ថម្ភ​យ៉ាង​ល្អ ម្ល៉ោះ​ហើយ បាន​រួម​ចំ​ណែក​ក្នុង​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោយ​ឡែក​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​។

កម្មា​ភិបាល​ភូមិ​ភាគ​មក​សួរ​សុខ​ទុក្ខ​លោក​សេីុន​រ៉ី​តា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​(ខាង​ឆ្វេង​ ) នៅ​ភូមិ​អង្គុ​លី​ត្បូង​ ឃុំ​ដុង​ប៊ិញ​។

តាម​ប្រ​សាសន៍​លោក​យឿង​ ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​៤៩​រូប​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តល់​ព័ត៌​មាន​អំ​ពី​គោល​ការណ៍​ គោល​ន​យោ​បាយ​ក្រឹត្យ​ច្បាប់​ថ្មី​របស់​បក្ស​និង​រដ្ឋ​; ស្ថាន​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម និង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ភូមិ​ភាគ​;និង​ផ្ដល់​ជូន​កា​សែត​ ទស្ស​នា​វដ្ដី​ជា​ប្រ​ចាំ​។ ទន្ទឹម​នឹង​នោះ បាន​ឧបត្ថ​ម្ភ​ជា​សម្ភារៈ​ ជំ​រុញ​ទឹក​ចិត្ត​ស្រប​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​។ល។ ខេត្ត​ក៏​បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ រៀប​ចំ​ពិ​ធី​ជួប​ជុំ​ ប្រ​គេន​និង​ជូន​ទេយ្យ​ទាន​ដល់​វត្ត​នា​នា និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​សំ​ដៅ​លើក​ទឹក​ចិត្ត​ជំ​រុញ​ការ​ចូល​រួម​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​រាល់​ចលនា​នៅ​ភូមិ​ភាគ​។ល។ ក្រៅ​ពី​នោះ ភូមិ​ភាគ​នៅ​ទាំង​ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ ឧបត្ថម្ភ​សម្ភារៈ​ ខណៈ​ពេល​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឈឺ​ថ្កាត់​ម្តង​ៗ និង​ម្ចាស់​ការ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជំ​នួយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទៀត​ផង​។

អ​នុ​វត្ត​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​​បក្ស​ខេត្ត គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេ​ត្ត គណៈ​​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ តែង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ត្រួត​ពិ​និត្យ​លទ្ធ​ផល ​នៃ​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​តាម​ភូមិ​ភាគ​ ធា​នា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភា​​ព​បាន​ទទួល​ផល​គ្រប់​គ្រាន់​ពី​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​។ លោកសឺន រ៉ីតា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​អង្គុ​លី​ត្បូង​ ឃុំ​ដុង​ប៊ិញ​ ក្រុង​ប៊ិញ​មិញ ឲ្យ​ដឹង​៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​ក៏​ស្ងប់​ចិត្ត​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចលនា​ប្រ​ជា​ជន​កសាង​ជីវ​ភាព​វប្ប​ធម៌​ជន​បទ​ថ្មី​”។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ជន​ជាតិ​ខេត្ត​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​បាន​រួម​ចំ​ណែក​យ៉ាង​​ជាក់​ស្តែង​ ឈាន​មុខ​ក្នុង​ការ​ចលនា​ផ្សព្វ​ផ្សាយ​​ដល់​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ភាគ​តិច​ អនុ​​វ​ត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ បរិ​ច្ចាគ​ដី​ធ្វើ​ផ្លូវ​គមនា​គមន៍​ជន​បទ​ជា​ដើម​។ លោក​វិ​ទី​វ៉ា​ឡៃ​ លេ​ខា​និង​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​​ត្បូង​ ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ​ គូ​ស​បញ្ជាក់​៖ ​“អ្នក​​មាន​ប្រ​ជា​ប្រិយ​ភាព​មាន​តួ​នា​ទី​យ៉ាង​​សំ​ខាន់​ក្នុង​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ​។ ព្រោះ​ហេតុ​នោះ ការ​រួម​ចំ​ណែក​​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ដំ​ណើរ​ការ​ក​សាង​ភូមិ​ស្រុក​ គឺ​ជា​ការ​ចាំ​បាច់​ណាស់​”។​

 តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១៦៥៣​/QĐ-UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ ចុះ​ថ្ងៃ​ទី​០១​/៨​/២០១៨ ស​រុប​អ្នក​​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​ឆ្នាំ២​០១៨ បាន​ជ្រើស​រើស​ទ​ទួល​ស្គាល់​៦០​រូប ក្នុង​នោះ មាន​ស្ត្រី​៥​រូប​។ នេះ​គឺ​ជា​មូល​ដ្ឋាន​ ដើម្បី​ខេត្ត​អនុ​វត្ត​នូវ​របប​គោល​ន​យោ​បាយ​ដែល​បាន​កំ​ណត់​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​​លេខ​១២/​២០១៨​/QĐ-TTg ចុះ​ថ្ងែ​ទី​៦/៣/២០១៨ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ស្តី​ពី​លក្ខ​ឋាន​ជ្រើស​រើស​ទទួល​ស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​និង​គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​​ភាគ​​តិ​ច​៕

          ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​យឿង