29/12/2015 - 14:19

ធា​នា​អភិវឌ្ឍ​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច

ក្នុង​រយៈ​កាល​៥​ឆ្នាំ​កន្លង នៅក្រុង​កឹងធើ​ ការ​អនុ​វត្ត​បណ្តា​គោល​ន​យោ​បាយ គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​ជូន​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់​ជា​បណ្តើរៗ​។

 ក្រុមសិល្បៈមហាជនក្រុងកឹងធើ បានវិនិយោគទុនបំពាក់ បរិក្ខារទំនើបៗ
ឆ្លើយតបទៅនឹងតម្រូវការសិល្បៈវប្បធម៌ របស់ជនរួមជាតិបណ្តាជនជាតិភាគតិច។

 

ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅចំ​នួន​២៧ ជន​ជាតិ​​ដោយមា​ន​៨.៧០០​គ្រួសា​រ នៅ​ខ័ណ្ឌ ស្រុក​ទាំង​៩/៩ នឹង​មាន​បណ្ដា​ជន​ជិត​៣៩.០០០​នាក់ ស្រូប​អត្រា​៣,១៨​% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ក្នុង​ទូ​ទាំង​ក្រុង​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​១,៨៦​% ជន​ជាតិ​ចិន​ស្រូប​អត្រា​១,៣​% និង​ជន​ជា​តិ​ផ្សេង​ៗ​ទៀត ដូច​ជា​ជន​ជាតិ​ចាម តៃ​ ថៃ​ មឿង ណុង យាវ។ល។ មាន​១១១​គ្រួ​សារ ដោយ​មាន​បណ្ដា​ជន​ចំ​នួន​៣០៤​នាក់ ស្រូប​អត្រា​០,០៣​%។ សម​មិត្ត​លី​សិន​អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹ​ង​ធើ បញ្ជាក់​៖ ថ្វី​ត្បិត​ជីវ​ភាព​មា​មីង​នៅជួប​ការ​លំ​បាក​កម្រិត​ប្រ​ជា​បញ្ញា​និង​សម​ត្ថភាព​ផលិត​កម្ម​ពុំ​ទាន់​ឆ្លើយ តប​ទៅ​នឹង​តម្រូវ​ការ​ក៏​ដោយ ប៉ុន្តែ​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ តែង​មាន​ស្មារ​តី​សាម​គ្គី ផ្សារ​ភ្ជាប់​នឹង​បណ្តា​ជន​ជាតិ​ក្នុង​សហ​គមន៍ តែង​ជឿជា​ក់​លើ​ការ​ដឹក​នាំ​របស់​បក្ស ប្រតិ​បត្តិ​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ចូល​រួម​ស​កម្ម​ភាព​របស់​រណ​សិរ្ស​និង​អង្គ​ការ​ម​ហា​ជន​នា​នា​។


មក​ទល់​បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ត្រូវ​បាន​កាត់​បន្ថយ​ចុះ​នៅ​តែ​៩,៧៩​% គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​ជន​បទ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ស្រូប​អត្រា​៩៩​% ក្នុង​នោះ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច សុទ្ធ​សឹង​បាន​ដាក់​នា​ឡិកា​និង​ត​បំពង់​ចែក​ចាយ​ទឹក​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​នាំ​ទឹ​ក​ពី​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជន​បទ​មក​ប្រើ​ប្រាស់​។ ក្រុង​កៀរ​គរ​កុ​មារ​ជន​ជាតិ ភាគ​តិច​ឋិត​ក្នុង​អា​យុចូ​ល​រៀន​កម្រិត​មេត្ត​យ្យស​ម្រេច​អត្រា​៨៦,​៦៤% កម្រិត​បឋម​សិក្សា​សម្រេច​អត្រា​៩៩,៦៦​% កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​សម្រេច​អត្រា​៩៨,១២​% កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​សម្រេច​អត្រា​៨៥,២៧​% កុមារ​ជន​ជាតិ​ភាគ​តិច​អា​យុ​ក្រោម​ពី​១​ឆ្នាំ​ជាង​៩៥​% ត្រូវ​បាន​ចាក់​វាំុ​ក់​សាំង​បង្កា​រ​ជំ​ងឺ​ត្រឹម​ត្រូវ អ្នក​ម្តាយ​ពរ​ផ្ទៃ​១០០​%​ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​តេ​តាណុ​ស។​ ក្រុង​កឹង​ធើ​ផ្តល់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល ជូ​ន​ជ​នជាតិ​ភាគ​តិច​​ក្រី​ក្រ​ជិត​១០.៩០០​នាក់ និង​ឧបត្ថម្ភ​ថ​វិ​កា​ទិញ​ប័ណ្ណ​ធា​នាហា​និ​ភ័យ​សុ​ខា​ភិ​បាល ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​ជា​គ្រួ​សារ​ជិ​ត​ក្រ​ចំ​នួន​៦.៥០០​។ល។

ទន្ទឹម​នឹង​នោះ ក្រុង​កឹ​ង​ធើ​នៅ​ទាំង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ អភិ​រក្ស​ការ​ពារ​ពង្រឹង​ពង្រីក​អត្ត​សញ្ញា​ណវប្ប​ធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច ឧបត្ថម្ភ​ការ​ពារ​និង​ស្តារ​ឡើង​វិញ​នូវ​ទម្រង់​វប្ប​ធម៌​ប្រ​ពៃ​ណី ដូច​ជា​ប្រ​ណាំង​ទូក​-ង ល្ខោន​ របាំ ភ្លេង​ពិ​ណ​ពាទ្យ​។ល។ របស់​ជន​ជាតិ​ខ្មែរ​ចម្រៀង​តេវ រ​បាំ​ឡក​ម៉ុង​សៃ​នា​គរបស់​ជន​ជាតិ​ចិន អនុ​វត្ត​គ្រោង​ការ​ចំ​នួន​២​គឺ​អភិ​រក្ស​និង​អភិវឌ្ឍ​កេរ​ដំ​ណែល​វប្ប​ធម៌​អរូ​បី​"តន្រ្តី​ពិ​ធី​កិច្ច​ត្រេវ​ចូវ​" ​និង​"បុណ្យ​កំ​សាន្ត​ស្រុក​របស់​ជន​ជាតិ​ខ្មែរ​"។ល។ ពិ​សេស​ក្រុង​កឹ​ង​ធើ បាន​ឧបត្ថ​ម្ភ​ប្រាក់​ជាង​៦០០​លាន​ដុង សម្រាប់​កសាង​និង​ជួស​ជុល​ឈាប​នដ្ឋាន​ចំ​នួន​៤​កន្លែង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បូជា​សព​តាម​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ ឧបត្ថម្ភ​ប្រាក់​បោះទូក​-ង ជា​វ​ភ្លេង​ពិណ​ពាទ្យ ទូរទស្សន៍​និង​ទូតម្កល់​សៀវ​ភៅ​ប្រ​គេន​ព្រះ​សង្ឃ និង​ជូន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​...៕

ថាញ់​ផុង​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