កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

22/07/2014 - 09:32

ការផ្លាស់ថ្មីនៅឡុងវិញ

ពេល​ជិត​ៗ​នេះ​ ឃុំ​ឡុង​វិញ ស្រុក​យ្វៀង​ហាយ ខេត្តត្រា​វិញ មាន​ការ​ផ្លាស់​ថ្មី​ក្នុង​ជីវ​ភាព​សេដ្ឋ​កិច្ច-សង្គម​កិច្ច​។ ឃុំ​មាន​ស្ពាន​មាន​ថ្នល់​អគ្គិស​នី ទឹក​ស្អាត​។ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក៏​កាន់​តែ​បាន​លើក​កម្ពស់​។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឡុង​វិញ​។

 

ពូ​សេី​ុង​វង់ នៅ​ភូមិ​កិញ​ដាវ ឃុំ​ឡុង​វិញ ឲ្យ​ដឹងៈ​"   ជាង​១​០​ឆ្នាំ​មុន ឃុំ​ឡុង​វិញ​គ្មាន​ផ្លូវ​គមនា​គមន៍ បើ​ចង់​ឡើង​ទៅ​ទី​រួម​ខេត្ត​ត្រូវចំណាយ​ពេល​មួយថ្ងៃ។ មា​មីង​ប្រ​កប​របរ​ជួញ​ដូរ​ឬក៏​សិស្ស​ទៅ​សា​លា​រៀន​នៅ​ឆ្ងាយ សុទ្ធ​តែ​ធ្វើ​ដំ​ណើរ​ដោយ​ទូក​។ ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​របស់​ភូមិ​ភាគ​នៅ​ជួប​ការ​លំ​បាក​ច្រើន​។     ក្រៅ​ពី​នោះ ឃុំ​ថែម​ទាំ​ង​គ្មាន​សា​លា​រៀន គ្មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​គ្មាន​អគ្គិ​សនី​និង​គ្មាន​ទឹ​ក​ស្អាត​ប្រើ​ប្រាស់​ជា​ដើម​"។

អា​ស្រ័យ​ដោយមាន​បណ្តាកម្ម​វិ​ធី គម្រោង​ការ​វិនិយោគ​ទុន​របស់បក្ស​និង​រដ្ឋ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​ជាជីវ​ភាព​សម្ភារៈ​និងស្មារតី​របស់​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ​មានការ​ផ្លាស់ថ្មីជា​ច្រើន​។ បង​សេី​ុង​សុ​ផាយ​ នៅ​ភូមិសំ​ជួរ ឲ្យ​ដឹងៈ​"បច្ចុប្ប​ន្ន ស្ពាន ​ថ្នល់ អគ្គិសនី និង​ទឹក​ស្អាតមាន​គ្រប់គ្រាន់​។ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​គ្រាន់​បើ​ជាច្រើន​នៅ​ទាំង​ទិញ​បាន​កាំព្យូទ័រ​បន្តបណ្តាញ Internet សម្រាប់​ធ្វើ​​ជា​ឧ​​ប​ករណ៍​សិក្សា​និងកម្សាន្ត ហេតុ​នោះ មា​មីង​មាន​ការ​យល់​ដឹង​ច្រើន​"។ បច្ចុ​ប្បន្ន ទោះ​បី​ភូមិនៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ឃុំ​ក៏​មាន​ផ្លូវគមនាគមន៍ដែរ នោះ​គឺ​ជា​បណ្តាញ​ទំ​នប់​ទប់​ស្កាត់​ទឹក​ប្រៃ​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ទៅ​ជា​ផ្លូវ​គមនា​គមន៍​ផង និង​ជា​ទំ​នប់​រក្សា​ទឹក​សាប​សម្រាប់​ផលិត​កម្មផង​។ ផ្លូវ​ទំ​នប់​ទៅ​ដល់ទី​ណា មាន​អគ្គិស​នីដល់​ទី​នោះ។ ពាម​ទន្លេទាំង​ពីរ​សុទ្ធ​តែ​មាន​ស្ពាន​មាន​កំ​ពង់​ចម្លង   ដើម្បី​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បានងាយ​ស្រួល​។ សំ​ណង់មានតម្លៃ​រាប់​ពាន់​លាន​ដុង​នេះ   គឺ​ជាគម្រោងការ​ឧបត្ថម្ភ​​របស់​រដ្ឋសម្រាប់ឃុំឡុងវិញ។ និយាយពីភាពងាយស្រួល​របស់​ផ្លូវ​គមនា​គមន៍ លោក​ផាង​វាំុ​ង​កាន់ អតីត​យុទ្ធជន​នៅភូមិ​រ៉ាច់​ករ រស់​នៅ​ទី​នេះ​ជាង​៤០ឆ្នាំ  ឲ្យ​ដឹងៈ​"ខ្ញុំ​ចិញ្ចឹម​បង្គា​នាគ​តាម​បែប​វិ​បុល​វប្ប​កម្ម ក្នុង​មួយ​ថ្ងៃប្រ​មូល​ផលបង្គា ក្តាម​ប្រ​មាណ​ពី​២០​ដល់​៣០គីឡូ​ក្រាម ដល់ពេល​ប្រ​មូល​ផល មាន​ឈ្មួញ​មកទិញ​ដល់កន្លែង​។ ពី​ទីនេះធ្វើដំណើរទៅក្រុង​ត្រា​វិញ​ចំណាយ​ពេលប្រហែល២ម៉ោង   ហេតុ​នោះ​បង្គា ក្តាម​នៅ​ស្រស់​លក់​បាន​ថ្លៃ  ម្ល៉ោះហើយ​ឈ្មួញចូល​ចិត្ត​ណាស់​"។

