កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

26/08/2014 - 09:51

ទេសចរណ៍វៀតណាមមានការកើនឡើងល្អ

យោង​តាម​អគ្គ​នា​យកដ្ឋាន ស្ថិតិ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​អញ្ជើញ​មក​វៀត​ណាម​ក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​២០១៤  តាម​ការ​ប្រ​មាណ​សម្រេច​ជាង​៤,៨​លាន​លើក​នាក់ កើន​១៥,៦% ​  បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣។

 ផ្សារ​អណ្តែត​កាយ​រុាំង-​ក្រុង​កឹង​ធើ ទើប​បាន​ទស្សនា​វដី​្ត (អង់​គ្លេស​) ជម្រើស​​ជា​កន្លែង​គួរ​មក​មួយ​ក្នុង​១០​កន្លែង លើ​ពិភព​លោក។


 

តាម​ការ​បូក​សរុប​ចំ​នួន​ភ្ញៀវ​មក​វៀត​ណាម​ក្នុង​អំ​ឡុង​ពេល​៧​ខែ​ដើម​ឆ្នាំ គឺ​មាន​ចំ​នួន​ភ្ញៀវ​ទេស​ច​រ​ជាង​៣​លាន​លើក​នាក់ កើន​ប្រ​មាណ​១៣,៩%​ ភ្ញៀវ​មក​បំ​ពេញ​ការ​ងារ​ជាង​៩០០.០០០​លើក កើន​១៦,១% ​ភ្ញៀវ​មក​សួរ​សុខ​ទុក្ខ​ញាតិ​មិត្ត​ជាង​៨០០.០០០​លើក  កើន​១៩,៥% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៣។

 ព្រម​ជា​មួយ​នោះ ​ភ្ញៀវ​ពីទី​ផ្សារ​ទេស​ចរណ៍​អន្តរ​ជាតិ​នានា​មក​វៀត​ណាម ក្នុង​៧​​ខែ​ដើម​ ឆ្នាំ​ក៏​មាន​ការ​លូត​លាស់​ច្រើន​ដូច​ជា ហុង​កុង​កើន​១១១,៣% បន្ទាប់​មក​គឺ​អាល្លឺ​ម៉ង​កើន​៩៩,៤%​ ​រុស្ស៊ី​កើន​២៧,០% ​ឡាវ​កើន​២៦,៧%​ ចិន​កើន​​២៦,០%​។ល។ ​ ទោះ​បី​ដូច្នោះ​ក៏​ដោយ ប៉ុន្តែ​ទី​ផ្សារ​ភ្ញៀវ​ទេស​ចរ​មួយ​ចំ​នួន​ក៏​មាន​សញ្ញា​ថយ​ចុះ ​ដូច​ជា​ហ្វាំង​ឡង់ ថយ​ចុះ​២,៤%  ​ឥណ្ឌូ​ណេ​ស៊ី​ថយ​ចុះ​១,៤% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៣។

  ក្នុង​សន្និ​បាត​បូក​សរុប​បណ្ដោះ​អាសន្ន លោក​ង្វៀង​វុាំង​ត្វឹង អគ្គ​នា​យក​នៃ​អគ្គ​នា​យកដ្ឋាន​ទេស​ចរណ៍ គូស​បញ្ជាក់​ពិនិត្យ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​អញ្ជើញ​មក​វៀត​ណាម​កើន​ឡើង​ជា​បន្ត​បន្ទាប់ អាស្រ័យ​ដោយ​ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​ការ​ងារ ការ​ផ្សព្វ​ផ្សាយ​អំពី​ទេស​ចរណ៍ ការ​ទាក់​ទាញ​អារម្មណ៍​នៃ​កន្លែង​មក​ដល់​វៀត​ណាម​-សុវត្ថិ​ភាព រាក់​ទាក់ ព្រម​ជា​មួយ​នោះ​នឹង​មាន​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ផ្សេងៗ​ប្រព្រឹត្ត​ឡើង​នៅ​វៀត​ណាម។ ទោះ​បី​ដូច្នោះ​ក៏​ដោយ ចាប់​ពី​ដើម​ខែ​ឧសភា គឺ​ជា​រដូវ​នៃ​ចំ​ណុច​ខ្សោយ​បាន​អូស​បន្លាយ ចំ​នួន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​អញ្ជើញ​មក​វៀត​ណាម ស្រុត​ចុះ​បើ​ប្រៀប​ជា​មួយ​នឹង​ខែ​មុនៗ។ ប៉ុន្តែ​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​បរិ​មាណ​ភាគ​នៃ​ភ្ញៀវ​ទេស​ចរ និង​ចំ​ណូល​ទេស​ចរណ៍​សរុប​ក្នុង​ទូទាំង​ប្រ​ទេស​ក៏​មាន​ការ​កើន​ឡើង។

