សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

12/06/2017 - 16:04

អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត

ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ផ្តុំ​កម្លាំង​ជំ​រុញ​ការ​អនុវត្តន៍វិទ្យា​សាស្រ្ត-​បច្ចេក​ទេស ដើម្បី​បង្កើន​ទិន្ន​ផល​គុណ​ភាព​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹមនិង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។​

 កសិករនៅភូមិភិរម្យសុខប្រមូលផលពោត។

ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​នឹង​ជម្រាក់​ស្រែ​នៅ​ឃុំ​ចូវ​ដៀង បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​របស់​ឃុំ​សម្រេច​បាន​ជិត​៦០០​ហិក​តា។ ក្រៅ​ពី​នោះ ក​សិ​ករ​ថែម​ទាំង​ជំ​រុញ​ការកែ​ប្រែ​ដី​ចម្ការ​ចាស់ និង​ដី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល បង្វែរ​មក​ដាំ​ក្រូច​ពោធិ៍​សាត់​លើ​ផ្ទៃ​ដី​ជិត​១០០​ហិក​តា​។ល។ រក​បាន​ប្រាក់​ចំ​ណូល​ពី​៤០​ដល់ ៥០​លាន​ដុង​/ហិក​តា ពី​ដំ​ណាំ​រួម​ផ្សំ​និង​រក​បាន​ប្រាក់​ចំ​ណូល​ពី​៤០០ ដល់​៥០០​លាន​ដុង​/ហិក​តា​ពី​ក្រូច​ពោធិ៍​សាត់​។ ក្នុង​សេដ្ឋ​កិច្ច​កសិ​កម្មស្រុក​ចូវ​ដៀង មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​ខាង​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស និង​កសាង​សំ​ណង់​ធា​រាសាស្រ្ត រួម​ចំ​ណែក​ធ្វើ​ឲ្យ​ទិន្ន​ផល​ស្រូវ​កើន​ឡើង​ពី​៥,៥​តោន​ដល់​៦,៣តោន​/ហិក​តា។ រៀង​រាល់​ឆ្នាំ ផ្ទៃ​ដី​ធ្វើ​ស្រែ​សម្រេច​បាន​១.៩៣០​ហិក​តា(៣​រដូវ​/ឆ្នាំ ក្នុង​នោះ មាន​ផ្ទៃ​ដី​ជាង​៧០០​ហិក​តា អនុ​វត្ត​ទម្រង់​រូប​ភាព ស្រូវ​គុណ​ភាព​ខ្ពស់​និង​វាល​ស្រែ​ធំ។ កម្ម​វិ​ធី​ចង​សម្ព័ន្ធ "អ្នក​ទាំង​បួន" និង កម្ម​វិធី​ឧបត្ថម្ភ​ស្រូវ​ពូជ​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ ជា​សន្សឹម​ៗ តម្រង់​ទិស​ឲ្យ​កសិ​ករ​ចូល​រួម​ក្នុង​ការ​ផលិត​តាម​បែប​ចង​សម្ព័ន្ធ ម៉ៅ​ទិញ​កសិ​ផល លើក​កម្ពស់​តម្លៃ​ទំ​និញ​ផលិត​ផល។ អំ​ពី​ការ​ផលិត​ដំ​ណាំ​រួម​ផ្សំ មាន​ដំ​ណាំ​​ជា​ច្រើន​ប្រ​ភេទ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ត្រូវ​បាន​កសិ​ករ​យក​ទៅ​ផលិត មាន​ដូច៖ ម្ទេស​ខ្មាំង ពោត​បង្កាត់ សណ្ដែក​ដី។ ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ជា​សន្សឹម​ៗបាន​លើកកម្ពស់​តម្លៃ​ផលិត​ផល​កសិ​កម្ម ហើយ​ផ្នែក​សេ​វា​កម្ម​-ពា​ណិជ្ជ​កម្ម​ក៏​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា។ ក​សិ​ករ​ថាច់​វ៉ាន់​ថា នៅ​ភូមិ​ភិ​រម្យ​សុខ ឲ្យ​ដឹង៖ "អា​ស្រ័យ​ប្រ​ព័ន្ធ​ធា​រាសា​ស្រ្ត និង​ផ្លូវ​គម​នាគ​មន៍​ត្រូវ​បាន​វិ​និ​យោគ​ទុន កសាង បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំ​និញ ហើយ ការ​បង្វែរ​រចនា​សម្ពន្ធ​ផលិត​កម្ម​របស់​កសិករ ក៏​មាន​ភាព​ងាយ​ស្រួល​ជាង។ ទន្ទឹម​នឹង​នោះ កម្មា​ភិ​បាល​បច្ចេក​ទេស​តែង​ចុះ​មក​ដល់​ស្រែ ដើម្បី​ណែ​នាំ​បច្ចេក​ទេស​ជូន​កសិ​ករ ម៉្លោះ​ហើយ​ប្រ​សិទ្ធិ​ភាព​នៃផ​លិត កម្ម​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​។ រៀង​រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​១០០​លាន​ដុង ផេ្តីម​ពី​ដាំ​ដំ​ណាំ​រួម​ផ្សំ"។

លោក​ថាច់​ថន លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ចូវ​ដៀង ឲ្យ​ដឹង៖ "ពី​មុន លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ជួប​ការ​លំ​បាក​ច្រើន អា​ស្រ័យ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត ផ្លូវ​គម​នាគមន៍​មិន​ទាន់​អភិ​វឌ្ឍ។ ពេល​បាន​អនុ​វត្ត​ការ​កសាង​ជន​បទ​ថ្មី ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ ពិ​សេស​គឺ​នៅ​តំ​បន់​មូល​ដ្ឋាន​ត​ស៊ូ ដូចជា៖ ភូមិ​ភិ​រម្យ​សុខ អូរ​មិច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ប្រ​ត្យក្ស។ ដល់​ចុង​ឆ្នាំ២​០១៦ គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ ថយ​ចុះ​នៅ​ត្រឹម​តែ​៩,៧៩% ក្នុង​ពេល​ឆ្នាំ​២០១០​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ជាង​២៥%​។ ឃុំ​ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០១៧ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​​នៅ​ត្រឹម​តែ​៦,៨៤%"៕

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់ថន