វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

25/09/2018 - 10:26

ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​របស់​ជន​ជាតិ​នុង​

ជន​រួម​ជាតិ​នុង មក​ពី​ខេត្ត​ឡាង​សឺន​ បាន​រៀប​ចំ​សម្ដែង​បង្ហាញ​ឡើង​វិញ​ពី​ពិ​ធី​អា​ពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​ខ្លួន នៅ​ក្នុង​បរិ​វេ​ណ​ភូមិ​ជន​ជាតិ​នុង​-ភូមិ​វប្ប​ធម៌-ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម​ (ដុង​ម៉ូ​ សឺន​តី​ ហា​ណូយ​)។​ ពិ​ធី​អាពាហ៍​ពិ​ពាហ៍​របស់​ជន​ជាតិ​នុង​ ត្រូវ​បាន​ប្រា​រព្ធ​ឡើង​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ជា​ច្រើន​ ដូច​៖ ពេល​វេ​លា​ទទួល​កូន​ក្រ​មុំ​ត្រូវ​តាម​ការ​កំ​ណត់​; សាច់​ញាតិ​ចាំ​ទទួល​កូន​ក្រ​មុំ ជា​ធម្ម​តា​ត្រូវ​មាន​គ្នា​៦​នាក់​ឬ​៨​នាក់​ ឬ​ក៏​១០​នាក់​។ ពី​ព្រោះ​តាម​ប្រ​ជា​ជំ​នឿ​របស់​ជន​ជាតិ​នុង លេខ​គត់​គឺ​ជា​លេខ​មាន​សំ​ណាង​ល្អ (គ្រប់​គូ​)។ នៅ​ពេល​ដង្ហែ​ខាន់​ស្លា​ទៅ​ដល់​ផ្ទះ​ខាង​ស្រី កូន​កម្លោះ​ត្រូវ​អុជ​ធូប​និង​ធ្វើ​គារ​វកិច្ច​នៅ​ចំ​ពោះ​មុខ​ទី​សក្ការ​បូជា​បុព្វ​កា​រី​ជន​។ ក្នុង​ពិ​ធី​ទទួល​កូន​ក្រ​មុំ អ្នក​ផ្លូវ​ចៅ​មហា​ត្រូវ​ច្រៀង​បទ​ចម្រៀង​ sli ឆ្លង​ឆ្លើយ​ជា​មួយ​នឹង​ត្រ​កូល​ខាង​ស្រី​ដើម្បី​សុំ​អនុ​ញ្ញាត​​នាំ​កូន​ក្រ​មុំ​ទៅ​កាន់​ត្រ​កូល​ខា​ង​ប្រុស​ ។ល។

សាច់​ញាតិ​ត្រ​កូល​ខាង​ប្រុស​ធ្វើ​ដំ​ណើរ​ទៅ​ទទួល​កូន​ក្រ​មុំ​។

កូន​ក្រ​មុំ​ចេញ​មក​សំ​ពះ អញ្ជើញ​ឪ​ពុក​ម្ដាយ​ក្មេក​និង​សាច់​ញាតិ​ចាស់​ព្រឹទ្ធា​ចារ្យ​ត្រកូល​ខាងប្រុស​ពិ​សារ​ម្លូ​ ស្លា​ បារី។

 

                         យោងៈVinaculto.vn-ប្រែសម្រួលៈលីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជន​រួម​ជាតិ​នុង