កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

25/10/2016 - 09:36

ត្រា​អូង​លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​ជូន​ប្រ​ជា​ជន

បង​ថាច់​ថេ​ហៀ​​ង ប្រ​ធាន​កា​រិ​យា​ល័យជ​ន​ជាតិ​ស្រុកត្រាអូ​ង ខេត្ត​វិញ ឡុង រីក​រា​យ​ឲ្យ​ដឹង៖​ ផ្សារ​ដើម​ទង​ជួញ​ដូរ​ទំ​និញ​កសិ​ផល​សុក​-ត្រ ទី​ប្រ ជុំ​ជន​ត្រា​អូង​មាន​ភាព​កុះ​ករ ជីវ​ភាពប្រ​ជា​ជន​រឹត​តែ​ធូរ​ធារ​ថែម​ទៀត​។ 

 ទិដ្ឋ​ភាព​នៅ​តាម​ព្រែក​ផ្សារ​សុក​-ត្រ។


ថ្ងៃ​ដែល​យើង​ខ្ញុំ​ចុះ​ទៅ​ដល់​មេឃ​ចេះ​តែ​បង្អុរ​ភ្លៀង ឆ្លៀត​ពេល​ស្រាក​ភ្លៀង​បន្តិច អ្នក​បញ្ជូនទំ​និញ​ចុះ​ទូក​ឬ​ដាក់​ឡើង​រថ​យន្ត​។ នៅ​តាម​ច្រក ផ្លូវ​នា​នា មាន​ម៉ូ​តូ​ឌុប​ទំ​និញ​ជា​ច្រើន​ដែល​ដាក់​ក្នុង​កន្រ្ត​ក​ធំ​ៗ មាន​ដូច​៖ សណ្តែក​គួរ​ត្រប​ ដំ​ឡូង​ជ្វា ន​នោង ឃ្លោក  ស្ពៃ​មើម​។ល។ ឮ​សូរ​តែ សម្លេង​សង​ថ្លៃ​រវាង​អ្នក​លក់​និង​អ្នក​ទិញ​យ៉ាង​កុះ​ករ​។ បើ​តាម​ដឹង​នេះ ជា​ទំ​និញ​ដែល​ឈ្មួញទិ​​ញ​ពី​ចម្ការ​របស់​ប្រ​ជាក​សិ​ករ ក្នុង​តំ​បន់​មក​លក់​ឲ្យ​ម៉ូយ​តាម​ផ្សារ​។ ហើយ​នៅ​ទី​នេះ ទំ​និញ​ត្រូវ​បាន​បែង​ប្រ​ភេទ​នាំ​ទៅ ផ្សារ​នា​នា និង​ក្រុង​ហូ​ជី​មិញ​ដើម្បី​លក់​រាយ​។ ផ្ទុយ​មក​វិញ មាន​ឡាន​ដឹក​បន្លែ​គ្រប់​ប្រ​ភេទ​ពី​ក្រុង​ដា​ឡាក​មក​ទី​នេះ បែង​ប្រ​ភេទ​រួច​លក់​ឲ្យ​ឈ្មួញ តាម​ទូក​ដែល​សំ​ចត​ក្បែរ​ផ្សារ ដើម្បី​នាំ​ទៅ​លក់​នៅ​គ្រប់​ច្រក​ល្ហក តាម​ព្រែក​ប្រ​ឡាយ​។ ការ​ជួញ​ដូរ​ទំ​និញ​ត្រូវ​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​កុះ​ករ​នៅ​ផ្សារ​សុក​-ត្រ​៖ ផ្ទេរ​ប្រ​ភេទ​បន្លែ​ដែល​ដាំ​នៅ​ភូមិ​ភាគ​ទៅ​កាន់​ភូមិ​ភាគ​ជិត​ខាង រួច​ទទួល​ប្រ​ភេទ​បន្លែ​នៅ​តំ​បន់​ផ្សេង​មក​លក់​។ បង​ថាច់​ថេ​ហៀង ឲ្យ​ដឹង​៖ "អា​ស្រ័យ​មាន​ផ្សារ​សុក-ត្រ ពល​ករ​នៅ​ជន​បទ​ភាគ​ច្រើន​មាន​ការ​ងារ​ធ្វើ ម្ល៉ោះ​ហើយ​ជីវ​ភាព​បាន​ធូរ​ធារ​ជាង​។ មាន​អ្ន​​ក​ខ្លះ​បាន​ប្រើ​ប្រាស់ ដី​ទំ​នេរ​ជុំ​វិញ​ផ្ទះ​ដាំ​ដំ​ណាំ​ទៅ​រក​ទិញ​ទំ​និញ​ផ្សេង​ៗ មក​លក់​នៅ​ផ្សារ ពិ​សេស​មាន​បង​ប្អូន​ភាគ​ច្រើន​ទៅ​ទិញ​ទំ​និញ​នៅ​ផ្សារ​សុក​-ត្រ​ មក​លក់​រាយ​តាម​ភូមិ​។ អ្នក​ដែល​មាន​ទុន​តិច​ទៅ​ផ្សារ​ទិញ​ចេក​ឬ​ដំ​ឡូង ស្ងោរ​លក់​ក៏​រក​បាន​ប្រាក់​ចំ​ណូល​ផង​ដែរ​។ បង​ស្រីថាច់​ធី​ថែ អ្នក​លក់​ដំ​ឡូង​ជ្វា​នៅ​ក្បាល​ផ្លូវ​ចូល​ផ្សារ​ត្រា​អូង ឲ្យ​ដឹង​៖ "ខ្ញុំ​ទិញ​ដំ​ឡូង​ជ្វា​នៅ​ផ្សារ​សុក​-ត្រ ដោយ​តម្លៃ​៧.០០​០​ដុង​/គី​ឡូក្រាម​។ មក​ផ្ទះ​លាង​ឲ្យ​ជ្រះ រួច​ស្ងោរ​លក់​ក្នុ​ង​តម្លៃ​២០​.០០០​ដុង​/គី​ឡូ​ក្រាម​។ រៀង​រាល់​ថ្ងៃ ខ្ញុំ​លក់​ដំ​ឡូង​បាន​ប្រ​ហែល​ជា​៥​គី​ឡូ​ក្រាម ក៏រក​បាន​ប្រាក់​ចំ​ណេញ​ជាង​៥០.០០០ដុង​ដែរ​។ ពេល​រសៀល ខ្ញុំ​អាំង​ចេក​លក់​បន្ថែម ក៏​រក​បាន​ប្រាក់​ចំ​ណូល​ខ្លះ​ទៀត​​"។