  អគ្គ​នាយ​ក​រង​នៃ​អគ្គ​នាយ​កដ្ឋាន​ទេស​ចរណ៍-ង្វៀង​ម៉ាញ់​កឿង ​ឲ្យ​ដឹង​ ក្នុង​អំ​ឡុង​ចុង​ខែ​នៃ​ឆ្នាំ​២០១៤​ ផ្នែក​ទេស​ចរណ៍​វៀត​ណាម​នឹង​បន្ត​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​នានា​យ៉ាង​សកម្ម តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍។ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្ដី​សន្និ​ដ្ឋាន​របស់​ឧប​នាយក​រដ្ឋ​មន្រ្តី វ៉ូវ​ឌឹក​ដាម ប្រ​ធាន​គណៈ​ចង្អុល​ការ​នៃ​រដ្ឋា​ភិ​បាល​អំពី​ទេស​ចរណ៍។ បន្ត​ការ​អនុ​វត្ត​បណ្ដា​តួនា​ទី​ចំ​ណុះ​កម្ម​វិធី​សកម្ម​ភាព​ជាតិ​អំពី​ទេស​ចរណ៍ កម្ម​វិធី​ជម្រុញ​ដំ​ណើរ​ការទេស​ចរណ៍​ជាតិ ចាត់​ចែង​សកម្ម​ភាព​នានា​ក្នុង​ក្រប​ខណ្ឌ​ឆ្នាំ​ទេស​ចរណ៍​ជាតិ​ឆ្នាំ​២០១៤ នៅ​ឡឹម​ដុង - តី​ង្វៀន​និង​ត្រៀម​លក្ខណៈ​សម្រាប់​ឆ្នាំ​ទេស​ចរណ៍​ជាតិ​២០១៥​នៅ​ថាញ់ហ្វា។ សម្រេច​​ជា​​សារ​វ​ន្ត​នូវ​​គម្រោង​​ធំៗ ដូច​ រៀប​​​ចំ​​គម្រោង​​ប្លង់ គោល​​អភិ​​វឌ្ឍ​ទេស​​ចរណ៍​តំ​បន់​​ដុង​ណាមបូ ​ តំបន់​មាត់​សមុទ្រ​ណាម​ត្រុង​បូ ដល់​ឆ្នាំ​២០២០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៣០។ រៀប​ចំ​គម្រោង​ប្លង់​គោល​បណ្ដា​មណ្ឌល​ទេស​ចរណ៍​ជាតិ​ដូច​ភ្នំ​យាយ​ខ្មៅ  (តី​និញ) សើុង​ត្រា (ដា​ណាំង) ដៀង​​​បៀង​ភូ-ផា​ក្វាង-​មឿង​ផាំង (ដៀង​បៀង) រៀប​ចំ​ពិធី​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ទេស​ចរណ៍​វៀត​ណាម ឆ្នាំ​២០១៣ និង​សន្និ​បាត​អាជីវ​កម្ម​ទេស​ចរណ៍​ឆ្នាំ​២០១៤។​ រៀប​ចំ​ត្រួត​ពិនិត្យ ភ្ញៀវ​ទេស​ចរ​អន្ត​រជាតិ​នៅ​ច្រក​នានា​ក្នុង​ឆ្នាំ​២០១៤​-២០១៥​។  ធ្វើ​ពិធី​ទទួល​បណ្ដា​គណៈ​ប្រតិ​ភូ​សារ​ពត៌​មាន​មក​ពីទី​ផ្សារ​សំ​ខាន់ៗ មួយ​ចំ​នួន ដូច​ជា​តៃ​វ៉ាន់ ​កូរ៉េ ​ ជប៉ុន មក​វៀត​ណាម​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ ៕

ថាញ់ផុង-ពេជ្រសឿ

 

 

ចែករំលែកអត្ថបទ