ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/01/2016 - 09:14

ជនរួមជាតិខ្មែរឈានឡើងចាកផុតពីភាពក្រីក្រ

ឃុំ​តឹង​មី ស្រុកត្រា​អូង (វិញ​ឡុង​) ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​បណ្តា​ជន​ជាង​៤.៧០០​នាក់ ស្រូបអ​ត្រា​៤១​%នៃចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ​។ រយៈ​ពេល​កន្លង អាស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​នួយរបស់​បក្ស​និង​រដ្ឋ ផ្សំ​ជា​មួយ​នឹង​ស្មារតី​ឆ្លង​កាត់​ការលំ​បាក​ឈាន​ឡើងរបស់​គ្រួ​សារ​នី​មួយ​ៗ បាន​ជាជីវ​ភាព​របស់ជនរួម​ជាតិ​ខ្មែរនៅ​ទី​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លំ​នឹង​។ 

ប្រ​គល់​ជូន​គោ​ដល់​ប្រជា​ជន​តាម​ទម្រង់​រូប​ភាព" ចិញ្ចឹម​គោ​តាម​ទិសដៅ​សុ​វត្ថិ​ភាព​ជីវ​សាស្រ្ត​" នៅ​ឃុំ​តឹង​មី ស្រុកត្រា​អូង​។

លោក​ពូ​ថាច់​អាង នៅ​ភូមិ​សុក​រ៉ួង ឃុំតឹងមី​ឲ្យដឹង​៖ "ដោយសារមានដីផលិត​បន្តិច​បន្តួច ហើយ​គ្មាន​មុខ​របរ​បាន​ជា​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល គ្រប់​សព្វ​បែបយ៉ា​ង​ប៉ុន្តែ​ភាព​អត់​ឃ្លាន​ក្រី​ក្រ​នៅ​តែ​ដេញ​តាម​ប្រ​កិត​។ ឆ្នាំ​២០១០ គ្រួ​សារ​ខ្ញុំ​បុល​បាន​១៣​លាន​ដុង​ពី​ប្រ​ភព​ទុន​ជំ​នួយ​ដោះ​ស្រាយ ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ តាមសេ​ច​ក្ដី​សម្រេច​ចិត្ត​៧៤របស់​នាយ​ក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបា​ល។ ផ្ដើម​ពីប្រ​ភព​ទុន​នេះ ខ្ញុំ​ពង្រីក​ទម្រង់​រូបភា​ព ចិញ្ចឹមគោ​​ដោយ​តាំង​ចិត្ត​ខិត​ខំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"។ អាស្រ័យ​ការ​ព្យាយាម ទ្រាំ​លំ​បាក​ហត់នឿយថែ​ទាំ បាន​ជា​សព្វ​ថ្ងៃហ្វូងគោ​របស់​ពូ​ថាច់​​អាង កើន​បាន​៤ក្បាល​។ ដើម្បី​លំ​នឹង​ជីវ​ភាព​និង​មាន​លក្ខណៈ​សម្បត្តិ ចិញ្ចឹម​កូន​ៗរៀន​សូត្រ​ ប្ដី​ប្រ​ពន្ធ​ពូ​ថាច់​អាង​បាន​ខ្នះ​ខ្នែង​ដាំ​ឈូក​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ ឆ្នាំ២០១៣ បានរដ្ឋ​ជំ​នួយ​មួយ​ចំ​ណែក​និង​បាន​ការ​ឧបត្ថម្ភ​របស់​សាច់​ញាតិ​បាន​ជា​គ្រួ​សារពូ​សង់បាន​ផ្ទះ​ថ្មី​សម​រម្យ​។ នោះក៏​ជាឆ្នាំ​ដែល​គ្រួ​សារ​ពូ​ថាច់​អាង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ផង​ដែរ​។ រី​ឯប​ង​ថាច់​អ៊ុក នៅ​ភូមិ​សុក​រ៉ួង ត្រូវ​បានបង​ប្អូន​ភា​គ​ច្រើន​ស្ងើច​សរ​សើរ​អំពី​ចរិ​ត​ឧស្សាហ៍​ព្យា​យាមរៀន​សូត្រ ស្មារតី​ភ្ញាក់​រលឹក​ឈាន​ឡើង​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់​មិន​រង់​ចាំ​ឬ​សង្ឃឹម​តែ​ជំ​នួយ​របស់​រដ្ឋ​។ បង​ថាច់​អ៊ុក ឲ្យ​ដឹង៖ ក្រោយ​ពី​បាន​ស្វែង​យល់​ឃើញ​ថា ទម្រង់​រូប​ភាព​ដាំឈូក​លើ​ដី​ស្រែ មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង បើប្រៀប​នឹង​ការ​ផលិត​ស្រូវ​ប្ដីប្រ​ពន្ធ​បង​ក៏​សម្រេច​ចិត្ត​ជួល​ដី​ស្រែ​៦កុង​ដាំ​ឈូក​។

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំតឹង​មី ដាំង​វាំុ​ងបា ឲ្យ​ដឹង​៖ ដំ​ណាក់​កាល​២០១០​-២០១៥ ឃុំតឹង​មី​បាន​កៀរ​គរ​ប្រ​ភព​ទុន​ឲ្យបុល​ជា​ច្រើន​​ដើម្បី​ជំ​នួយ​ប្រ​មាណ​១២​ពាន់​លាន​ដុង​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​​ភា​ព​លំ​បាក គ្រួ​សារ​ជន​ជាតិ​ភាគតិច​នៅ​លើ​ភូមិ​សាស្រ្ត​ មាន​ដើម​ទុន​ផលិត​កម្ម​ចិញ្ចឹម​សត្វ។​ ក្នុង​ការ​អនុវត្តន៍​បណ្តា​គោល​ន​យោ​បាយ​ជន​ជាតិ ឃុំបាន​ផ្សព្វ​ផ្សាយ​ដ៏​ប្រ​សិទ្ធ​ភាព​នូ​វ​សេច​ក្ដី​សម្រេច​ចិត្ត​៥៤,២៩,១០២ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃរដ្ឋា​ភិ​បាល ដោយ​ស​រុប​ចំនួន​ទឹក​ប្រាក់ជិត​៩៥០​លាន​ដុង។ ទន្ទឹម​នឹង​នោះ ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ លើក​កម្ពស់​ប្រសិទ្ធ​ភាព​ផលិត​កម្ម ឃុំ​បាន​សហ​ការ​បើក​បង្រៀន​មុខ​របរ​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស កសាង​ទម្រង់​រូប​ភាព​មាន​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​មាន​ដូច​៖ ចិញ្ចឹម​គោ បណ្តុះផ្សិតចម្បើង ដាំ​ឈូក ដំ​ណាំ​ផ្សេងៗ​ នៅ​វាល​ស្រែ។ល។ អាស្រ័យ​ហេតុ​នោះ រយៈ​ពេល​៥​ឆ្នាំ​កន្លង ឃុំតឹង​មីកាត់បន្ថយ​គ្រួសារ​ក្រី​ក្រ​បាន​ចំ​នួន​៤៣០គ្រួ​សារ ក្នុង​នោះមា​ន​គ្រួសា​រ​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ​៦០​%៕​

ផា​ម​មិញ​ទ្វឹង​(baotintuc.vn)

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ពូ​ថាច់​អាង