សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

20/12/2016 - 09:46

ជីវភាពថ្មីនៅអាងហាវ

អាង​ហាវ គឺ​ជា​ឃុំ​មាន​ភាព​ងាយ​ស្រួល​ជា​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​កិច្ច​របស់​ស្រុក​តិញ​បៀង ខេត្ត​អាង​យ៉ាង ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ជាជន​ជាតិ​ខ្មែរ​មាន​ភាព​លំ​នឹង​និង​ធូរ​ធារ​គ្រាន់​បើ។​

 

 រដូវប្រមូលផលស្រូវនៅអាងហាវ។

បង​ចៅ​សាន​វេត អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​អាង​ហាវ បាន​ឧទ្ទេស​នាម​ដោយ​ក្ដី​រីក​រាយ អំពី​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​អាង​ហាវ ៖ "នៅ​ឃុំ​អាង​ហាវ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គឺ​ភូមិ​អាង​ឡើយ អាង​ថាញ់​និង​ភូមិ​អាង​ថាញ​។ ម្យ៉ាង​ទៀត​ជន​រួម​ជាតិ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​រស់​នៅ​ដោយ​ប្រ​កប​របរ​កសិ​កម្ម​និង​លក់​ដូរ​បន្តិច​បន្តួច​។ រយៈ​ពេល​ថ្មី​ៗ​នេះ មាន​គ្រួសា​រ​ខ្លះ​បាន​ចូល​រួម​ធ្វើ​សេ​វា​ទេស​ចរ ម្ល៉ោះ​ហើយ​ជីវ​ភាព​បាន​ធូរ​ធារ​គ្រាន់​បើ​"។

តាម​ការ​ឧទ្ទេស​នាម​របស់​បង​សាន​វេត នៅ​ឃុំ​អាង​ហាវ ធ្វើ​សេដ្ឋ​កិច្ច​ទ្រង់​ទ្រាយ​តូច​មាន​ភាព​ងាយ​ស្រួល​ណាស់​។ តួ​យ៉ាង​ដូច​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​អាង​ឡើយ​រស់​នៅតា​​ម​ដង​ផ្លូវ​ខេត្ត​៩៤៨ តភ្ជាប់​នឹង​ស្រុក​ទ្រី​តូង​ប្រ​កប​របរ​លក់​ដូរ​មាន​ការ​រីក​ចម្រើន​ច្រើន​។ មាន​គ្រួ​សារ​ខ្លះ​ទៀត​ជំ​នាញ​ខាង​ប្រ​មូល​ទិញ​ផ​លិត​ផល​ផ្លែ​ឈើ​ប្រ​ណីត​នៅ​តាម​ភ្នំ​ដូច​ ៖ ផ្លែ​ទៀប ខ្នុរ ស្វាយ ត្នោត​។ល។ យក​ទៅ​លក់​តាម​ចិញ្ចេីម​ថ្នល់​សម្រាប់​ភ្ញៀវ​ទេស​ចរ​ឬ​ក៏​បោះ​ម៉ូយ​តាម​ហាង​ភេសជ្ជៈ​។ ជា​ពិ​សេស​ផ​លិត​ផល ដែល​ច្នៃ​ពី​ផ្លែ​ត្នោត មិន​មែន​ច្នៃ​បាន​តែ​ស្ករ​ត្នោត​ដ៏​ល្បី​ប៉ុណ្ណោះ​ទេ រដូវ​នេះ​ទៅ​កាន់​តំ​បន់​បៃ​ណូយ​ឬ​ក៏​ចូល​តាម​ហាង​ភេស​ជ្ជៈ ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​បាន​ទទួល​ទាន​ភេស​ជ្ជៈច្នៃ​ពី​ផ្លែ​ត្នោត​ក្នុង​តម្លៃ​១០.០០០​ដុង​/​កែវទៀតផង។ តម្លៃខ្ពស់ជាងទៀតនោះ ភ្ញៀវទេសចរអាចនឹងទទួលទានផ្លែត្នោតត្រាំទឹកកក មានរសជាតិផ្អែមត្រជាក់​ផង ស្រួយ​ឆ្ងាញ់​ផង​។ បង​ចៅ​សូ​ណី អ្នក​ប្រ​មូល​ទិញ​ផ្លែ​ត្នោត​លក់​តាម​ហាង​ភេសជ្ជៈ ឲ្យ​ដឹង​៖ "ដើម្បី​បាន​ទឹក​ផ្លែ​ត្នោត​សម្រេច​ជា​ផលិត​ផល​លក់​ឲ្យ​ភ្ញៀវ​ទេស​ចរ ត្រូវ​ឆ្លង​កាត់​ដំ​ណាក់​ការ​ជា​ច្រើន​តាំង​ពី​អ្នក​ដើរ​ប្រ​មូល​ផល អ្នក​ប្រ​មែ​ប្រ​មូល​ទិញ​នៅ​តាម​ភូ​មិ​ស្រុក​និង​លក់​រាយ​ជា​ដើម​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី ដោយ​សារ​របរ​នេះ ទើប​មាន​អ្នក​ខ្លះ​មាន​ការ​ងារ​ធ្វើ ចិញ្ចឹម​ជី​វិត​ដោយ​សុខ​ស្រួល​ក្នុង​រដូវ​ត្នោត​ផ្លែ"​។

