កីឡា - ទេសចរណ៍ ទេសចរណ៍

04/09/2014 - 16:11

គៀងយ៉ាងអភិវឌ្ឍទេសចរណ៍

តាម​មន្ទី​វប្ប​ធម៌-​កីឡា​និង​ទេស​ចរណ៍​គៀង​យ៉ាង​ ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ខេត្ត​គៀង​យ៉ាង បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ​ជាង​២,៤​លាន​លើក​នាក់។ តាម​ព្យា​ករណ៍​ តួ​​លេខ​នេះ​នឹង​កើន​នៅ​ចុង​ឆ្នាំ អាស្រ័យ​ខេត្ត​គៀង​យ៉ាង​មាន​ព្រឹត្តិ​ការណ៍​ទេស​ចរណ៍​សំ​ខាន់ៗ​ ជា​ច្រើន​​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​គ្រប់​ទិស​ទី​មក​ទស្ស​នា​កម្សាន្ត... ។

 

ភ្ញៀវ​ទេស​ចរ​មក​កាន់​កោះ​ភូក្វឹក(គៀង​យ៉ាង) ដោយ​កា​បា៉ល់​ល្បឿន​លឿន​ដោយ​សុវត្ថិ​ភាព និង​ងាយ​ស្រួល។

ថ្មីៗ​នេះ ​នៅ​កន្លែង​ទេស​ចរណ៍​ហា​តៀង ​គៀង​លឿង​និង​ភូ​ក្វឹក ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​កុះ​ករ។​ ពិសេស​ ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​អភិ​វឌ្ឍ​ទេស​ចរណ៍ ផ្សព្វ​ផ្សាយ​គម្រោង​ការ​វិនិ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​មណ្ឌល ទេស​ចរណ៍ ​ដូចៈ ​ហង​ត្រែ​ម-ចួ​ហាង ​ម៉ុយ​ណាយ​-ហា​តៀង ​កំ​ពង់​ផែ​បៃ​វង់ មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​គុក​ភូ​ក្វឹក កំ​ពង់​ផែ​រ៉ាច់​យ៉ា រម​ណី​យដ្ឋាន​វប្ប​ធម៌​អាង​ហ្វា ជួស​ជុល​មណ្ឌល​កេរ​ដំ​ណែល​ចេតិយ​គូឡា ​មណ្ឌល​កេរ​ដំ​ណែល​វត្ត​ឧត្តុង្គ​មាន​ជ័យ​មណ្ឌល​កេរ​ដំ​ណែល​វត្ត​ហោ​ក្វឹក​។ល។

តាម​ព្យា​ករណ៍ ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​នៅ​គៀង​យ៉ាង​នឹង​កើន​ជា​លំ​ដាប់​នៅ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​។ មូល​ហេតុ​មក​ពី​នា​ពេល​ខាង​មុ​ខ​នេះ ខេត្ត​គៀង​យ៉ាង​នឹង​មាន​រៀប​ចំ​នូវ​ព្រឹត្តិ​ការណ៍​សំ​ខាន់ៗ​ជា​ច្រើន​ដូចៈ ពិធី​ជួប​ជុំ​អនុស្សា​វរីយ៍​ខួប​១៤៦​ឆ្នាំ ថ្ងៃ​ពលី​របស់​វីរ​បុរស​ជាតិ ​ង្វៀន​ទ្រុង​ទ្រឹក​ ពិធី​សែន​ខួប​យុទ្ធ​នារី​ពលី​នៃ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ផាង​ធី​រ៉ាង និង​ថ្ងៃ​បុណ្យ​វប្ប​ធម៌-កី​ឡា​និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ តាម​ការ​គ្រោង​ទុក នឹង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​លើក​នាក់​ចូល​រួម។ ​ក្រៅ​ពី​ការ​អនុ​វត្តន៍​ព្រមៗ គ្នា​នូវ​បណ្តា​គ្រោង​ការ​ធានា​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេស​ចរ ខេត្ត​នឹង​បង្កើន​ការ​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ដើម្បី​បម្រើ​កន្លែង​ទេស​ចរណ៍​មណ្ឌល​ទេស​ចរណ៍​នា​​នា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត។

