ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

29/03/2016 - 15:07

លំនឹងជីវភាពជូនជនជាតិភាគតិច

មណ្ឌល​តាំង​ទី​លំ​នៅ​ជន​ជាតិ​ភាគ​តិច​ស្រុក​កើ​-ដ បាន​បើក​ឲ្យ​ប្រើ​ប្រាស់ ចាប់​ពី​ឆ្នាំ​២០១៤​។ មក​ទល់​ពេល​នេះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​៤៥​គ្រួ​សារ បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ ផ្ទះ​នៅ ដើម្បី​លំ​នឹង​ជីវ​ភាព។​

គ្រួ​សារ​បង​ស្រី​យ័ញ​ធី​ផាត់​ រីក​រាយ​ក្នុង​ផ្ទះ​ថ្មី​នៅ​មណ្ឌល​តាំង​ទី​​លំ​នៅ​។ 

មណ្ឌល​តាំង​ទី​លំ​នៅស​ម្រាប់​ជន​ជាតិ​ភាគ​តិច​ស្រុក​កើ​-ដ បាន​ដំ​ណើរ​ ការ​កសាង​ចាប់​ពី​ដើម​ឆ្នាំ ២​០១៣  បាន​សម្រេច​រួច​រាល់​និង​បើក​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ​២០១៣​ លើ​ផ្ទៃ​ដី​២,៣៧​ហិក​តា មាន​ដី​ធារ​ផ្ទះ​ចំនួន១៣​៧​ធារ វិ​និ​យោគ​ស​រុប​ជាង​២២​ពាន់​លាន​ដុង​។ មណ្ឌល​តាំង​ទី​លំ​នៅ មាន​គំ​រូប្លង់​កសាង​តាម​លក្ខឋា​ន​មណ្ឌល​ទី​ក្រុង​ថ្មី ដោយ​មាន​សំ​ណង់​ជំ​នួយ​គ្រប់​គ្រាន់​។ មណ្ឌល​តាំង​ទី​លំ​នៅ​មាន​ស្ថានីយ៍​ទឹក​ស្អាត​ដោយ​ឡែក​​ថាម​ពល​១២០​លីត្រ​/ម្នាក់​/ថ្ងៃ​។ មាន​ប្រ​ព័ន្ធ​អគ្គិស​នី​អុជ​បំ​ភ្លឺ​សាធា​រ​ណៈ។​ មណ្ឌល​តាំង​ទី​លំ​នៅ​មាន​ធារខ្ពស់សម្រេច​តាម​លក្ខ​ឋាន បញ្ជៀស​ទឹ​ក​ជំ​នន់​។ ក្រោយ​ពី​ផ្នែក​សំ​ណង់​រាយ​រង​សម្រេច​រួច​រាល់​ស្រុកកើ-ដបាន​ពិ​និត្យ​សម្រេច​ឧបត្ថម្ភ​ដី​ធារផ្ទះ ជូន​ជន​ជាតិ​ភាគ​តិច​៨៧​គ្រួសារ​​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី តាម​ការ​ត្រួត​ពិ​និត្យ​បាន​សឲ្យ​ឃើញ​ថា​គ្រួ​សារ ដែល​បាន​ឧបត្ថម្ភ​ដី​ធារ​​ផ្ទះ​សុទ្ធ​តែ​ជា​គ្រួ​សារ​ក្រី​ក្រ​ គ្មាន​លក្ខណៈស​ម្បត្តិ សង់​ផ្ទះ​ជា​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ​-ដ និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កើ-​ដ បាន​ឧបត្ថម្ភ​ថ​វិ​កាសង់​ផ្ទះ​ម​ហា​សាម​គ្គី​៨៧​ខ្នង​ជូន​មា​មីង​ទាំង​នេះ។ គ្រួ​សារ​នី​មួយ​ៗ​ពេល​បាន​ទទួល​ផ្ទះ សុទ្ធ​តែ​បាន​អន្ទង​អគ្គិសនី​និង​ចូល​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ​។

មក​ទល់​ពេល​នេះ ស្រុក​កើ​-ដបាន​ប្រ​គល់​ផ្ទះ​ចំ​នួន​៤៥/៨៧​ខ្នង​ជូន​មា មីង​ខ្មែរ​ចូ​ល​ស្នាក់​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​នេះ​។ ផ្ទះ​៤២​ខ្ន​ង​ទៀត​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​សម្រេច​បាន​ជាង​៥០​%  តាម​ការ​គ្រោង​ទុក​នឹង​ប្រគល់​ជូន​មា​មីង​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៦​។ នេះ​ជា​អំ​ណោយ​មាន​អត្ថ​ន័យ​ដ៏​ធំ​ធេង​បំ​ផុត​សម្រាប់​មា​មីង​ខ្មែរ​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​។ បង​ស្រី​យ័ញ​ធី​ផាត់ នៅ​ភូមិ​ថើយ​ហ្វា​ B ទី​ប្រ​ជុំជ​ន​កើ-​ដ ពី​មុន​ជា​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​៦​ ឃុំ​ថាញ់​ភូ។ គ្រួ​សារ​បង​ស្រី​គ្មាន​ដី​សង់​ផ្ទះ គ្មាន​ដី​ផលិត បង​ស្រី​ឲ្យ​ដឹង៖ "គ្រួ​សារ​ខ្ញុំ​បាន​ហៅ​ទៅ​ចាប់​ឆ្នោត​ជ្រើស​ដី​ធារ​ផ្ទះ​នា​ចុង​ឆ្នាំ​២០១៣ លុះ​ដល់​ដើម​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ទទួល​ផ្ទះ​។ ដោយ​សារ​មា​ន​ផ្ទះ​នេះ ទើប​គ្រួ​សារ​ខ្ញុំគ្មាន​នៅ​បា​រម្ភ​ពី​កន្លែង​ស្នាក់​នៅ​ទៀត​។ ជីវភាព​បាន​លំ​នឹង ជួយ​ឲ្យ​យើង​ខ្ញុំ​នឹង​នរ​ចិត្ត​ធ្វើការ​រក​ស៊ី​"។ បង​យ័ញ​ឡើយ នៅ​ភូមិ​ថើយ​ហ្វា​B ទី​ប្រ​ជុំ​ជន​កើ-ដ បាន​ឲ្យ​ដឹ​ង​ដូច​បង​ស្រី​ផាត់​ដែរ​នៅ​​ពេល​បាន​ទទួល​ផ្ទះថ្មី​សមរម្យនៅ​មណ្ឌល​តាំង​ទី​លំ​នៅ​នោះ។​

បង​ង្វៀន​ហុង​ចិញ កម្មា​ភិបាល​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ "ពេល​ខាង​មុខ ក្រោយ​ពី​ស្រុក​ប្រ​គល់​ផ្ទះជូន​គ្រួ​សារដែល​នៅ​សល់​ទាំង​ប៉ុន្មាន  ដើម្បី​មា​មីង​លំ​នឹង​កន្លែង​នៅ​។ ស្រុក​នឹ​ង​កំ​ណត់​ទិស​ការ​ងារ​ធ្វើ​ជូន​មា​មីង​ដែល​រស់​នៅ​ក្នុង​មណ្ឌល​តាំងទី​លំ​នៅ​។ ក្រៅ​ពី​នោះ ថែម​ទាំង​បើក​ថ្នាក់​បណ្តុះ​បណ្តាល​របរ​នៅ​នឹង​កន្លែង និង​ធា​នា​ការ​ងារ​ធ្វើ​ក្រោយ​ពីរៀន​របរ ដើម្បី​ជួយ​ឲ្យ​មា​មីង​មាន​កន្លែង​នៅ​មាន​ការ​ងារ​ធ្វើ​ដោយ​ពិត​ប្រា​កដ​"៕

 

ថាច់​ថាញ់​ភូ​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ង្វៀន​ហុង​ចិញ