25/09/2018 - 10:26

ក​សិ​ករ​ខ្មែរ​ធ្វើ​មាន​អា​ស្រ័យ​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ផ​លិត​

នៅ​​ខេត្ត​​ត្រា​​វិញ មាន​​ក​សិ​ករ​ខ្មែរ​ជា​ច្រើន​មាន​ការ​យល់​ដឹង​ និង​ចេះ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផ​លិត​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដាំ​ដុះ​​បង្កើន​ប្រាក់​ចំ​ណូល​។

លោក​ថាច់​គី ជា​មួយ​នឹង​ទម្រង់​ផលិត​ស្រូវ​ពង្រោះ​ជួរ​។

បង​ថាច់​ង៉ុក​យ៉ាង​សេីុង នៅ​ភូមិ​ដូវ​យ៉ុង ឃុំ​ភឿក​ថាញ់​ ស្រុក​កាង​ឡុង ឲ្យ​ដឹង​៖ “ក្នុង​ការ​ផលិត​ ប្រ​សិន​បើក​សិ​ករ​ចេះ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ គឺ​អាច​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​កម្ម​ និង​ជា​ជំ​ហាន​ៗ​ម្ចាស់​ការ​លើរ​ដូវ​កាល​ ទិន្ន​ផល​ កាត់​បន្ថយ​ហា​និ​ភ័យ​អំ​ពី​ដង្កូវ​ក្រា និង​ជំ​ងឺ​ផ្សេង​ៗ​។ល។ ដោយ​បាន​ផ្ទេរ​ជូន​បច្ចេក​ទេស​ពី​ផ្នែក​ក​សិ​កម្ម​ បង​ថាច់​ង៉ុក​យ៉ាង​សេី​ុង​  មិន​អល់​អែក​ក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​១​ហិក​តា​នៅ​ភូមិ​ង្វៀត​ត្រឿង​ ម​ក​ដាំ​ដើម​ស្រ​កា​នា​គ​០,១៥​ហិក​តា និង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​០,៨៥​ហិក​តា។​ តាម​សម្ដី​បង​សេី​ុ​ង​ ការ​ផលិត​ស្រូវ​​ដោយ​ប្រើ​ប្រាស់​គ្រាប់​ពូជ​សុទ្ធ​និង​អនុ​វត្ត​ត្រូវ​តាម​កាល​បរិច្ឆេទ​ច្បាស់​លាស់​ ពង្រោះ​ជួរ​​ដើម្បី​ប្រិត​សំ​ចៃ​ពូជ​។ល។ ក្រោយ​ពី​ប្រ​មូល​ផល​ ទិន្ន​ផល​ស្រូវ​របស់​បង​​សម្រេច​ជាង​៧​តោន​​ក្នុង​​១​ហិក​តា ប្រិត​សំ​ចៃ​បាន​ប្រ​ហែល​១,២​លាន​ដុង​ក្នុង​១​ហិក​តា ​(ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ពូជ​ សម្ភារៈ​ក​សិ​កម្ម​)។ ចំ​ណែក​ខាង​ផ្ទៃ​ដី​ដាំ​ដើម​ស្រ​កា​នាគ​វិញ​ បច្ចុប្បន្ន​កំ​ពុង​ផ្ដល់​ផ្លែ​ ជា​មួយ​នឹង​ទិន្ន​ផល​ពី​១,២​ដល់​១,៥​តោន​ក្នុង​១.០០០​ម​២ និង​តម្លៃ​លក់​ចាប់​ពី​៣០.​០០០​ដល់​៣២.០០០ដុង​ក្នុង​១​គី​ឡូ​ក្រាម​ (ប្រ​ភេទ​១​) នាំ​មក​ប្រាក់​​ចំ​ណូល​ពី​២៥​ ដល់​៣០​លាន​ដុង​ក្នុង​១​ឆ្នាំ​។

នេះ​ជា​រដូវ​ទី​៣​ហើយ​ដែល​បង​ថាច់​គី​ នៅភូមិ​១ ឃុំ​ផុង​ភូ ស្រុក​កូវ​កែ បាន​ចូល​រួម​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ជំ​រុញ​ក​សិ​កម្ម​ (មន្ទីរ​ក​សិ​កម្ម​ និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​)អ​នុ​វត្ត​ទម្រង់​កាត់​បន្ថយ​ស្រូវ​ពូជ​ពង្រោះ​លើ​ផ្ទៃ​ដី​ជំ​នាញ​ផ​លិត​ស្រូវ​ទាំង​១,៦​​ហិក​តា​ របស់​គ្រួ​សារ​។ បង​ថាច់​គី ឲ្យ​ដឹង​៖ ពេល​ផ​លិត​ស្រូវ​តាម​ទម្រង់​នេះ គឺ​ទិន្ន​ផល​ខ្ពស់​បង្គួរ​ (៧​តោន​ក្នុង​១​ហិក​តា)​; បើ​ប្រៀប​នឹង​កាល​មិន​ទាន់​អនុ​វត្ត​ទម្រង់​នេះ ឃើញ​ថា​កាត់​បន្ថយ​ការ​ចំ​ណាយ​ជិត​៤​លាន​ដុង​/ហិក​តា ​(ពូជ​ ជី​ និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​) និង​កម្លាំង​ថែ​ទាំ​។ ព្រម​ជា​មួយ​នោះ ជួយ​គ្រួសារ​ខ្ញុំ​កាត់​បន្ថយ​ស្រូវ​ពូជ​នៅ​ត្រឹម​៨០​គី​ឡូ​ក្រាម​ក្នុង​១​ហិក​តា ​(មុន​នេះ​ប្រើ​ប្រាស់​ពូជ​ពី​១២០​ដល់​១៥០​គី​ឡូ​ក្រាម​​ក្នុង​​​១​ហិក​តា)​; សត្វ​ល្អិត​បំ​ផ្លាញ​ក៏​ថយ​ចុះជាង​​៤០​%។ ក្នុង​រដូវ​ដើម​ឆ្នាំ​២០១៨ គ្រួ​សារ​ខ្ញុំ​ចំ​ណេញ​បាន​ជិត​៣០​លាន​ដុង​ក្នុង​១​ហិក​តា (ចំ​ណូល​ខ្ពស់​ជាង​ស្រែ​នៅ​ក្រៅ​ទម្រង់​៧,២​លាន​ដុង​ក្នុង​១ហិក​តា)​ នាំ​មក​ប្រាក់​ចំ​ណូល​​សម្រាប់​គ្រួ​សារ​ជាង​១២០​លាន​ដុង​ក្នុង​១​ឆ្នាំ​៕

សឺន​ម៉ា​ល័យ​-ថាច់​ធី

 

ចែករំលែកអត្ថបទ