ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

16/02/2016 - 10:23

ស្រុកថើយឡាយ គិតគូរដល់គ្រួសារក្របខ័ណ្ឌគោលនយោបាយ គ្រួសារក្រីក្រ

អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ប៊ិញ​ថឹង​២០១៦ បណ្តា​ស​កម្ម​ភាព​គិត​គូរ​ដល់​អ្នក​ក្រ គ្រួ​សា​រ​ចំ​ណុះ​ក្រ​ប​ខ័ណ្ឌ​គោល​ន​យោ​បាយ ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ អនុវ​​ត្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​ថើយ​ឡាយ​។ល។  

សម​មិត្ត​ដាវ​អាញ់យ៉ុ​ង អនុ​ប្រធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជនក្រុង​កឹង​ធើ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ឆ្នើម គ្រួ​សារ​ក្រី​ក្រនិងព្រឹទ្ធា ចារ្យ​ដែលមាន​អា​យុ​ជាង​១០០​ឆ្នាំ នៅ​ស្រុក​ថើយ​ឡាយ​។ 

 

បដិ​សណ្ឋារៈ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ឧប​ការគុណ​ដ៏សម​រម្យ មួយខ​ណៈពេលថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​តេត​របស់ប្រធាន​រដ្ឋ​ផ្ញើ​ជូន​។ អ្នក​ម្តាយវៀត​ណាម​វីរ​ភាព ម៉ាយ​ធី​ណាំ អា​យុ​៨១​ឆ្នាំ នៅ​ភូមិ​ឌិញ​ខាញ់B ឃុំឌិញ​ម៉ូង មា​ន​ប្រ​សាសន៍​ទាំង​ក្ដីរំ​ភើប៖​ "ឆ្នាំ​ណាក៏​​ដូច​ឆ្នាំ​ណា ម្តាយ​ទទួល​បាន​នូវ​ការ​សួរ​សុខ​ទុក្ខ​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​តេត​របស់​ភូមិ​ភាគ​និង​មជ្ឈិម​។ ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ បាន​ជួយ​ឲ្យ​ម្តាយ​ធូរ​ស្រាល​ពី​ការ​ឈឺ​ចាប់​​ដោយ​សារ​បាត់​បង់​សាច់​ញាតិ​ដែល​ពលី​ជីវិ​ត ដើម្បី​ដណេ្តីម​ឯករាជ្យ​ជូន​ប្រ​ទេសជាតិ​។ ម្តាយ​តែង​ដាស់​តឿន​កូន​ចៅ​ត្រូវ​ខិ​ត​ខំ​រៀន​សូត្រ ពល​កម្ម និង​រស់​នៅ​ល្អ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​ជូន​គ្រួ​សារ​និង​សង្គម​"។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​ចូល​ឆ្នាំ​តេត អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ពូលី​ហុង​ហាយ​ជា​គ្រួ​សារ​ចំ​ណុះ​ក្រប​ខ័ណ្ឌ​គោលន​យោ​បាយ​នៅ​ឃុំ​ដុង​ប៊ិញ ខណៈ​ពេល​គ្រួសារ​ពូ​កំ​ពុង​​ម​មា​ញឹក​រៀប​ចំ​ផ្ទះ​សម្បែង​បម្រុង​ទ​ទួល​អំណរ​បុណ្យ​ចូល​ឆ្នាំតេត​ប៊ិញ​ថឹង ជា​មួយនឹងជនជាតិ​កិញរស់​នៅក្នុង​ភូមិ​ផង​របងជា​មួយ។ ចែក​រំ​លែក​ជា​មួយ​នឹង​យើងខ្ញុំ លោក​ពូលី​ហុ​ង​ហាយ មាន​ប្រ​សាសន៍​ដោយ​ក្ដី​រីក​រាយ​៖ "រដ្ឋ​ទើប​តែ​ជំ​នួយ​គ្រួ​សារ​ខ្ញុំ​ជួស​ជុល​ផ្ទះ ស​រុប​ថវិ​កា​២០​លាន​ដុង រួមជាមួយ​នឹង​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​តេត​។ ខ្ញុំ​មានអា​រម្មណ៍​សប្បាយ​រីករាយ​និង​ដឹង​គុណ​បក្ស រដ្ឋ​ដែល​បាន​យកចិត្ត​ទុក​ដាក់​ជួយ​គ្រួ​សារ​ខ្ញុំ​"។ ក្រៅ​ពី​កិច្ច​ការ​ជូន​អំណោយ​តេតដល់​គ្រួ​សារ​ក្រប​ខ័ណ្ឌគោល​ន​យោ​បាយ គ្រួ​សារ​ក្រីក្រជន​ជាតិ​ខ្មែរ​និង​បណ្តា​មុខ​សញ្ញា​គាំ​ពារ​សង្គម ក៏​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគយក​ចិត្តទុកដាក់ណាស់ដែរ ដោយ​បាន​រៀប​ចំ​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ​ជូន​ពរ ជូន​អំណោយបុណ្យ​ចូលឆ្នាំតេត ក្នុ​ងអំណោយមួយ​ចំ​ណែកៗតម្លៃ​៧០០.០០០​ដុង​។ ស្រុក​ថើយឡាយ​ បច្ចុប្បន្ន មាន​មុខ​សញ្ញា​ចំណុះ​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ជាង​៧.២៣៦​នាក់ ត្រូវ​បានរដ្ឋយកចិត្តទុក​ដាក់គិត​គូរ​ក្នុងឱ​កាសបុ​ណ្យ​ចូល​ឆ្នាំតេតប៊ិញថឹង ឆ្នាំ​២០១៦ សរុប​ថ​វិ​កា​ជាង​៥,៦​ពាន់​លាន​ដុង។ ចំ​ណុច​ថ្មីបំផុត​ក្នុង​ឆ្នាំ​នេះ គឺ​អំណោយ​តេត​ជូន​គ្រួ​សារ​ក្រប​ខ័ណ្ឌគោល​នយោ​បាយ មុខ​សញ្ញា​គាំ​ពារ​សង្គម​និង​គ្រួសារ​ក្រីក្រ​កើន១០០.០០០ដុង បើ​ប្រៀបនឹងឆ្នាំ​២០១៥។ ក្រៅ​ពី​អំ​ណោយ​របស់​ភូមិ​ភាគ គ្រួ​សារ​ចំណុះ​ក្របខ័ណ្ឌ​គោលនយោ​បាយចំ​នួន​១.៨២៧ អ្នក​ម្តាយ​វៀតណាមវីរ​ភាព និង​បណ្តា​មុខ​សញ្ញាជាអ្នករ៉ាប់​រង​ធ្វើសក្កា​របូជា​យុទ្ធ​ជន​ពលីក៏​បាន​ទទួលអំណោយ​របស់​ប្រ​ធាន​រដ្ឋ ក្នុង​អំ​ណោយ​មួយ​ចំណែក​ៗ មាន​តម្លៃ​ពី២០០.០០០-៤០០.០០០​ដុង ស​រុប​ទឹកប្រាក់​ជាង៣៧១​លាន​​ដុង មាន​១៤​គ្រួសា​រ​បាន​ជូន​ផ្ទះ​ឧបកា​រ​គុណ និង​១១៧គ្រួសារ​បាន​​ជំនួយ​ថវិ​កាជួស​ជុល​ផ្ទះ​បច្ចុ​ប្បន្ន​ផ្ទះ​ទាំង​នោះ​ត្រូវ​បាន​​ប្រគល់ជូន​រួច​​ស្រេច​មុន​ថ្ងៃ​ចូល​ឆ្នាំ​សកល​។