នៅ​​ឃុំអា​ង​ហាវ​មាន​តំ​បន់​ទេស​ចរណ៍​ឡឹម​វៀង​ណូយ​កឹម ដូច្នេះ​គ្រាន់​តែ​មាន​ដើម​ទុន​ខ្លះ​ៗ ដែល​បាន​បុល​ពី​ទុន​អា​ទិភាព​របស់​រដ្ឋ នោះ​គឺ​បង​ប្អូន​នា​រី​ខ្មែរ អាច​នឹង​ទិញ​ទំ​និញ​ដើរ​លក់​តាម​ភ្នំ ដើម្បី​រក​បាន​ប្រាក់​ចំ​ណេញ​។ បង​ស្រី​នាង​ធី​សា​នេន នៅ​ភូមិ​អាង​ថាញ់ ឲ្យ​ដឹង៖ "ព្រ​លឹម​ឡើង​នាង​ខ្ញុំ​ទៅ​ដល់​ផ្សារ​អាង​ហាវ ទិញ​ម្ហូប​ចំ​ណី ត្រី​សាច់​ផ្ទុក​ពេញ អម្រែក រួច​ប្តី​នាង​ខ្ញុំ​ដឹក​យក​ទៅ​លក់​តាម​ភ្នំ​ណូយ​កឹម​។ ពេល​លក់​អស់​ទំ​និញ​វិ​លត្រ​ឡប់​ចុះ​ទៅ​ផ្ទះ​វិញ​រក​បាន​ប្រាក់​ចំ​ណូល​គ្រប់​ចាយ​សម្រាប់​គ្រួ​សារ​ផង​ដែរ​"។ តាម​ប្រ​សាសន៍​បង​ចូវ​គឹម​បា​ប្រ​ធាន​កា​រិ​យា​យ័យ​ជន​ជាតិ​ស្រុក​ទិញ​បៀង ចំពោះ​គ្រួ​សារ​ដែល​មិន​ប៉ិន​ប្រ​សប់​ក្នុង​ការ​លក់​ដូរ កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក បាន​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ ជំ​នួយ​ដើម​ទុន​អភិ​វឌ្ឍ​របរ​រម្ងាស់​ស្ករ​ត្នោត ដាំ​ដុះ ឬ​ក៏​ចិញ្ចឹម​គោ​ទ្រង់​ទ្រាយ​តូច​គួប​ផ្សំ​នឹង​ចិញ្ចឹម​គោ​ប​ន្ធាត់​ប្រ​វាស់​នឹង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ទ្រង់​ទ្រាយ​ធំ​។ល។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​នៅ​ឃុំ​អាង​ហាវ រីក​ចម្រើន​បង្គួរ បើ​ធៀប​ជា​មួយ​នឹង​ភូមិ​សាស្រ្ត​ដ​ទៃគ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹមវៀងណូយកឹម