29/09/2015 - 15:35

ខ្នះ​ខ្នែង​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

រយៈ​ពេល​កន្លង កង​ជួរ​កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ​នៃ​ខេត្ត​វិញ​ឡុង មិន​បង្អង់​សិក្សា​ស្រាវ​ជ្រាវ លើក​​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ ដើម្បី​បម្រើ​ការ​បាន​ល្អ​ជូន​ប្រជា​ជន​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឧស្សាហ៍​អញ្ជើញ​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មក​ពី​មន្ទីរ​ពេទ្យ មហា​វិទ្យា​ល័យ​នានា​ដើម្បី​​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​ប្រជា​ជន​។

 វេជ្ជ​បណ្ឌិត​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ចុះ​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​មា​មីង​ជន​ជាតិ​ខ្មែរ​នៅឃុំ​ដុ

វេជ្ជ​បណ្ឌិត ផាង​ត្រុង​អាញ់ ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ដុង​ថាញ់ ឲ្យ​ដឹង​៖ "កាល​ពី​មុន កម្រិត​ការ​យល់​ដឹង​អំពី​ការ​ថែ​ទាំ​សុខ​ភាព​របស់​មា​មីង​នៅ​ទាប​។ ប៉ុន្តែ​មក​ទល់​សព្វ​ថ្ងៃ​យោង​សន្ទុះ​នៃ​ការ​អ​ភិវឌ្ឍន៍​របស់​ឃុំ ទាំង​មូល​បាន​ស​ឲ្យ​ឃើញ​ថា ការ​យល់​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​មាន​ភាព​ជឿន​លឿន​។ ព្រម​ជា​មួយ​នោះ​អាស្រ័យ​បាន​ទទួល​របប​គោល​នយោ​បាយ ធានា​ហា​និភ័យ​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ មា​មីង​ជន​រួម​ជាតិ​បាន​ម្ចាស់​ការ​មក​ពិនិត្យ ព្យា​បាល​ជំងឺ​នៅ​ដំ​ណាក់ សុខា​ភិ​បាល​កាន់​តែ​ច្រើន​។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ ព្យា​បាល​រោគ​របស់​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់ កង​ជួរ​បុគ្គ​លិក​សុ​ខា​ភិ​បាល​ឃុំ​បាន​ប្ដេជ្ញា​ចិត្ត​លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ និង​ខ្នះ​ខ្នែង​បំ​ពេញ​ការ​ងារ​"។

ដុង​ថាញ់ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង ម្ល៉ោះ​ហើយ​តែង​បាន​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក យក​ចិត្ត​ទុក​ដាក់​ពិ​សេស​គឺ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​មា​មីង​។ ចាប់​ពី​ចុង​ឆ្នាំ ២០១៤ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ដុង​ថាញ់​ បាន​បង្កើន​វេជ្ជ​បណ្ឌិត​១​រូប បន្ថែម​មក​ពី​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​ធ្វើ​ឲ្យ​ចំ​នួន​កង​ជួរ​បុគ្គ​លិក​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​ឡើង​ដល់​៨​រូប​។ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​បង្ក​លក្ខណៈ​ឲ្យ​រៀន​សូត្រ​ហ្វឹក​ហាត់​លើក​កម្ពស់​មុខ​ជំ​នាញ ក្នុង​នោះ​មាន​មុខ​វិជ្ជា​ថ្មី​ៗ​ដូច​ជា​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត ពេទ្យ​បុ​រាណ ដើម្បី​ជា​ជំ​ហាន​ៗ​ធ្វើ​ឲ្យ​កាន់​តែ​សម្បូរ​បែប​ជាង​ទៀត​នូ​វ​វិ​ធាន​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​មា​មីង​នៅ​ភូមិ​ភាគ​។

ក្រោយ​ពី​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​កសាង​សម​រម្យ សម្រេច​បទដ្ឋាន​ជាតិ​និង​មាន​បុគ្គ​លិក​ដំ​ណាក់​សុ​ខាភិ​បាល​មួយ​ចំ​នួន បាន​បញ្ជូន​ទៅ​បំ​ពេញ​វិជ្ជា​នៅ​មហា​វិទ្យា​ល័យ​នានា​។ ផ្ដើម​ពី​នោះ មាន​បុគ្គ​លិក​សុ​ខា​ភិ​បាល​ជា​ច្រើន​បាន​លើក​កម្ពស់​មុខ​ជំ​នាញ​នៅ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត  មន្ទីរ​ពេទ្យ​ធំៗ​ក្នុង​និង​ក្រៅ​ខេត្ត។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ឥឡូវ​ថ្នាក់​ដឹក​នាំដំ​ណាក់់​សុខា​ភិ​បាល​ចលនា​បាន​ក្រុម​គ្រូ​ពេទ្រ វេជ្ជ​បណ្ឌិត​ចំ​នួន​៣ ក្រុម​ចុះ​មក​ពិនិត្យ ព្យា​បាល​ជំងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ។ តួ​យ៉ាង​​​ដូច​ជា​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ មន្ទីរ​ពេទ្យ​ព្យា​បាល​ភ្នែក​ក្រុង​ហូជី​មិញ​ ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ទាំង​ឡាយ បាន​ញុាំង​ឲ្យ​មា​មីង​កាន់​​តែ​មាន មនោ​សញ្ចេត​នា​ចំ​ពោះ​ដំ​ណាក់​សុ​ខា​ភិ​បាល ហើយ​មក​ពិនិត្យ​ជំងឺ​យ៉ាង​កុះ​ករ។ បង​ស្រី​សើុង​ធី​ឡាង នៅ​ភូមិ​ហ្វា​ថាញ់ ឲ្យ​ដឹង​៖ "អា​ស្រ័យ​បាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ជូន​ដំ​ណឹង​មុន​នេះ​ច្រើន​ថ្ងៃ​ ម្ល៉ោះ​ហើយ​លើក​ណា​ឲ្យ​តែ​មាន​​ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​មក​ពិនិត្យ ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ ខ្ញុំ​តែង​ជូន​ចៅ​ខ្ញុំ​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​គ្មាន​ដែល​ខាន។ ពឹង​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​របស់​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ធ្វើ​កោ​សល្យ​វិច័យ ឈាម​ឲ្យ​ចៅ​ខ្ញុំ​រួច​ចៅ​ខ្ញុំ​បាន​ផ្ដល់​អនុ​សាសន៍​ថា វា​ខ្វះ​សារ​ធាតុ​ដែក​កម្រិត​ស្រាល​។ វេជ្ជ​បណ្ឌិត​បាន​ណែ​នាំ​នូវ​របៀប​បំ​ពេញ​បន្ថែម​សារ​ធាតុ​ដែក​ដោយ​របៀប​ឲ្យ​កុមារ​ញុា​ំអា​ហារ​ដែល​មាន​បន្លែ​ និង​មើម ដោយ​​មិន​បាច់​ប្រើ​ថ្នាំ​។ សព្វថ្ងៃ​នេះ ឲ្យ​តែ​ឮ​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មក​ពី​ទី​ក្រុង​នានា គឺ​មា​មីង​នៅ​ភូមិ​នាង​ខ្ញុំ​តែង​ឆ្លៀត​ឱកាស​មក​ពិនិត្យ​ជំងឺ​ជា​និច្ច"៕

ថាច់​ថាញ់​ភូ -សេ​រី

ចែករំលែកអត្ថបទ