លោក​​ង្វៀន​តុង​សាញ ប្រធានការិ​យាល័​យ​ការ​ងារ-យុ​ទ្ធ​ជន​ពិ​ការ និង​​សង្គមកិច្ច​ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​បន្ថែ​ម​៖ "កា​រិយា​ល័យ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គ​កិច្ច​ស្រុក​ថើយ​ឡាយ សហ​ការ​ជា​មួយ​នឹង​បណ្តា​ឃុំ ទី​ប្រ​ជុំ​ជន​រៀប​ចំ​ចែក​ជូន​អំ​ណោយ​រួចរាល់​ដល់​គ្រួសារ​ក្រប​ខ័ណ្ឌ​គោល​ន យោ​បាយ​គ្រួ​សារ​ក្រី​ក្រ និង​មុខសញ្ញា​គាំ​ពារ​សង្គម​។ ដោយ​ឡែក​គ្រួ​សារ​ក្របខ័ណ្ឌ​គោល​នយោ​បាយ​ឆ្នើម​ចំនួន​១០០ និង​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២០ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ជូន​អំ​ណោយ​ដោយ​សង្ឃឹម​ថា ឆ្នាំ២០១៦​មា​មីង​មានការ​ខិតខំ​ឈាន​ឡើងក្នុង​ជីវ​ភាព​។ល។​"៕

កុសល -​ សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​​ង្វៀន​តុង​សាញ