សុខភាព សុខភាព

04/08/2015 - 09:20

ផ្តុំ​កម្លាំង​វិនិ​យោគ​ទុន​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូលដ្ឋាន

ខេត្ត​សុក​ត្រាំង ផ្តុំ​កម្លាំង​វិនិ​យោគ​ទុន​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូលដ្ឋាន​ដល់​ភូមិ ស្រុក ​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ 
 

 កង​ជួរ​វេជ្ជ​បណ្ឌិត​មាន​ជំ​នាញ​ម្ល៉ោះ​ហើយ​ការ​ពិនិត្យ​ព្យា ​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ត្រូវ​បាន​អនុ​វត្ត​ល្អ​បង្គួរ​។

 មក​ទល់​នឹង​បច្ចុប្បន្ន ខេត្ត​សុក​ត្រាំង មាន​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​ទាំង​១០៩ ​មាន​ដំ​ណាក់​សុខា​ភិបាល ក្នុង​នោះ​ដំ​ណាក់​សុខា​ភិបាល​ចំនួន​៧៨ ​មាន​វេជ្ជ​បណ្ឌិត​និង​សហ​ការី​សុខា​ភិបាល​នៅ​អនុ​សង្កាត់ ភូមិ​ជិត​២.០០០​នាក់​។ តាម​ប្រ​សាសន៍ ​លោក​ត្រឿង​ហ្វាយ​ផុង នា​យក​មន្ទីរ​សុខា​ភិបាល​ខេត្ត ឲ្យ​ដឹង​៖ នៅ​ឃុំ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ ​កុះ​ករ  ខេត្ត​តែង​តែ​បណ្តុះ​បណ្តាល​និង​បញ្ជូន​វេជ្ជ​បណ្ឌិត​មក​បម្រើ​ការ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។ ពិ​សេស  នៅ​តាម​អនុ​សង្កាត់ ភូមិ ​សុទ្ធ​តែ​មាន​សហ​ការី​សុខា​ភិ​បាល​និង​ក្រុម​សុខា​ភិ​បាល ​នេះ​ជា​កង​ជួរ​សំខាន់​ដើម្បី​ធ្វើ​ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ ជួយ​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​នូវ​វិធី​បង្ការ ​ទប់​ស្កាត់​រោគ​រាល​ដាល​នៅ​ភូមិ​ភាគ។ ក្នុង៦​ខែ​ដើម​ឆ្នាំ​២០១៥ ស្ថាន​ភាព​រោគ​រាល​ដាល​លើ​ភូមិ​សាស្រ្ត ​ខេត្ត​ត្រូវ​បាន​ត្រួត​ពិនិត្យ​ល្អ  ដោយ​មិន​ទុក​ឲ្យ​រោគ​រាល​ដាល​ធ្ងន់​ធ្ងរ​ណា ​មួយ​កើត​មាន​ឡើយ​។ ជាក់​ស្តែង​ទូទាំង​ខេត្ត កើត​មាន​ជំងឺ​ពងដៃ​-​ជើង មាត់ ចំ​នួន​៣២១​ករណី ​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៤ កាត់​បន្ថយ​៦២,៩​%  ជំងឺ​គ្រុន​ឈាម​កើត​មាន​៤០២​ករណី  ​គ្​មាន​ករណី​បាត់​បង់​ជីវិត; រោគ​កញ្ជ្រឹល​ Rubella មាន​៨​ករណី​ចេញ​ពឹស​បែប​កញ្ជ្រឹល ​បើប្​រៀប​នឹង​ឆ្នាំ​មុន​ៗ កាត់​បន្ថយ​១.០៤០​ករណី គ្មាន​ករណី​បាត់​បង់​ជីវិត ​ហើយ​ក៏គ្មាន​រោគ​កញ្ជ្រឹល​ Rubella មួយ​ករណី​ណា​ធ្ងន់​ធ្ងរ​ឡើយ​។