តាម​ប្រ​សាសន៍​របស់​បង​ហៀង គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​ក​សាង សំណង់​គម​នា​គមន៍​ជន​បទ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច រស់​នៅ​កុះ​ករ គឺ​ជា​បុព្វ​បទ​សម្រាប់​សេដ្ឋ​កិច្ច​អភិ​វឌ្ឍ។ តួ​យ៉ាង​នៅ​ឃុំ​តឹង​មីុ ត្រា​កូង ពី​មុន​នេះ ផ្លូវ​ថ្នល់​ធ្វើ​ដំ​ណើរ​ដោយ​លំ​បាក តិច​មាន​ឈ្មួញ​មក​ប្រ​មូល​ទិញ​កសិ​ផល​។ ឥ​ឡូវ​នេះ ផ្លូវ​កៅ​ស៊ូ​កម្រិត​៥​នៅ​វាល​រាប​ចាប់​ពី​ផ្លូវ ជាតិ​៥៤​ឆ្លង​កាត់​តឹង​ម៉ី ត្រា​កូង រហូត​ដល់​ហ៊ឺវ​ថាញ់ បង្ក​លក្ខណៈ​ជូន​មា​មី​ង​ធ្វើ​ដំណើរ​ទៅ​មក​លក់​ដូរ​បាន​ងាយ​ស្រួល​។ ទន្ទឹម​នឹង​នោះ នៅ​តាម​ដង​ផ្លូវ​ជន​បទ​នានា ក៏​ត្រូវ​បាន​ចាក់​បេ​តុង​ជា​សន្សឹម​ៗ ម្ល៉ោះ​ហើយ​ម៉ូ​តូ អាច​បើក​បរ​ចុះ​ដល់​រាល់​ភូមិ​នា​នា​។ បង​ស្រីថា​ច់​ធី​នី ផ្ទះ​នៅ​កឹង​ថាយ ឃុំ​តឹង​ម៉ី ឲ្យ​ដឹង​៖ "ឥ​ឡូវ​នេះ ខ្ញុំ​អាច​ជិះ​កង់​ទៅ​ផ្សារ​លក់​ដូរ​ជា​រៀង​រាល់​ថ្ងៃ ឃេី​ញ​ថា​ជីវ​ភាព​គ្មាន​នៅ​លំ​បាក​ដូច​ពី​មុន​ទៀត​ឡេី​យ​"៕ 

ហា​ថាញ់​ - សេ​រី

ចែករំលែកអត្ថបទ