02/06/2015 - 09:20

ក្រុង​កឹង​ធើ​ អភិ​វឌ្ឍ​ប្រព័ន្ធ​សុខា​ភិបាល​គុណ​ភាព​ខ្ពស់

អភិ​វឌ្ឍ​មូលដ្ឋាន​ផ្តល់​សេ​វា​កម្ម​សុខា​ភិបាល​នានា ​នៅ​តាម​ភូមិ​សាស្រ្ត តាំង​ទី​លំ​នៅ ដើម្បី​បង្ក​ឱកាស​ជូន​ប្រ​ជា​ជន​គ្រប់​រូប ​ខិត​ជិត​ជា​មួយ​នឹង ​ការ​ប្រើ​ប្រាស់​សេវា​កម្ម​ការ​ពារ​និង​ថែ​ទាំ​សុខ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​គុណ​ភាព​ខ្ពស់ ​គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ទាំង​ឡាយ​របស់​ក្រុង​កឹង​ធើ។ 
 

 មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​ក្រុង​កឹង​ធើ  ត្រូវ​បាន​កសាង​ថ្មី ដោយ​មាន​គ្រឿង​បរិក្ខា​សុខា​ភិបាល​ទំនើបៗ  បំ​ពេញ តាម​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។

 

គ្រោង​ការ​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ ​ការ​ពារ​សុខភាព​ប្រ​ជា​ជន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២០ របស់​ផ្នែក​សុខា​ភិបាល​កឹង​ធើ ត្រូវ​បាន​លើក​ឡើង​ជា​ទិស​ដៅ​ដល់​ឆ្នាំ​២០២០ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​នឹង​មាន​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន​២៣ ​ជា​មួយ​នឹង​គ្រែ​សម្រាក​ព្យា​បាល​ជំងឺ​ចំនួន​៤.៣៤០ មធ្យម​ភាគ​គឺ​២០​ឬ​២១​គ្រែ​សម្រាប់​ប្រ​ជា​ជន​១០​ពាន់​នាក់​។ ក្រៅ​ពី ​នោះ​ដល់​ឆ្នាំ​២០២០ ក្រុង​កឹង​ធើ​ខិត​ខំ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​មន្ទីរ​ពេទ្យ​ ឯក​ជន​ចំ​នួន​៥​ដោយ​មាន​គ្រែ​សម្រាក​ព្យា​បាល​ជំងឺ​ចំ​នួន​៩០០ សម្រេច​៥,០៥​គ្រែ​សម្រាប់​ប្រ​ជា​ជន​១០​ពាន់​នាក់​។ ដំ​ណាក់​សុខា​ភិបាល​នានា​នៅ​ថ្នាក់​ឃុំ​ទាំង​១០០%​ត្រូវ ​បាន​កសាង​ជា​ស្ថិរ​វន្ត​និង​បង្រ្គប់​គ្រឿង​បរិក្ខារ ​សុខា​ភិបាល​គ្រប់​សព្វ​តាម​លក្ខឋាន​នៃ​ក្រ​សួង​សុខា​ភិបាល​។ ដំ​ណាក់ ​សុខា​ភិបាល​ឃុំ​ទាំង​១០០% មាន​វេជ្ជ​បណ្ឌិត គ្រូ​ពេទ្យ​សម្ភព​និង​ទារក ​គ្រូ​ពេទ្យ​វេជ្ជ​សាស្រ្ត​បុរាណ ឱសថ​ការី​មធ្យម​សិក្សា គ្រូ​ពេទ្យ​សម្ភព​នារី មាន​វេជ្ជ​បណ្ឌិត​តិច​បំ​ផុត​៨​នាក់ ឱសថ​ការី​មហា​វិទ្យា​ល័យ​១​រូប សម្រាប់​ប្រ​ជា​ជន​១០​ពាន់​នាក់ ​ក្នុង​នោះ​ដំ​ណាក់​សុខា​ភិបាល​នី​មួយៗ​ត្រូវ​មាន​វេជ្ជ​បណ្ឌិត​ពី​មួយ​រូប​ឡើង​ទៅ។
 តាម​ប្រ​សាសន៍​លោក​ឡេ​ហ៊ុង​យុង ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ដើម្បី​អនុ​វត្ត​គ្រោង​ការ​ដែល​បាន​ពោល​ខាង​លើ​កឹង​ធើ​នឹង ​អភិ​វឌ្ឍ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ជំ​នាញ​នៅ​សកល​វិទ្យា​ល័យ ឱសថ​សាស្រ្ត​កឹង​ធើ ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម មន្ទីរ​ពេទ្យ​យោ​ធា​១២១ ​បណ្តា​មន្ទីរ​ពេទ្យ​វិជ្ជា​ឯក​ទេស ចំណុះ​មន្ទីរ​សុខា​ភិបាល មាន​ដូច​៖ មន្ទីរ​ពេទ្យ​ត្រ​ចៀក ច្រមុះ បំ​ពង់​ក រោគ​សើ​ស្បែក របេង​និង​ជំងឺ​សួត​មហា​រីក ​វេជ្ជ​សាស្រ្ត​បុរាណ ដោយ​មាន​មធ្យោ​បាយ​បរិក្ខារ​ពេទ្យ​ទំនើបៗ​។ ទន្ទឹម​នឹង​នោះ ក្រុង​កឹង​ធើ ​នៅ​ទាំង​អភិ​វឌ្ឍ​បណ្តាញ​សុខា​ភិបាល​បម្រុង​លើ​គ្រប់​វិស័យ​ចាប់​ពី​ក្រុង​រហូត​ដល់​ស្រុក ឃុំ ​ដោយ​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​សិក្សា​ស្រាវ​ជ្រាវ ព្យា​ករណ៍ ​ពិនិត្យ​រក​ឃើញ​និង​ទប់​ស្កាត់​រោគ​រាល​ដាល​ផ្សេងៗ ​ពិសេស​គឺ​រោគ​ឆ្លង​គ្រោះ​ថ្នាក់​និង​រោគ​ទើប​តែ​រក​ឃើញ។ ក្រៅ​ពី​នោះ ​ក្រុង​កឹង​ធើ​ជំ​រុញ​ចលនា​ទូទាំង​សង្គម​ចូល​រួម​ការ​ពារ​ថែ​ទាំ​ និង ​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន ​ជំ​រុញ​ដំ​ណើរ​ការ​អភិ​វឌ្ឍន៍​ផ្នែក​ធានា​ហា​និភ័យ​សុខា​ភិបាល​ទូ​ទាំង​ប្រ​ជា​ជន ​កៀរ​គរ​ប្រភព​កម្លាំង​ទាំង​ឡាយ ​ដើម្បី​វិនិយោគ​ទុន​អភិ​វឌ្ឍ​ប្រព័ន្ធ​សុខា​ភិ​បាល​រដ្ឋ ជំ​រុញ​សង្គ​មូបនី​យ​កម្ម ក្នុង​សកម្ម​ភាព​បង្ការ​ថែ​ទាំ​ និង​លើក​កម្ពស់​សុខភាព​ប្រ​ជា​ជន​អភិ​វឌ្ឍ​មូលដ្ឋាន​សុខា​ភិបាល​ក្​រៅពី​រដ្ឋ​។
 ក្នុង​ឆ្នាំ​២០១៤ កឹង​ធើ​ បាន​ពង្រឹង​មួយ​ជំ​ហាន​ទៀត​នូវ​មន្ទីរ​ពេទ្យ​ចំ​នួន​១០​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ចំ​នួន​៨​ នៅ​លើ​ភូមិ​សាស្រ្ត​ដោយ​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​សម្រាក​ព្យា​បាល​ចំនួន​៣.៩១៨ សម្រេច​អត្រា​៣១,៥​គ្រែ សម្រាប់​ប្រ​ជា​ជន​១០.០០០​នាក់​។ "ដំ​ណាក់​ការ​ពិនិត្យ​ព្យា​បាល​ ត្រូវ​បាន​កែ​ប្រែ​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខា​ភិបាល និង​តាម​ការ​ពេញ​ ចិត្ត​របស់​អ្នក​ជំងឺ​កាន់​តែ​កើន​ឡើង​ជា​បណ្តើរៗ​សម្រាល​បន្ទុក​នៃ​ការ​ហួស​ចំណុះ​នៅ​តាម​មណ្ឌល​ពិនិត្យ​ជំងឺ​ស្នាក់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ សំណុំ​បែប​បទ​សង្ខេប​ខ្លី ឆាប់​រហ័ស​ជួយ​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​បម្រើ​អ្នក​ជំងឺ​គុណ​ភាព​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល។ មន្ទីរ​ពេទ្យ​មួយ​ចំនួន​ត្រូវ​ បាន​រៀប​ចំ​បន្ថែម​នូវ​មណ្ឌល​តុ​ពិ​គ្រោះ​ជូន​អ្នក​ជំងឺ មាន​ដូច​៖ ចាប់​លេខ​ស្វ័យ​ប្រ​វត្តិ ​តា​រាង​តាម​ដាន អេឡិច​ត្រូ​និច​នៅ​រាល់​បន្ទប់​ពិនិត្យ បន្ទប់ ចេញ​វេជ្ជ​បញ្ជា​តាម​រយៈ​ម៉ា​ស៊ីន​កំព្យូ​ទ័រ​"-​វេជ្ជ​បណ្ឌិត ប៊ូយ​ធី​ឡែ​ភី នា​យិ​កា​មន្ទីរ​សុខា​ភិបាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​ដូច្នេះ៕

ថាញ់​ផុង​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