 ទន្ទឹម​នឹង​នោះ ការ​ពិនិត្យ​ព្យា​បាល​ជំងឺ នៅ​ដំ​ណាក់​សុខា​ភិបាល មន្ទីរ ​ពេទ្យ​ពហុ​ព្យា​បាល​នានា​ក្នុង​ខេត្ត បាន​បន្ត​ការ​ពង្រីក​បាន​នូវ​ប្រសិទ្ធ​ភាព ​និង​ត្រូវ​បាន​វិនិ​យោគ​ទុន​បំពាក់​បរិក្ខារ​ពេទ្យ​ទំនើប​ៗ សម្រាប់​វិនិច្ឆ័យ​រោគ​និងព្យា​បាល​ជំងឺ។ ក្នុង​៦​ខែ​ដើម​ឆ្នាំ ​២០១៥ ខេត្ត​មាន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យា​បាល​ជាង​៨៤៥.៥០០​លើក​នាក់ ​អ្នក​ជំងឺ​មក​សម្រាក​ព្យា​បាល​ ជាង៨២.០០០​លើក​នាក់  ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​៩០​%​ប្រើ​ប័ណ្ណ​ធានា​ហា​និភ័យ​សុខា​ភិបាល...។

 ព្រម​ជា​មួយ​នោះ ការ​ងារ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​សុខា​ភិបាល ក៏ ​បាន​ខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ តាម​ប្រសាសន៍ លោក​ក្វាត់ វៀត​តុង  ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ដើម្បី​អនុ​វត្ត​ទិស​ដៅ​នេះ  ​ត្រូវ​មាន​វេជ្ជ​បណ្ឌិត​៦,៥​លើ​ប្រ​ជា​ជន​មួយ​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២០  ​ខេត្ត​នឹង​បណ្តុះ​បណ្តាល​បន្ថែម​វេជ្ជ​បណ្ឌិត​ឯក​ទេស​II ចំ​នួន​៤០នាក់  វេជ្ជ​បណ្ឌិត​ឯក​ទេស​I ចំ​នួន​២០០​នាក់ វេជ្ជ​បណ្ឌិត​ឱ​សថ ​បណ្ឌិត​ថ្នាក់​បរិញ្ញា​ប័ត្រ​ចំ​នួន​៧១៥​នាក់​។ មក​ទល់​នឹង​បច្ចុប្បន្ន ខេត្ត ​បណ្តុះ​បណ្ដាល​វេជ្ជ​បណ្ឌិត​ឯក​ទេស​II បាន​១៧​នាក់  វេជ្ជ​បណ្ឌិត​ឯក​ទេសI បាន​១១៩​នាក់  ​វេជ្ជ​បណ្ឌិត​ឱសថ​បណ្ឌិត​ថ្នាក់​បរិញ្ញា​ប័ត្រ​បាន​២៣១​នាក់។ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ ​ខេត្ត​នៅ​ទាំង​បណ្តុះ​បណ្ដាល​បន្ថែម​បុគ្គលិក​ពេទ្យ​កម្រិត​មធ្យម​សិក្សា​ជំនាញ​ផ្នែក​ឧបដ្ឋាក ​អ្នក​បច្ចេក​ទេស ឱសថ​បណ្ឌិត​ឆ្មប គ្រូ​ពេទ្យ​វេជ្ជ​សាស្រ្ត​បង្ការ​។ល។ ចំ​នួន​២៥០​នាក់។ មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ ថវិ​ការ​បស់​ខេត្ត​ចំណាយ​សម្រាប់ គោល​ន​យោ​បាយ ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ប្រ​មាណ​១១​ពាន់​លាន​ដុង​។ ​អា​ស្រ័យ​ហេតុ​នោះ បច្ចុប្បន្ន​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល ​ចំពោះ​មុខ​អាច​នឹង​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ  ជា​ពិសេស​គឺ​កង​ជួរ​ពេទ្យ​នៅ​មូលដ្ឋាន ៕

យ្វី​អាញ់​-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង