សុខភាព សុខភាព

02/12/2015 - 08:04

វិញឡុងជម្រុញខ្លាំក្លាការចលនាប្រឡងប្រណាំងមនុស្សចាស់-គំរូល្អ

សមា​គម​ម​​នុស្ស​ចាស់​ខេត្តវិញ​ឡុង បាន​រៀបចំ​ម​ហាស​ន្និ​បាត​តំ​ណាង​លើក​ទីII អា​ណត្តិ​កាល​២០១៥​-២០២០​។ ក្នុងអា​ណ​ត្តិថ្មី​នេះ​ សមា​គម​មនុស្ស​ចាស់​ខេត្ត​វិញ​ឡុង បញ្ជាក់​ច្បាស់​ថា​សមា​គម​នឹង​បន្ត​ការ​អនុវត្តន៍​កម្ម​វិ​ធី​ស​កម្ម​ភាព​ជាតិ​ស្ដីពី​មនុស្ស​ចាស់ ដំ​ណាក់​កាល​២០១២​-២០២០ កម្ម​វិ​ធី​ "មនុស្ស​ចាស់​ភ្នែក​ភ្លឺ" "មនុស្ស​ចាស់​ចូល​រួម​កសាង​ជន​បទ​ថ្មីនិ​ង​ការ​ពារ​បរិស្ថាន​" និង "មនុ​ស្សចាស់​ចូល​រួម​កសាង​គ្រួសា​រ​មិន​ល្មើសច្បាប់ និង​មិន​ប្រព្រឹត្ត​បាប​គ្រោះ​សង្គម​"។ សមា​គម​នឹង​បន្ត​ការ​កសាង​សមា​គម​មូល​ដ្ឋាន​រឹង​មាំ លើក​កម្ពស់​ប្រសិទ្ធ​ភាព​ស​កម្ម​ភាព​របស់​សា​ខា សមា​គម ក្រុម​សមា​គម​គ្រប់​សមត្ថ​ភាព​ធ្វើ​ជា​ស្នូល​ក្នុង​ការ​ចល​នា​ប្រឡង​ប្រ​ណាំង "ទូ​ទាំង​ប្រ​ជា​ជន​ថែ​ទាំ ទំ​នុក​បម្រុង​ពង្រីក​តួ​នា​ទី​មនុស្ស​ចាស់" ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុវត្ត​ន៍​កម្ម​វិ​ធី​សុខុ​មាល​ភាព​សង្គម  រួម​​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​។

  ការ​ថែទាំ​សុ​ខ​ភាព​មនុស្ស​ចាស់​នៅ​ខេត្ត​វិញ​ឡុង តែង​បាន​យក​ចិត្ត​ទុក​ដាក់។ 

ស​​​មា​គម​មនុស្ស​ចាស់​ខេត្ត​វិញ​ឡុង បាន​ឯក​ភាព​លើ​គោល​ដៅ​សំ​ខាន់​​ៗ មួយ​ចំ​នួន​ក្នុង​អាណត្តិ​ថ្មី ដូច​ជា​៖ មនុស្ស​ចាស់​ចំ​នួន​៩៥% ត្រូវ​បាន​ប្រ​មូល​ចូល​សមា​គម; មនុស្ស​ចាស់​១០០% ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្តម្ភ សង្គម​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិបាល​តាម​ការ​កំ​ណត់; គ្រួ​សារ​មនុស្ស​ចាស់​ចំ​នួន​៩៥​% ជា​រៀង​រាល់​ឆ្នាំ​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្បធម៌​ រហូត​ដល់​ចុង​អាណត្តិ​មាន​មនុស្ស​ចាស់​៩០​% គ្មាន​នៅ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។

​ក្នុង​អំ​ឡុង​ពេល​៥​ឆ្នាំ​កន្លង  ស​មា​គម​មនុស្ស​ចាស់​ខេត្ត​វិញ​ឡុង អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិ​ច្ច​សំ​ខាន់​៣​យ៉ាង គឺ​ទំ​នុកប​ម្រុង​មនុស្ស​ចាស់ ពង្រីក​តួ​នា​ទី​មនុស្ស​ចាស់ និង​កសាង​អង្គ​ការ​សមា​គម​រឹង​មាំ​។ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បង្កើត​ក្លឹប​បាន​ជិត​៥៥០ ដោយ​មាន​សមាជិក​ជាង​៩.១០០​នាក់​ចូល​រួម​ជា​ប្រ​ចាំ​។ ការ​ងារ​គិត​គូរ​ជីវ​ភាព សម្ភារៈ ថែ​ទាំ​សុខ​ភាព​កម្សាន្ត​សប្បាយ​សម្រាប់​មនុស្ស​ចាស់ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកា​ន់​តែ​ស៊ី​ជម្រៅ ដោយ​មាន​គ្រួ​សារ​មនុស្ស​ចាស់​ជាង​១.៩០​០គ្រួ​សារ បាន​ជំ​នួយ​ផ្ទះ​មនុស្ស​ចាស់​ជាង​១០.១០០​នាក់ បាន​វះ​រោគ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ មនុស្ស​ចាស់​ជាង​១០.១០០នា​ក់ បាន​ព្យាបាល​ជំ​ងឺ​និង​ជូន​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ។

ពង្រីក​បញ្ញា​និង​បទ​ពិ​សោធន៍​មនុស្ស​ចាស់ ឆ្លង​តាម​រយៈ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​" មនុស្ស​ចាស់​-គំ​រូ​ល្អ" ទូ​ទាំង​ខេត្ត​វិញ​ឡុង មាន​មនុស្សចាស់​ជាង៣៧.០០០​នាក់ សម្រេច​កិត្តិ​នាម​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​គ្រប់​លំ​ដាប់​ថ្នាក់ មាន​គ្រួ​សារ​មនុស្ស​ចាស់​ជាង​៦.០០០​គ្រួសា​រ រួ​ម​ចំ​ណែក​បរិច្ចាគ​គ្រឿង​សំ​ណង់ ដំ​ណាំ​និង​ដី​ជាង​១០០​ហិក​តា​ សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ថ្មី  មាន​គ្រួ​សារ​មនុស្ស​ចាស់​ជាង​១១.០០០​គ្រួ​សារ ទ​ទួល​ស្គាល់​ជា​គ្រួសារ​វប្ប​ធម៌ មាន​គ្រួសារ​មនុស្ស​ចាស់​ជាង​៤០.៦០០​គ្រួ​សារសម្រេចកិ​ត្តិនា​ម "ជី​ដូន​ជី​តាឪ​ពុ​ក​ម្ដាយ​គំ​រូ​"៕

ផាម​មិញ​ត្វឹង​(TTXNV ) ប្រែសម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​វិញ​ឡុង