22/12/2015 - 09:12

មាន​ទម្រុង់​រូប​ភាព​ជា​ច្រើន​បង្ក​ការ​ងារ​ធ្វើ​ជូន​បង​ប្អូន​នា​រី

សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ប្រ​ជុំ​ជន​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​កសាង​ទម្រង់​រូប​ភាព​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​ការ​ងារ​ឲ្យ​សមា​ជិក​។  ក្នុ​ង​នោះ ទម្រង់​"នា​រី​ជួយ​ការ​ងារ​ផ្ទះ​តាម​ម៉ោង​" បាន​ជួយ​ឲ្យគ្រួ​​សារ​ជា​ច្រើន​ មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​។

 ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព​ក្រុម​នា​រី​បាន​ជួយ​ឲ្យ​បង​ប្អូន​នារី មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​បនែ្ថម​។

 
តាម​​ប​ង​​ស្រី​លឺវ​ធី​ង៉ុក​ថាវ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ប្រ​ជុំ​ជន​ឡុង​ភូ ទម្រង់​រូប​ភាព​ក្រុម​នា​រី "ជួយ​ការ​ងារ​ផ្ទះ​តាម​ម៉ោង​"បាន​ធ្វើ​ស​កម្ម​ភាព​ចាប់​ពី​ឆ្នាំ​២០១៤ និង​នាំ​មក​នូវ​ផល​ប្រ​យោជន៍​យ៉ាង​ពិត​ប្រាក​ដ​ដល់​សមា​ជិក​ទាំង​ឡាយ​។ ឆ្លង​តាម​រយៈ​ស​មា​គម​នា​រី បង​ប្អូន​នា​រី​បាន​ឧទ្ទេស​នាម​ជូន​អង្គ​ការ​ចាត់​តាំ​ង​ឯក​ជន​ដែលត្រូវ​ការ​ពល​ករ ហើយ​បាន​សមា​គម​ការ​ពារ​សិទ្ធិ​ខាង​តម្លៃ​ជូន​ពល​ករ​។ ហេតុ​នោះ ក្រៅ​ពី​ជួយ​ការ​ងារ​ផ្ទះ​បងប្អូន​នារី​នៅទាំ​ង​មាន​ឱកាស​ដើម្បី​រ៉ាប់​រង​ការ​ងារ​ផ្ទះ​ទៀត​ផង​។ បង​ស្រីឡឹម​ធី​អាញ់ នៅ​ភូមិ​ទី​៣ ទី​ប្រ​ជំ​ុជន​ឡុ​ងភូ ឲ្យ​ដឹង​៖ "សា​ខា​សមា​គម​នា​រី​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​។ បច្ចុ​ប្បន្ន ថ្ងៃ​ណា​ក៏​នាង​ខ្ញុំ​ជួយ​ការ​ងារ​ផ្ទះ​បាន​ពី​៤ទៅដល់​៦​គ្រួសា​រ រកបា​ន​ប្រាក់​ចំ​ណូល​ជាង​១៥០.​០០០​/ថ្ងៃ​។ ក្រៅ​ពី​ជួយ​ការ​ងារ​ផ្ទះ​បង​ប្អូន​សមា​គម​នា​រី​នៅ​ទាំង​ឧទ្ទេស​នាម នាង​ខ្ញុំ​ជួយ​ការ​ងារ​តាម​ផ្ទះ​គ្រួ​សារ​ណា​ដែល​មាន​រៀប​ចំ​មង្គល​ការ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​គ្រួសារ​បាន​លំ​នឹង​មាន​ប្រាក់​ចិញ្ចឹម​កូន​រៀន​សូត្រ​"។ ចំ​ណែក​បង​ស្រី​លឹម​ធី​ហៀង  នៅ​ភូមិ​ទី​៣ សមា​ជិក​ក្រុម​"ជួយ​ការ​ងារ​សេ​វា​កសិ​កម្ម​" ឲ្យ​ដឹង​៖ "នាង​ខ្ញុំមាន​ការ​ងារ​ធ្វើ​រាល់​ថ្ងៃ ពី​ព្រោះ​បាន​ប្រ​ធាន​ក្រុម​ធា​នា​ជាមួយ​នឹង​ម្ចាស់​​ផ្ទះ ដូច្នោះ​នាង​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំនឹ​ង។​ ឆ្នាំ​២០១១ នាង​ខ្ញុំ​បាន​សមា​គម​ឧទ្ទេស​នាម​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ទិញ​បាន​គោ​២​ក្បាល​មក​ចិញ្ចឹម​។ ក្រោយ​មក​គោ​កើត​កូនពូន​ចៅច្រើន​ឡើង​ៗ នាង​ខ្ញុំ​លក់​គោ​៦​ក្បាល បាន​ប្រាក់​ចំ​ណូល​ជាង​១០០​លាន​ដុង​។ អា​ស្រ័យ​ជាសមា​ជិក​សមា​គម​ទើប​គ្រួ​សារ​នាង​ខ្ញុំមាន​ការ​ងារ​ធ្វើ​លំ​នឹង​ រក​បាន​ប្រាក់ចំ​ណូល​សម្រា​ប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​។ ហេតុ​នោះ ប្រាក់​ចំ​ណូល​ពី​ការ​លក់​គោ​នាង​ខ្ញុំ​សង់​បាន​ផ្ទះ​១ខ្ន​ង សម​រម្យនិង​គិត​គូរ​ឲ្យ​កូន​ទាំង​ពីរ​នាក់​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​"។