ឃុំ​ឡុង​វិញ​ ជាកន្លែង​អនុ​វត្ត​ទម្រង់​រូប​ភាព​ផលិត​កម្ម​ថ្មី ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន មាន​ដូចៈ​ទម្រង់​រូប​ភាព​ចិញ្ចឹម​បង្គា​នាគ ចិញ្ចឹម​ក្តាម​វិ​បុល​វប្ប​កម្មគួប​ផ្សំ​នឹង​ដាំ​ព្រៃ​ឈើ​បង្ការ​ស្រុត​បាក់​ដី​បង្ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ដេា​យ​ជា​ទម្រង់​រូប​ភាព​លេច​ធ្លោរ​បស់​ឃុំ​។ ទម្រង់​រូប​ភាព​នេះ​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផង​ការ​ពារ​បរិ​ស្ថាន​ផង ដែលមា​ន​ការ​ទាក់​ទាញ​មា​មីង​ចូល​រួម​យ៉ាង​កុះ​ករ។ ចំ​ណែក​នៅ​ខាង​ក្នុ​ង​ទំ​បន់​នៅ​មាន​ទម្រង់​រូប​ភាព​ផ្សេង​មួយ​ទៀត ក៏​មានប្រសិទ្ធ​ភាព​ណាស់​ដែរ នោះ​គឺ​ទម្រង់​រូប​ភាព​ចិញ្ចឹម​បង្កង​សាវ​ទាវ​លើ​វាល​ស្រែ​។ នេះ​គឺ​ជា​វិ​ធានការ​ជ្រើសរើសពូជ​ស្រូវ បង្កង​ចិញ្ចឹម​ទៅ​តាម​រដូវ​កាល​សម​ស្រប​ជា​មួយ​នឹង​ភូមិ​ភាគ​។ ពូ​សេីុង​វង់ ជា​ក​សិ​ករ​វ័យ​ចំ​ណាស់​មួយ​រូប ហើយ​ក៏​ជា​អ្នក​ដំបូ​ង​បង្អស់​ដែល​បាន​អនុ​វត្ត​ទម្រង់​រូប​ភាព​នេះដោយ​ជោគ​ជ័យ ក្រោយ​មក​មាមីង​ជា​ច្រើន​អ​នុ​វត្ត​តាម​។ ទម្រង់​រូប​ភាព​នេះ មិន​ត្រឹម​តែ​រក​បាន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ប៉ុណ្ណោះ​ទេ តែ​នៅ​ទាំង​ការ​ពារ​បាន​បរិ​ស្ថាន​មិនឲ្យ​កខ្វក់​ទៀតផ​ង​។

បច្ចុប្បន្ន​ជីវ​ភាព​បាន​លំនឹ​ង មា​មីង​ចាប់​ផ្តើម​ផ្តុំ​កម្លាំង​គិត​គូរឲ្យ​​ការ​រៀនសូត្ររបស់​កូន​ចៅ។ ​ចំ​នួន​ប្អូន​ៗ​រៀន​ម​ហា​វិ​ទ្យា​ល័យ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ មាន​ប្អូន​ៗ​មួយ​ចំ​នួន​បាន​វិ​ល​មក​ធ្វើ​ការនៅ​ស្រុក​យ្វៀង​ហាយ ជាមជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច-សង្គមកិ​ច្ច​មួយ​កំ​ពុង​បាន​វិ​និ​យោគទុន​។ លោក​វាំុង​ថាញ​ទុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ​ ឲ្យ​ដឹងៈ​"  ជីវភាព​មាន​ការ​អភិ​វឌ្ឍន៍លើ​គ្រប់​វិ​ស័យ ញាំុ​ង​ឲ្យ​ប្រ​ជា​ជន កម្មា​ភិ​បាល​ឃុំ អ្នក​ណា​ក៏​មាន​សេចក្តី​ត្រេក​អរ ថ្វី​ត្បិត​ដូច្នេះក្តី នៅ​មាន​បញ្ហា​មួយ​ចំ​នួន​គប្បី​បន្ត​ការ​ដោះ​ស្រាយ​។ នោះ​គឺ​គម្លាត​រវាង​មាន​និង​ក្រ​របស់​មា​មីង​ក្នុង​​ឃុំ ស្ថាន​ភាព​ប្អូន​ៗ​ឈប់​រៀន​ពាក់​កណ្តាល​ការ​ទៅ​ស៊ី​ឈ្នូល​ឆ្ងាយ និង​នៅមាន​បាប​គ្រោះ​សង្គម​មួយ​ចំ​នួន ដូចៈ ល្បែងស៊ី​សង គ្រោះថ្នាក់​ចរា​ចរ​។ ថ្វី​ត្បិត​ដូច្នេះ​ក្តី ប្រជា​ជន​និង​រដ្ឋ​អំ​ណាច​ឃុំ​ឡុងវិញ នៅ​តែ​មាន​សុ​ទិដ្ឋិ​និ​យម សូម្បី​តែ​ភាព​អត់​ឃ្លាន ភាព​ក្រី​ក្រ​មា​មីងនៅ​តែ​ឆ្លង​កាត់​បាន​ដូច្នេះ​រាល់​បញ្ហា ទោះបី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​សង្ឃឹម​ថា​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ​នឹង​រួម​គ្នាជ​ម្នះ​បាន​ទាំង​អស់​"៕

 

ថាច់​ថាញ់​ភូ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ឡុង​វិញ​