វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

23/01/2017 - 16:14

ភាពរីករាយនៅទ្រុងថាញ់

ជនរួមជាតិខ្មែរនៅឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម (ខេត្តវិញឡុង) កំពុងរង់ចាំ ទទួលអំណរបុណ្យបញ្ចុះខណ្ឌសីមាវត្តសង្ឃមង្គល ទន្ទឹមនឹងនោះ ក៏ជា ក្តីរីករាយដោយឃុំទ្រុងថាញ់កំពុងមានភាពផ្លាស់ថ្មី។ 

 ព្រះវិហារវត្តសង្ឃមង្គល។

បងស្រីសេីុងធីដេវ នៅភូមិទ្រុងត្រាច់ ឲ្យដឹង៖ "ប៉ុន្មានថ្ងៃជិតៗនេះ ប្តីប្រ ពន្ធនាងខ្ញុំរៀបចំការងារផ្ទះ ស្រែចំការរួចរាល់ ដើម្បីទៅជួយវត្តរៀបចំ បុណ្យបញ្ចុះខណ្ឌសីមា មានព្រះវិហារថ្មីនរណាក៏សប្បាយរីករាយដែរ។ ព្រះវិហារថ្មីនេះមានភាពសមរម្យ និងជាក្តីមោទនៈរបស់មាមីងខ្មែរនៅ ទីនេះ"។ វត្តសង្ឃមង្គលស្ថិតនៅជាប់ផ្លូវជាតិ៥៣ ឆ្ពោះទៅកាន់ខេត្តត្រា វិញ ផុតផ្លូវបែកជាបី វុងលីមពីរបីរយម៉ែត្រ។ នេះជាវត្តដែលមានក្បូរ ក្បាច់រចនាយ៉ាងប្រណីត ប្រកបដោយលក្ខណៈបុរាណរបស់ខេត្តវិញ ឡុង ក្នុងបរិវេណវត្តមានដើមគគីរ ឈើទាល ដែលមានឈើរាប់រយ ដើម អាយុកាលជាងរយឆ្នាំ ចោលម្លប់ត្រឈឹងត្រឈៃគ្របដណ្តប់ ។ លោកត្រឹងហ្វាងថាញ់  អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុង ថាញ់ឲ្យដឹងព្រះវិហារបានកសាងសម្រេចរួចរាល់គឺជាក្តីរីករាយរួមរបស់ មាមីងក្នុងឃុំ។ ដើម្បីមាមីងធ្វើដំណើរទៅវត្តបានងាយស្រួល រយៈកាល កន្លង ពេលមានកម្មវិធី គម្រោងរបស់រដ្ឋវិនិយោគឃុំតែងអាទិភាពអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ មក ដល់នឹងបច្ចុប្បន្ន ដងផ្លូវចូលទៅកាន់ភូមិនានា ដែលមានជនរួមជាតិខ្មែរ រស់នៅកុះករ ដូចជា៖ ទ្រុងត្រាច់ អាងញេីុង ស្វឹងមិញ។ល។ សុទ្ធតែចាក់ កៅស៊ូ ក្រាលដាន ម៉្លោះហើយមាមីងងាយស្រួលធ្វើដំណើរទៅមកទាំង ប្រាំងវស្សា។ គិតដោយឡែកក្នុងឆ្នាំ២០១៦ ឃុំរួមជាមួយនឹងប្រជាជនរួម វិភាគទានកសាងផ្លូវអាងញេីុង  ស្តារប្រឡាយវាលស្រែនិងរួមជាមួយប្រ ជាជនភូមិអាងទ្រុង ត្រៀមបម្រុងកសាងផ្លូវតភ្ជាប់ភូមិ។ល។ ក្រៅពីនោះ ឃុំក៏ប្រកាសគោលការណ៍ និងឈូសឆាយពង្រាបផ្ទៃដីតាមដងផ្លូវញ៉ា ត្រងនិងផ្លូវហាយវៀត។ ក្នុងឆ្នាំនេះដែរ ឃុំបានសហការជាមួយកម្មវិធីដំ ណើរមនុស្សធម៌របស់ស្ថានីយទូរទស្សន៍វិញឡុង សាងសង់ផ្ទះមេត្តាធម៌ ចំនួន២៤ខ្នង ជូនគ្រួសារជនជាតិខ្មែរក្រីក្រ។

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តសង្ឃមង្គល ស្របនឹងពេល ត្រៀមបម្រុងបុណ្យចូលឆ្នាំតេតង្វៀងដាង ម៉្លោះហើយឲ្យតែទៅដល់ទី ណានៅឃុំទ្រុងថាញ់ ក៏ឃើញបរិយាកាសអបអរសាទរទេសភាពស្រស់ បំព្រងទាំងអស់។ លោកថាញ់ ឲ្យដឹងបន្ថែម គណៈកម្មាធិការប្រជាជន ឃុំទ្រុងថាញ់ ទើបតែចលនាប្រជាជនជំរះចូកចាំងផ្លូវឲ្យស្រឡះស្រឡំ តាមភូមិស្វឹងមិញ២-តឹងស្វឹង-ភឿកឡុក ហើយចលនាប្រជាជនការពារ បរិស្ថានបៃតង-ជ្រះ-ស្អាត។ តាមដងផ្លូវតែងបានមាមីងយកចិត្តទុក ដាក់ រៀបចំសម្អាតអនាម័យ ធ្វើរបង ដោតទង់។ល។ ដើម្បីរក្សារឹងមាំ លក្ខឋានវប្បធម៌។ រយៈកាលកន្លង អាស្រ័យបានវិនិយោគទុន កសាង ហេដ្ឋារចនាសម្ព័ន្ធ ម៉្លោះហើយជនរួមជាតិខ្មែរមានលក្ខណៈធ្វើសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ ផ្តើមពីនោះ សេដ្ឋកិច្ចគ្រួសាររបស់ជនរួមជាតិខ្មែរ បានលំនឹងប្រាក់ចំណូលលើមនុស្សម្នាក់ៗ ទូទាំងឃុំសម្រេច២៧,៥ លានដុង/ឆ្នាំ ចំនួនគ្រួសារក្រីក្រជាជនជាតិខ្មែរត្រូវបានកាត់បន្ថយ បណ្តើរៗ ជារៀងរាល់ឆ្នាំ៕

ហាថាញ់-សុផល 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីសេីុងធីដេវ