05/10/2018 - 10:39

ពិ​ធី​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ

ពិ​ធី​បុណ្យ​សែន​ដូន​តា (បុណ្យ​ភ្ជុំ​បិណ្ឌ) គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​សាសនា​មួយ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​ធី​បុណ្យ​នេះ ជន​រួម​ជាតិ​ខ្មែរ​ប្រា​រព្ធ​ឡើង​ក្នុង​គោល​បំ​ណង​រំ​លឹក​នឹក​គុណដល់​បុព្វ​កា​រី​ជន​ មាន​ជី​ដូន​ជី​តា​ញាតិ​កា​ទាំង​ប្រាំ​ពីរ​សន្តាន​ និង​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ​កាន់​បរ​លោក​នាយ សូម​ឲ្យ​ដួង​វិញា​ណក្ខន្ធ​របស់​អស់​លោក​អ្នក​ទាំង​នោះ​បាន​ទៅ​កាន់​សុ​គតិ​ភព​​។ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ បាន​លេី​ក​យក​រូប​ភាព​មួយ​ចំ នួន​​ដែ​ល​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ប្រា​រព្ធ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ដូច​ខាង​ក្រោម៖

 

 ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នា​នា ក៏​បាន​រៀប​​ចំ​គណៈ​ប្រតិ​ភូ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ប្រគេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​តាម​វត្ត​ពុទ្ធ​សាសនា​គណៈ​មហា​និ​កាយ​លើ​ភូមិ​សាស្រ្ត​ខេត្ត​​។ រូប​ខាង​លើ​​៖ សម​មិត្ត​ផាង​ធី​ហុង​ញ៉ុងសមា​ជិក​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹ​ង​ធើ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ នា​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​។​ 

 ប្រា​រព្ធ​ពិ​ធី​បោះ​បាយ​បិណ្ឌ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​នៅ​វត្ត​រាជ​សី​មា​ (គោក)​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​។

 ពុទ្ធ​ប​រិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ទឹក​សាប​ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង ប្រ​គេន​ភត្តា​ហារ​ព្រះ​សង្ឃ​។ 

ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ ដាក់​បាត្រ​ព្រះ​សង្ឃ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូ​ន​តា​។​

មា​មីង​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ វេច​នំ​អន្សំ​ជ្រូក​ត្រៀម​ពិ​ធី​បុណ្យ​សែន​ដូន​តា​។

 មា​មីង​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ រៀប​ចំ​បាយ​បិណ្ឌ​សែន​ដូន​តា​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្តសុ​កត្រាំង រាំលេងកម្សាន្តថ្ងៃបុណ្យសែនដូនតា។ 

​                         ប្រែសម្រួល៖ លីសៀ

 

ចែករំលែកអត្ថបទ