ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

05/01/2016 - 14:09

ការ​វិវឌ្ឍន៍​នៅ​ស្រុក​កូវ​កែ

ការ​អំ​ណោយ​ផល​នៃ​ធម្ម​ជាតិ ផ្សំ​ជាមួយ​នឹង​ការ​ព្យា​យាម​របស់​ប្រ​ជា​ជន​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋ  បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច-​សង្គម​កិច្ច​របស់​ស្រុក​នេះ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ 

 ផ្លូវ​ថ្នល់​ចុះ​ទៅ​ស្រុក​កូវ​កែ​។

 

អា​​ស្រ័​យ​កា​រ​វិ​និ​យោគទុន​របស់​រដ្ឋ បាន​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ ស្រុក​ភូមិ​មាន​ភាព​ផ្លាស់​ថ្មី ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើកស្ទួ​យ។​ ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​ការ​រៀន​សូត្រ ធ្វើ​ការ​រក​ស៊ី​របស់​មា​មីង ក៏​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់។ បង​ថាច់​រឿន នៅ​ភូមិ​ត្រា​ខៅ ឃុំ​ហ្វា​អឹ​​ង ឲ្យ​ដឹង​៖ "កាល​ពី​មុន​ខ្ញុំ​គិត​ថា​រក​បាន​ប៉ុន្មាន​ហូប​ប៉ុន​ហ្នឹង​គ្មាន​នឹ​ក​នា​ដល់​ការ​ប្រិត​សំ​ចៃ។​ បច្ចុ​ប្បន្ន ឃើញ​គេ​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​សល់​ផល​ទិញ​បាន​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ បាន​ជា​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​យក​តម្រាប់​តាម​"។ ក្រៅ​ពី​ដាំ​ដំ​ណាំ​នៅ​វាល​ស្រែ​ប្ដី​ប្រ​ពន្ធ​បង​រឿន នៅ​ទាំង​ចិញ្ចឹម​គោ​សាច់​២​ក្បាល​ទៀត​។ យើង​ខ្ញុំ​បាន​ចុះ​ទៅ​ជួប​បង​ថាច់​រឿន កំ​ពុង​កាត់​ស្មៅ​តាម​ប្រ​បផ្លូវ​ជាតិ បង​ឲ្យ​ដឹង​៖ "ខ្ញុំ​ឆ្លៀត​ដាំ​ស្មៅ​ធុន​ទន់​និង​ទាប​ត្រង់​ដី​ប្រប​ផ្លូវ​ជាតិ​សម្រាប់​កាត់​ឲ្យ​គោ​ស៊ី​។ រៀង​រាល់​ថ្ងៃ ប្រ​សិន​បើ​មិន​ឲ្យ​គោ​ស៊ី​ចំ​បើង​ផ្សំ​គឺ​ត្រូវ​រក​កាត់​ស្មៅ​២​កា​រុង​ទើប​គ្រប់។ ដោយ​សារ​ដី​ស្រែ​របស់​គ្រួ​សារ​ជាប់​ដាំ​ដំ​ណាំ ម្ល៉ោះ​ហើយ​ខ្ញុំ​ដាំ​ស្មៅ​ប្រប​តាម​ផ្លូវ​ជាតិ​។ ខ្ញុំ​ដាំ​ស្មៅ​ធុន​ទាប គ្មាន​ប៉ះ​ពាល់​ដល់​ចិញ្ចើម​ថ្នល់​នោះ​ទេ។ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ហើយ ទើប​តែ​ទិញ​បាន​ម៉ូ​តូ​សម្រាប់​បើក​បរ​ទៅ​មក​"។ ក្រោម​កំ​ដៅ​នៃ​ព្រះ​សូរ្យ​នា​កណ្តាល​ថ្ងៃ​ត្រង់​ធេ​ី​្វឲ្យ​បង​ថាច់រឿន​បែក​ញើស​ពេញ​មុខ តែ​បង​រឿន​នៅ​តែ​រីក​រាយ​ថ្លែង​ប្រាប់​ពី​គោល​បំ​ណង​ប្រិត​សំ​ចៃ​ប្រាក់​កាស​សម្រាប់​ចិញ្ចឹម​កូន​ប្រុស​ដែល​កំ​ពុង​រៀន​ថ្នាក់​ទី​៤ ដើម្បី​អនា​គត​នឹង​បាន​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ដូច​គេ​ឯង។


