វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

22/11/2016 - 09:27

ទូក​គែ​ហ៊ៅ

ទូក​គែ​ហ៊ៅ (ទូក​សម្រាប់​ដឹក​ព័ស្តុ​ភារ​ឬ​ហៅ​ថា​ទូក​បញ្ជា​ការ​ក្រុម​ទូក​-ង​) ទូកនេះ មាន​តួ​នា​ទី​សំ​ខាន់​និង​ជា​មធ្យោ​បាយ​ជំ​នួយ​ការ​នៅ​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-​ង​។

ទូក​គែ​ហ៊ៅ​ត្រូវ​បាន​រចនា​ក្បូរ​ក្បាច់​រំ​លេច​ពណ៌​យ៉ាង​ប្រ​ណីត​។

នៅ​ខេត្ត​សុក​ត្រាំង​ទូក​គែ​ហ៊ៅ​រង​ការ​សាប​រលាប​ជា​ច្រើន​ឆ្នាំ​កន្លង​។ តាម ការ​រៀប​រាប់​របស់​ចាស់​ព្រឹទ្ធា​ចារ្យ​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់ ឲ្យ​ដឹង​៖ ពី​មុន​ទូក​ -ង នី​មួយៗ​ពេល​ចេញ​ទៅ​អុំ​ប្រ​ណាំង​តែង​មាន​ទូក​គែ​ហ៊ៅ​អម​តាម​។ ទូក​នេះ សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​អង្គុយ​ដើម្បី​ចង្អុល​ការ​ដល់​កី​ឡា​ករ​ បន្ទាប់​ពី​អុំ​ជុំ​ទី​១​។ ព្រះ​តេជ​ព្រះ​គុណ​យឿង​ណេ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ត្រ​កួន ឃុំ​ថាញ់​ក្វើយ ស្រុក​មី​ស្វៀង​ មាន​ព្រះ​ថេរ​ដី​កា​៖ ​ "គែ​ហ៊ៅ ជា​ទូក លុង​ត្រូវ​បាន​រចនា​ក្បូរ​ក្បាច់​រំ​លេច​ពណ៌​ស្រស់​ស្អាត សម្រាប់​អ្នក​មាន​ប្រ​ ជា​ប្រិយ​ភាព​អង្គុយ និង​ដឹក​ស្បៀង​អា​ហារ​បម្រើ​កី​ឡាក​រទូក​-​ង​។ ឆ្នាំ​នេះ ពេល​បាន​ខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ស្តារ​ឡើង​វិញ​ទូក​គែ​ហ៊ៅ នៅ​នា​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក-​ង​របស់​ជន​រួម​ជាតិ​ខ្មែរ  អា​ត្មា​ភាព​ត្រេក​អរ​ណាស់"​។ គែ​ហ៊ៅ​ជា​ទូក​លុង​មាន​ប្រ​វែង​ជិត​២៥​ម៉ែត្រ ទ​ទឹង​១,៩ ម៉ែត្រ មាន​ច្រ​វា​សម្រាប់​ចែវ​ចំ​ណុះ​ជាង​២០​នាក់​។

ប្រ​សិន​ជា​មា​មីង​ខ្មែរ​ចាត់​ទុក​ទូក​-​ង ដូច​ជា​អាទិ​ទេព​ជួយ​ថែ​រក្សា​ការ​ពារ ភូមិ ស្រុក សុខ​សាន្ត​ទើប​រក្សា​ទូក​ត្រឹម​ត្រូវ យ៉ាង​ណា​មិញ​ទូក​គែ​ហ៊ៅ​ក៏​ដូច្នោះ​ដែរ​។ ព្រះ​តេជ​ព្រះ​ឡឹម​ហ៊ីប​ ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​រង្សី​ទំ​នប់​ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ មាន​ព្រះ​ថេរ​ដី​កា​៖ "ទូក​គែ​ហ៊ៅ​និង​ទូក​-​ង ត្រូវ​ បាន​វត្ត​រក្សា​ទុក​នៅ​កន្លែង​មួយ​ដ៏​ត្រឹម​ត្រូវ​។ ទូក​ទាំង​ពីរ​ប្រ​ភេទ​នេះ មាន​ សារៈ​សំ​ខាន់​ក្នុង​ជីវ​ភាព​ស្មា​រតី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ទូក​គែ​ហ៊ៅ​របស់​វត្ត ត្រូវ​បាន​បោះ​កាល​ពី​ឆ្នាំ​១៨០២ បច្ចុប្បន្ន ក្បូរ​ក្បាច់​នៅ​រក្សា​ភាព​ដើម​"​។ លោក​ចូវ​យឿង អាយុ​៦៧​ឆ្នាំ នៅ​វត្ត​ទំ​នប់ មាន​ប្រ​សាសន៍៖ "ទូក​គែហ៊ៅ ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​របស់​មាន​តម្លៃ​ ព្រោះ​ហេតុ​នោះ ពេល​ទទួល​បាន​ដំ​ណឹង​ថា​ខេត្ត​នឹង​ស្តារ​ឡើង​វិញ យើង​ខ្ញុំ​ចាប់​ផ្តើម​ស្អិត​ស្អាង​ តុប​តែង​ជា​បន្ទាន់។ កាល​ពី​កុមារ​ភាព ខ្ញុំ​បាន​ឃើញ​ទូក​គែ​ហ៊ៅ​តែ​ម្តង គាត់ ឥឡូវ​យើង​ខ្ញុំ​ជុស​ជុល​តុប​តែង​ឡើង​វិញ​រក្សា​ទុក​ឲ្យ​ក្មេង​ជំ​នាន់​ក្រោយ​បាន​ស្គាល់ និង​ឃើញ​ពី​ភាព​ស្រស់​ស្អាត​របស់​ទូក​លុង​មួយ​ប្រ​ភេទ​នេះ។ នៅ​វត្ត​ទំ​នប់ ទូក​គែ​ហ៊ៅ​មាន​ប្រ​វែង​១៥,៤​ម៉ែត្រ ទ​ទឹង​២,៤ ម៉ែត្រ យើង​ខ្ញុំ​ចំ​ណាយ​ពេល​ជាង​២​ខែ​ទើប​តុប​តែង​សម្រេច​រួច​រាល់"​។

លោក​ឡឹម​វិញ​ភឿង នា​យក​រង​មន្ទីរ​វប្បធម៌​កីឡា និង​ទេស​ចរណ៍​ខេត្ត​ សុក​ត្រាំង​ឲ្យ​ដឹង​៖" នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-​ង​កន្លង​ហើយ ទូ​ទាំង​ខេត្ត​មាន​ទូក​គែ​ហ៊ៅ​៤​គ្រឿង​ រចនា​ក្បូរ​ក្បាច់​រំ​លេច​ពណ៌​ស្រស់​ស្អាត ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្លង​តាម​រយៈ​នៃ​ការ​ប្រ​ឡង​លើក​នេះ នឹង​ជួយ​ឲ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​ដឹង​ស្គាល់​ទូក​គែ​ហ៊ៅ ជា​ទូក​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​"៕

យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វិញ​ភឿង