តាម​លោក​ស្រី ឌាំង​ត្វៀក​អែម ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង ឲ្យ​ដឹង៖​ គៀង​យ៉ាង​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ល្បឿន​កសាង អនុ​វត្ត​សំ​ណង់​សំ​ខាន់ៗ​បម្រើ​ទេស​ចរ ពិសេស​គឺ​ប្រ​ព័ន្ធ​អគ្គិស​នី ថាម​ពល​កម្រិត​មធ្យម​និង​កម្រិត​ទាប​ បើក​ទូលាយ​ប្រ​ព័ន្ធ​គម​នាគមន៍ ទៅ​ដល់​បណ្តា​គម្រោង​ការ​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​លើ​កោះ​នានា​ដូចៈ គម្រោង​ការ​ទេស​ចរណ៍​របស់​ក្រុម​ហ៊ុន Vinpearl​ នៅ​បៃ​យ៉ៃ គម្រោង​ការ​ទេស​ចរ​បៃ​ត្រឿង ​បៃ​ខែម បៃ​សៅ ព្រម​ជា​មួយ​នោះ​នឹង​កៀរ​គរ​បន្ថែម​ប្រ​ភព​កម្លាំង​ពី​វិនិ​យោ​គិន​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេស​ចរណ៍​លើ​កោះ​ភូ​ក្វឹក។ ​ស្រុក​ភូក្វឹក​សហ​ការ​ជា​មួយ​នឹង​សា​លា​ជំ​នាញ​ទេស​ចរណ៍ ចុះ​កិច្ច​សន្យា​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស ដល់​ព្រម​នូវ​វិជ្ជា​ឯក​ទេស វិជ្ជា​ជីវៈ និង​កម្រិត​វប្ប​ធម៌​ខាង​ភា​សា​បរ​ទេស ​សំ​ដៅ​ប​ម្រើត​ម្រូវ​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ភ្ញៀវ​ទេស​ចរ​មក​កោះ​លម្ហែ​កាយ ទស្សនា​កម្សាន្ត ក្រុម​ហ៊ុន​អា​កាស​ចរណ៍ ​Vietnam Airlines,​ Viet Jet Air ។ល។ រួម​ជា​មួយ​នឹង​មធ្យោ​បាយ​ដឹក​ជញ្ជូន​ភ្ញៀវ​ផ្លូវ​សមុទ្រ​ពី​ដី​គោក​ឆ្ពោះ​ទៅ​ភូក្វឹក​បន្ត​ការ​បង្កើន​ជើង​ដឹក​ជញ្ជូន ធា​នា​ផ្លូវ​គម​នាគមន៍ រវាង​កោះ​និង​ដី​គោក​ដំ​ណើរ​ការ​រលូន។​

លោក​ហ្វិញ​ក្វាង​ហឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ភូក្វឹក ឲ្យ​ដឹង៖ ចំនួន​ភ្ញៀវ​ទេស​ចរ​មក​ភូក្វឹក ​កើន​យ៉ាង​កំ​ហុក​ គឺ​ក្នុង​ឱកាស​បុណ្យ​តេត ​បុណ្យ​ទាន​ផ្សេងៗ ពិសេស​គឺ​ក្នុង​ឱកាស​វិស្សម​កាល ​ជា​រៀង​រាល់​ថ្ងៃ ភូ​ក្វឹក​ទទួល​ភ្ញៀវ​មក​ទស្សនា​ពី​៥.០០០​ដល់​៦.០០០​លើក​នាក់។ ចុង​ឆ្នាំ​នេះ ​និង​ដើម​ឆ្នាំ​២០១៥ ភូ​ក្វឹក​នឹង​ទាញ​យក​ផល ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​មណ្ឌល​ resort ទំ​នើបៗ​ ភោជ​នីយដ្ឋាន​ សណ្ឋា​គារ​សម្រេច​ខ្នាត​គំរូ​លំ​ដាប់​ផ្កាយ​៤-៥​ ដោយ​មាន​បន្ទប់​ជាង​២.០០០​សម្រាប់​បម្រើ​ភ្ញៀវ​​ទេស​ចរ​មក​លម្ហែ​កាយ​លើ​កោះ ហើយ​តាម​ការ​គិត​ស្មាន​គឺ​ត្រូវ​ការ​ពល​ករ​ ពល​ការិនី​បម្រើ​ការ​ងារ​ប្រ​មាណ​៦.០០០​នាក់។ ទន្ទឹម​នឹង​នោះ ​ភូមិ​ភាគ​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​ធា​នា​ឲ្យ​សេវា​ទេស​ចរណ៍​ដំ​ណើរ​ការ​រលូន​ត្រូវ​តាម​កំ​ណត់​ខាង​តម្លៃ​គុណ​ភាព​និង​សីល​ធម៌​បម្រើ​ភ្ញៀវ​ទេស​ចរ​បាន​ល្អ៕

ថាញ់ផុង-មុនី

ចែករំលែកអត្ថបទ