បង​ស្រី​ថាច់​ធី​តាក់ ប្រធាន​កា​រិ​យាល័យ​ជន​ជាតិ​ស្រុក​កូវ​កែ ឲ្យដឹង​៖​ "  ដោយ​សារ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​អភិ​វឌ្ឍ​ខ្លាំង​ក្លា​នៅ​ស្រុក​កូវ​កែ ម្លោ៉ះ​ហេី​យ​តម្រូវ​ការ​ស្មៅ​គឺ​ច្រើន​ណាស់​។ ខណៈ​ពេល​ដី​ចម្ការ​ភាគ​ច្រើន​នៅ​កូវ​កែ​ត្រូវ​ដាំ​ដូង ផ្ទៃ​ដី​ដាំ​ស្មៅ​តិច​តួច​បាន​ជា​ប្រើ​ប្រាស់ដី​ប្រប​ផ្លូវ​ដាំ​ស្មៅ ប៉ុន្តែ​មាន​ការ​ថែ​ទាំ​និង​កាត់​រំ​លោះ​ជា​ប្រ​ចាំ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​។ ស្មៅ​ដុះ​ខៀវ​ខ្ចី​បង្ក​ជាល​ម្អផ្លូវ​ថ្នល់ កាត់​បន្ថយ​ចំ​ហាយ ក្តៅ​តាម​ថ្នល់​កៅ​ស៊ូ​ជះ​ឡើង​"។​តាម​ប្រ​សាសន៍​របស់​បង​ស្រី​ថាច់​ធី​តាក់ ត្រឹម​តែ​រយៈ​ពេល​៥​ឆ្នាំ (២០០៩​-២០១៤)​ រដ្ឋាភិ​​បាល​បាន​វិនិ​យោគ​ទុន​រាប់​សិប​ពាន់​លាន​ដុង ឆ្លង​តាមរយៈ​ការ​ដោះ​ស្រាយ​ដី​សង់​ផ្ទះ ផ្ទះ​នៅ ដី​ផលិត​កម្ម​និង​ដោះស្រាយ​ការ​ងារ​ធ្វើ​អភិ​វឌ្ឍ​ផលិត​កម្ម ជំ​នួយ​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​។ល។ ក្នុង​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​។ ផ្ដើម​ពី​នោះ មាន​គ្រួ​សារ​ជនជាតិ​ភាគ​តិច​ក្រី​ក្រ​ជាង​៣.០០០ គ្រួ​សារ បាន​រដ្ឋ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​ពល​ករ-ការិ​នី​រាប់​ពាន់​នាក់​បាន​ផ្លាស់​ប្តូរ​មុខ​របរ​។ល។ អា​ស្រ័យ​ហេតុ​នោះ អត្រាកា​ត់​បន្ថយ​ភាព​ក្រី​ក្រ​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​របស់​ស្រុក​កូវ​កែ​ពី​៣-៤%​/​ឆ្នាំ​។ ជាក់​ស្តែងឆ្នាំ​២០១០ អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​របស់​ស្រុក​គឺ​២៥,៦២% មក​ទល់​សព្វ​ថ្ងៃ អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ថយ​ចុះ​នៅ​តែ​ជាង​១០​%ប៉ុណ្ណោះ។ បង​ស្រី​ថាច់​ធី​តាក់ សង្ឃឹម​ថា​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ស្រុក​កូវ​កែ​អាច​នឹង​ថយ​ចុះថែម​ទៀត ខណៈ​ពេល​ឃុំ​ទាំ​ង​ឡាយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ អនុ​វត្ត​សម្រេច​លក្ខ​ឋាន​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ក្នុង​រយៈ​ពេល​ខាង​មុខ​៕

ហា​ថាញ់​ - សេ​រី

ចែករំលែកអត្ថបទ