ផ្តើម​ពី​ទម្រង់​រូប​ភាព​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ស​មា​គម​សហ​ព័ន្ធ​នា​រី​ទីប្រ​ជុំ​ជន​ឡុង​ភូ នឹង​បន្ត​បើក​ទូលា​យ​ជូន​ភូមិ​នានា​ក្នុងទី​ប្រ​ជុំ​ជន​។ ផ្តើម​ពី​នោះ នៅទី​នេះ​បាន​លេច​ធ្លោ​នូវ​ទម្រង់​រូប​ភាព​ជា​ច្រើន​ដូច​៖ ក្រុមនា​រី"ដឹក​ជញ្ជូន​ សម្ភារៈ​មុខ​ទំ​និញ​"នៅ​ភូមិ​២​; ក្រុម​នា​រី​"ជួយ​ការ​ងារ​សេ​វាក​សិ​កម្ម​"ក្រុម​នា​រី​"ជួយ​ការ​ងារ​ផ្ទះ​តាម​ម៉ោង​"បើក​ទូ​លាយ​បាន​៣​ក្រុម នៅ​ភូមិ​៤​និង​ភូមិ​៥​។ បច្ចុ​ប្បន្ន ស​រុប​ចំ​នួន​ទម្រង់​រូប​ភាព​ក្រុម​នា​រី​ពិ​សេស ដោយ​ឡែក​នេះ​ត្រូវ​បាន​បើក​ទូ​លាយ​បាន​៧​ក្រុម មាន​បង​ប្អូន​នា​រី​ចូល​រួម​ចំ​នួន​១៦៤​នាក់​។ ប​ង​ស្រី​លឺវ​ធីង៉ុក​ថាវ ឲ្យ​ដឹង​៖ "បណ្តា​ទម្រ​ង់​រូប​ភាព​ពិ​សេស​ទាំង​នេះ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ជួយ​ឲ្យ​បង​ប្អូន​នា​រី​មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ក្រៅ​ពី​នោះ សមា​គម​នៅ​ទាំង​រៀប​ចំ​ឲ្យ​បង​ប្អូន​នា​រី​ហ៊ុន​ទុន​ដោយ​គ្មាន​ចុង​ការ ដើម្បី​ជួយ​ឲ្យ​ស​មា​ជិក​ក្រី​ក្រ បុល​ទុន​ពង្រីក​ផលិត​កម្ម ធ្វើ​ជំ​នួញ​រក​ប្រាក់​ចំ​ណូល​បន្ថែម​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​ឈាន​ឡើង​ធូរ​ធារ​"៕

យ្វីអាញ់ៈ​ សុ​ផល

ចែករំលែកអត្ថបទ