ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

30/05/2017 - 08:52

អនុវត្តល្អគោលនយោបាយជនជាតិ

តាមប្រសាសន៍លោកង៉ូថាញ់ស្វឹង អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុកកូវកែ (ខេត្តត្រាវិញ) ប៉ុន្មានឆ្នាំកន្លង ស្រុកបានកៀរគររាល់ប្រភព កម្លាំងដើម្បីគិតគូរអភិវឌ្ឍជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិខ្មែរនៅ លើភូមិសាស្រ្ត។ 

 

 កសាងស្ពានជនបទថ្មីនៅឃុំហ្វាអឹង ស្រុកកូវកែ។

អនុវត្តសេចក្តីសម្រេចលេខ ២៩/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិ បាល ស្តីពី "គោលនយោបាយមួយចំនួនជំនួយដោះស្រាយដីលំនៅនិង ដោះស្រាយការងារធ្វើជូនជនរួមជាតិភាគតិចក្រីក្រ មានជីវភាពលំបាក នៅតំបន់វាលរាបទន្លេគឺវឡុង" ស្រុកកូវកែ បានជូនដីលំនៅឲ្យគ្រួសារ ក្រីក្រចំនួន២៥៧គ្រួសារ សរុបផ្ទៃដី១០៨.០០០ម៉ែត្រការ៉េ និងសរុបទឹក ប្រាក់៨,៤ពាន់លានដុង ធ្វើសំណុំបែបបទរំសាយថវិកាជូនគ្រួសារក្រីក្រ ចំនួន៦៨ ដែលមានតម្រូវការលោះដីផលិតកម្មឡើងវិញ សរុបផ្ទៃដី លោះជាង១២០.០០០ម៉ែត្រការ៉េ សរុបថវិកាជំនួយជាង២ពាន់លានដុង និងឲ្យគ្រួសារក្រីក្របុលទុន ដើម្បីប្តូរមុខរបរដោះស្រាយការងារធ្វើជា មួយនឹងទឹកប្រាក់ជាង១,១ពាន់លានដុង។ អនុវត្តសេចក្តីសម្រេចលេខ ៧៥៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល "ស្តីពីគោលនយោ បាយមួយចំនួនជំនួយ ដោះស្រាយដីលំនៅ និងដីផលិតកម្មទឹកស្អាត ប្រើប្រាស់ជូនគ្រួសារក្រីក្រនៅតំបន់វាលរាបទន្លេគឺវឡុង គ្រួសារចំនួន ៥៣២ បានទទួលការជំនួយទឹកស្អាតប្រើប្រាស់ ម៉្លោះហើយជួយឲ្យជន រួមជាតិមានលក្ខណសម្បត្តិវិនិយោគក្នុងការផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុកនៅត្រឹមតែ១,១៧% ប្រាក់ចំណូល មធ្យមភាគលើមនុស្សម្នាក់ៗកើនឡើងដល់៣៤លានដុង/ឆ្នាំ។

វិស័យវប្បធម៌ សុខាភិបាលសិក្សាអប់រំតែងបានវិនិយោគអភិវឌ្ឍជា បណ្តើរៗ ឆ្លើយតបតម្រូវការរៀនសូត្រ ថែទាំសុខភាពលេងកម្សាន្តជូន ជនរួមជាតិអត្រាគ្រួសារខ្មែរប្រើប្រាស់អគ្គិសនី៩៩%ប្រើប្រាស់ទឹកស្អាត ស្របអនាម័យជាង៩៥%។ ចំពោះការចលនាកសាងផ្នត់រស់នៅអារ្យធម៌ គ្រួសារវប្បធម៌តែងអនុវត្តបានល្អ វត្តខ្មែរទាំង១៧/២២វត្តបានទទួល ស្គាល់ជាមូលដ្ឋានសាសនាអារ្យធម៌។ ភូមិអនុសង្កាត់ចំនួន៣៨/៣៨ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ តែងបានទទួលស្គាល់ជាភូមិអនុ សង្កាត់វប្បធម៌។ ចំពោះសកម្មភាពវប្បធម៌កីឡា លេងកម្សាន្តនាឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ តែងបានស្រុកយកចិត្តទុកដាក់ អនុវត្តបានល្អ។ ពិសេស ស្រុកតែងយកចិត្តទុកដាក់ដល់អ្នកមានប្រជា ប្រិយភាពក្នុងតំបន់ជនរួមជាតិ ដើម្បីផ្សព្វផ្សាយចលនាជនរួមជាតិស កម្មចូលរួមការចលនាបដិវត្តន៍នៅភូមិភាគ។ ម៉្លោះហើយជនរួមជាតិខ្មែរ ក្នុងស្រុកកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងច្បាប់របស់រដ្ឋ ។ ព្រះតេជព្រះគុណថាច់ថាវ ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហា ជាតិស្រុក នឹងជាព្រះចៅអធិការវត្តកណ្តាលឃុំហ្វាអឹង ស្រុកកូវកែ មាន ថេរដីកា៖ "និយាយរួម  សេដ្ឋកិច្ចគ្រួសាររបស់ជនរួមជាតិខ្មែរតែងបាន លំនឹងនិងអភិវឌ្ឍជាបណ្តើរៗ ជីវភាពវប្បធម៌ស្មារតីតែងបានកើនឡើង ច្បាស់ក្រឡែតធ្វើឲ្យអត្រាគ្រួសារក្រីក្រថយចុះ បង្កើនអត្រាគ្រួសារ គ្រាន់បើធូរធារក្នុងតំបន់ជនរួមជាតិនៅលើភូមិសាស្រ្តស្រុក" ៕

សេីុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុខាភិបាល