25/08/2015 - 09:44

បង្កើន​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន

រយៈ​ពេល​កន្លង ផ្នែក​សុខា​ភិបាល​ស្រុក​ឡុង​ភូ បាន​ខេត្ត​សុក​ត្រាំង វិនិ ​យោគ​ទុន​កសាង​មូលដ្ឋាន​សម្ភារៈ ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ ប្រ​ភព​ធន ​ធាន​មនុស្ស​បាន​គ្រប់​គ្រាន់ ហេតុ​នេះ​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ត្រូវ បាន​លើក​កម្ពស់។ ​បង្ក​បាន​នូវ​ការ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​មូលដ្ឋាន​ សុខា​ភិបាល​នេះ។

បុគ្គលិក​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ឡុង​ភូ ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។

 

ស្រុក​ឡុង​ភូ មាន​មូលដ្ឋាន​សុខា​ភិ​បាល​១៣​កន្លែង ដោយ​មាន​គ្រែ​ពេទ្យ ១៧០​គ្រែ ក្នុង​នោះ មន្ទីរ​ពេទ្យ​ស្រុក​១៣៥​គ្រែ  មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​តំបន់ ដាយ​ង៉ាយ​៣៥​គ្រែ ឃុំ​ទី​ប្រជុំ​ជន​ចំនួន​៩/១១​មាន​វេជ្ជ​បណ្ឌិត​ពិនិត្យ​ព្យាបាល​ជំងឺ ភូមិ​ចំនួន​៦១/៦១​មាន​បុគ្គ​លិក ​សុខា​ភិបាល​សហ​គមន៍។ មកទល់​ពេល​នេះ ​ទូទាំង​ស្រុក​មាន​ឃុំ​៨/១១​បាន​ទទួលស្​គាល់​សម្រេច​បទដ្ឋាន​ជាតិ ស្ដីពី​សុខា​ភិបាល​ឃុំ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ក្នុង​ការ​ថែ ​ទាំ​សុខភាព​បឋម​ជូន​ប្រ​ជា​ជន​។ បង​ស្រី​ថាច់​ធី​ឡាង ចូល​មក​សម្រាល កូន​នៅ​មន្ទី​រឋ​ពេទ្យ​ពហុ​វិជ្ជា​ឡុង​ភូ ឲ្យ​ដឹង៖ "ខ្ញុំ​សម្រាល​កូន​ដោយ​ប្រើ ​ប័ណ្ណ​ធានា​ហានិ​ភ័យ​សុខា​ភិ​បាល ត្រូវ​បាន​គ្រូ​ពេទ្យថែ​ទាំ​បាន​ល្អ​។ ជាង​នេះ​ទៅ​ទៀត ​បរិស្ថាន​មន្ទីរ​ពេទ្យ​ស្រឡះ​ស្រឡំ​ស្អាត​ស្អំ ហេតុ​នេះ​ខ្ញុំ​គាប់​ចិត្ត​នឹង​មន្ទីរ​ពេទ្យ​នេះ​ណាស់ "។

 តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត ឌិន​កុង​តឹម នាយក​រង​មជ្ឈ​មណ្ឌល​សុខា​ភិ បាល​ស្រុក​ឡុង​ភូ ឲ្យដឹង ភាព​ជោគ​ជ័យ​ធំ​បំផុត​របស់​ផ្នែក​សុខា​ភិបាល ស្រុក​ឡុង​ភូ​ក្នុង​ឆ្នាំ​កន្លង ​គឺការ​ងារ​ចាក់​ថ្នាំ​បង្ការ​ជូន​កុមារ​ក្រោម​អាយុ​៥ឆ្នាំ​សម្រេច​១០០%​។ ពិសេស ​យុទ្ធ​នាការ​ចាក់​វ៉ាក់​សាំង​កញ្ច្រឹល​-Rubella ជូន​កុមារ​អាយុ​ពី​១-១៤​ឆ្នាំ សម្រេច​អត្រា​៩៩,១៥% ។ ការ​ងារ​ពិនិត្យ​ព្យា​ បាល​ជំងឺ ត្រូវ​បាន​អង្គភាព​សុខា​ភិបាល​នានា​ក្នុង​ស្រុក​អនុ​វត្ត​សម្រេច ​លើស​ពី​ផែន​ការ​ដាក់​ចេញ​។ ឆ្នាំ​២០១៤ ទូទាំង​ស្រុក​មាន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យា​បាល ​នៅ​តាម​មូលដ្ឋាន​សុខា​ភិបាល​នៃ​ភូមិ​ភាគ​មាន​ប្រ​មាណ ២៤៧.០០០​លើក​នាក់ ​ក្នុង​នោះ​ចំនួន​អ្នក​ស្នាក់​នៅ​ព្យា​បាល​៨.៦៥០លើក​នាក់ ​ធ្វើការ​វះកាត់​រោគ​បាន​៨៦២​ករណី​។ល។​ ទន្ទឹម​នឹង​នោះ ការ​ងារ​បង្ការ​បង្រ្កាប​រោគ​រាល​ដាល ​ត្រូវ​បាន​មជ្ឈ​មណ្ឌល​សុខា​ភិបាល​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ត្រួត​ពិនិត្យ  តាម​ដាន​និង​វិនិច្ឆ័យ​បាន​ទាន់​ពេល ​មិន​ទុក​ឲ្យ​ឆ្លងរាល​ដាល។ អាស្​រ័យ​ហេតុនេះ​ ករណី​ជំងឺ​គ្រុន​ឈាម​មាន​ការ​ថយ​ចុះ ​ក្នុង​ឆ្នាំ​២០១៤​ទូទាំង​ស្រុក​មាន​ត្រឹម​៣០​ករណី ថយ​ចុះ​៨៦, ៧ % បើ​ប្រៀប​នឹង​ឆ្នាំ​២០១៣​។

 វេជ្ជ​បណ្ឌិត ឌិន​កុង​តឹម ឲ្យ​ដឹង​៖ " នៅ​ពេល​ខាង​មុខ ផ្នែក​សុខា​ភិបាល ​ស្រុក​នឹង​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សាយ  តាម​ដាន និងរំងាប់​សម្បុក​រោគ​រាល​ដាល ​និង​រោគ​ថ្មីៗ​ដ​ទៃ​ទៀត​ប្រ​សិន​បើ​កើត​មាន​ឡើង។ ​បន្ត​ការ​វិនិ​យោគ​ទុន​កសាង​មូលដ្ឋាន​សម្ភារៈ និង​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើបៗ​ដល់​ដំណាក់​សុខា​ភិបាល ​ដើម្បី​ធានា​ការ​ងារ​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន។ល។ ជា​ពិ​សេស ផ្ដុំក​ម្លាំង​វិនិ​យោគ​ទុន​និង ​ធ្វើ​ឲ្យ​សុក្រឹត​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា បណ្ដុះ​បណ្ដាល លើក​កម្ពស់​សមត្ថ​ភាព មុខ​ជំ​នាញ​កង​ជួរ ​បុគ្គលិក​សុខា​ភិបាល សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ពិ និត្យ​ព្យា​បាល​ជំងឺ ​និង​ថែទាំ​សុខ​ភាព​ជូន​ប្រជា​ជន​ឲ្យ​កាន់​តែ​ប្រ​សើរ​ឡើង"​៕

លី​ធាន​-​ពេជ្រ​សឿន

ចែករំលែកអត្ថបទ