17/05/2016 - 09:13

ស្រុកទ្រីតូង គិតគូរជីវភាពជូនជនរួមជាតិភាគតិច

បង​ស្រី​នាង​សម្បូរណ៍ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង រីក​រាយ ឲ្យ​ដឹង​៖" ថ្វី​ត្បិត​តែ​អា​កាស​ធាតុ​ក្ដៅ​ខ្លាំង​ក្ដី ប៉ុន្តែ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រី​តូង នៅ​តែ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​កប​ដោយ​ភាព​រីក​រាយ​និង​សុខ​ដុម​រមនា​។ ត្បិត​អី​មា​មីង​បាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំតា​ម ទិស​ដៅ​ធន់​នឹង​ភាព​រាំ​ង​ស្ងួត​ រក​បាន​ប្រាក់​ចំ​ណូល​គួរ​ឲ្យ​កត់​សម្គាល់​"។

 យុវ​ជន​ឃុំ​ណូយ​តូ​លេង​បាល់​ទាត់​នា​ពេល​រសៀល​នៅ​ទី​ធ្លា អា​គារ​វប្បធម៌​មជ្ឈ​មណ្ឌល​រៀន​សូត្រ​សហ​គមន៍​។

 

ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​រយៈ​ពេល​មុន​ចូល​ឆ្នាំ​តេត​ង្វៀន​ដាង ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រី​តូង​និ​យាយ​ដោយ​ឡែក និង​តំប​ន់​បៃ​ណូយនិ​យាយ រួម​បាន​ជ្រើស​ប្រ​ភេទ​ពូជ​ដំ​ណាំមួ​យ​ចំ​នួន​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត បាន​ល្អ មាន​ដូច​៖ សណ្តែក​បាយ សណ្តែក​ដី ត្រ​សក់​ស្រូវ ល្ង។​ល។ សម្រាប់​ដាំ​ដុះ​។ បង​ស្រីនាង​ហេង នៅ​ភូមិ​អាង​ថាញ់ ឃុំ​អាង​ហៅ ឲ្យ​ដឹង៖ "ពី​មុន​នេះ គ្រួសារ​ខ្ញុំ​គ្មាន​ដាំ​សណ្តែក​ដី​ឆ្លាស់​រដូវ​នោះ​ឡើយ ត្រឹម​តែទុ​ក​ចោល​ដី​នៅ​ទំ​នេរ ត្បិត​អី​រដូវ​នេះ​មិន​អាច​ផលិត​ស្រូវ​បាន​រ​ង​ចាំ​ដល់​មេឃ​បង្អូរ​ភ្លៀង​ទើប​ដាំ​។ អា​ស្រ័យ​កម្មា​ភិ​បាល​បច្ចេក​ទេស​ណែ​នាំ ទើប​មាន​មា​មីង​ក្នុង​ភូមិ​ដាំ​សណ្តែក​កាន់​តែ​ច្រើន ម្ល៉ោះ​ហើយ​ទើប​គ្រួសា​រ​ខ្ញុំ​ដាំ​តាម​។ ឥឡូ​វ​នេះ ដំ​ណាំស​ណ្តែក​ដី​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បង្ក​ការ​ងារ​ធ្វើ​ជា​ច្រើន​សម្រាប់​មាមីង​ក្នុង​ភូមិទៀ​ត​ផង​"។

តាម​ប្រ​សាសន៍​របស់​បង​ស្រី​សម្បូរណ៍ ឲ្យ​ដឹង​៖ ក្រៅ​ពី​ការ​អភិវឌ្ឍ​ន៍​ក​សិ​កម្ម កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ស្រុក​ទ្រីតូ​ង និង​គណៈ​ជន​ជាតិ​ខេត្ត​បាន​ល្អ ក៏​ដូច​ជា​សហ​ការ​ជិត​ស្និទ្ធ​ជាមួ​យ​នឹង​អង្គ​ភាព​ទាក់​ទិ​ន​នា​នា អនុវត្ត​សេចក្ដី​សម្រេច​លេខ​២៩ ២០១៣QĐ-TTg និង​រំ​សាយ​ទុន​រួច​រាល់​សម្រាប់​២២២​ ៣២០​គ្រួសា​រ ជន​ជាតិ​ភាគ​តិច ដើម្បី​ទទួល​ចំ​ណែក​ដី​សង់​ផ្ទះ។​ មាន​ទី​លំ​នៅថ្មី​ ជន​រួម​ជាតិ​ខ្មែរ​រឹត​តែ​ត្រេក​អរ ខិត​ខំ​ធ្វើ​ការ​រក​ស៊ីចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ក្រៅ​ពី​នោះ ស្រុក​បាន​សហ​ការ​ជាមួ​យ​នឹង​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អា​ង​យ៉ាង រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​បាន​២​ថ្នាក់ និង​ប្រ​គល់​ជូន​លិខិត​បញ្ជាក់​ថ្នាក់​បច្ចេក​ទេស​ចិញ្ចឹម​គោ​ជូន​២​ឃុំ  គឺ​ឃុំ​អូរ​ឡឹម មាន​សិក្ខា​កាម​ចំ​នួន​៣០​រូប និង​ឃុំ​ចូវ​ឡាំង​មាន​សិក្ខា​កាម​ចំ​នួន​២៨​រូប​។ ទន្ទឹម​នឹង​នោះ ពិនិត្យ​វាយ​តម្លៃ​និង​ជម្រើស​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចូល​រួម gameshow​"សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ភូមិ​ស្រុក​" នៅ​ឃុំ​នានា​មាន​ ដូច៖ ណូយ​តូ អូរ​ឡឹម កូ​តូនិ​ង​អាង​ទឹក ដើម្បី​ប្រ​គល់​ជូន​គោ​ដល់​គ្រួ​សារ​ក្រី​ក្រ មាន​គោ​ចំ​នួន​២២​ក្បាល​ត្រូវ​បាន​ប្រ​គល់​ជូន​ប្រ​ជា​ជន​។ កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រីតូង ក៏​បាន​សហ​ការ​ជា​មួយ​នឹង​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក បង្កើត​បញ្ជី​រាយនា​ម​និង​រំ​សាយ​ទុន​បុល​សម្រាប់​ អភិ​វឌ្ឍ​ផលិត​កម្ម​។

បង​ចៅថន នៅ​ភូមិ​ភឿក​ថ ឃុំ​អូរ​ឡឹម ឲ្យ​ដឹង​៖ "អា​ស្រ័យ​រដ្ឋ​ឧបត្ថម្ភ​ក្នុង ការ​បុល​ទុន​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ទើប​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ផ្លូវ​ចុះ​ទៅ​កាន់​ភូមិ​សព្វ​ថ្ងៃ​បាន​ក្រាល​បេ​តុង​រួច​រាល់  ទើប​ខ្ញុំ​រៀន​មុខ​របរ​ជួស​ជុល​ម៉ូ​តូ។​ ខ្ញុំ​ក៏​បាន​បុល​ទុន​ដើម្បី​បើក​រោង​កិន​ស្រូវ​នៅ​នឹង​ផ្ទះ​។ ឲ្យ​ តែ​មាន​មា​មី​ង​ក្នុង​ភូមិ​ទូរ​ស័ព្ទ​ហៅ​ភ្លាម ខ្ញុំ​ក៏​យក​ម៉ូ​តូ​ទៅ​ដឹក​ស្រូវ​មក​កិន រួច​ហើយ​ខ្ញុំ​ដឹក​អង្ករ​កន្ទក់​ អង្កាម​ប្រគល់​ជូន​ដល់​ផ្ទះ​ស្រេច​បាច់ ទើប​យក​ប្រាក់​ឈ្នួល​។ អា​ស្រ័យ​រដ្ឋ​វិនិ​យោគ​ទុន​កសាង​ផ្លូវ​កៅ​ស៊ូ ផ្លូវ​បេតុ​ង បាន​ជា​សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​រក​ស៊ី។​ ខ្ញុំ​បាន​សង​បំ​ណុល​រួច​រាល់ សព្វ​ថ្ងៃ​ខ្ញុំ​ក៏​មាន​ការ​នឹង​នរ​ចិត្ត គិត​គូរ​ឲ្យ​កូន​២ នាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ដូច​គេ​ឯង​"៕

ហា​ថាញ់​ - ​សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សម្បូរណ៍