សុខភាព សុខភាព

06/10/2015 - 14:38

ធា​នា​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

សា​ខា​នា​យកដ្ឋាន​គ្រប់​គ្រង​ទី​ផ្សារ​ខេត្ត​សុក​ត្រាំង សហ​ការ​ជា​មួយ​នឹង​សា​ខា​នា​យកដ្ឋាន អនា​ម័យ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ មន្ទីរ​សុខា​ភិ​បាល​ មន្ទីរ​កសិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត បាន​បង្កើត​ក្រុម​ត្រួត​ពិនិត្យ​អន្តរៈ ផ្នែក ដើម្បី​ពិនិត្យ​ពិច័យ​មូលដ្ឋាន​ផលិត​កម្ម មូលដ្ឋាន​ជួញ​ដូរ​ម្ហូប​អា​ហារ ភេសជ្ជៈ​។ល។ លើ​ភូមិ​សាស្រ្ត​ខេត្ត ដើម្បី​ធា​នា​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០១៥​។ 

 ក្រុម​ត្រួត​ពិនិត្យ អន្តរៈ​ផ្នែក មក​ពិនិត្យ​ពិច័យ​ខាង​សុវត្ថិ​ភាព អនា​ម័យ​ម្ហូប​អា​ហារ​នៅ​មូលដ្ឋាន​ផលិត នំ​ប៉ៀ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។  

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វៀត​ទ្រុង ប្រ​ធាន​សា​ខា​នា​យកដ្ឋានគ្រប់​គ្រង​ទី​ផ្សារ​ខេត្ត​សុក​ត្រាំង​៖ សកម្ម​ភាព​ពិនិត្យ​ពិ​ច័យ​មុខ​ទំ​និញ​នំ តំ​ណាប់ ភេសជ្ជៈ​។ល។​ បម្រើ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​បាន​អនុ​វត្ត​តាម​ផែន​ការ ត្រួត​ពិនិត្យ​មាន​ចំ​ណុច​សំ​ខាន់ មិន​ឆ្គង​លើ​គ្នា មិន​រំ​ខាន​ដល់​អង្គ​ការ បុគ្គល​ជួញ​ដូរ និង​មិន​រា​រាំង​ចរាចរ ទំ​និញ​លើ​ទី​ផ្សារ​។ ឆ្លង​តាម​រយៈ​នោះ សហ​ការ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ខាង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ ដល់​មូលដ្ឋាន​ផលិត​ជួញ​ដូរ​ទាំង​ឡាយ​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​១៤ ខែ​តុលា ឆ្នាំ​២០១៥ សា​ខា​នា​យកដ្ឋាន​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ (មន្ទីរ​សុខា​ភិ​បាល) នឹង​ផ្សព្វ​ផ្សាយ​ការ​ងារ ពិនិត្យ​ពិច័យ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​។ វេជ្ជ​បណ្ឌិត ត្រឹង​គឹម​អាញ់ ប្រ​ធាន​សា​ខា​នា​យកដ្ឋាន​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "គោល​ដៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​លើក​នេះ ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​ការ​ប្រ​តិ​បត្តិ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់ ខាង​ធា​នា​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​របស់​មូលដ្ឋាន​ផលិត​កម្ម ជួញ​ដូរ​មុខ​ទំ​និញ​លើ​ទី​ផ្សារ​ជា​ច្រើន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ។ ឆ្លង​តាម​រយៈ​នោះ ដើម្បី​ប្រ​ទះ​ឃើញ ទប់​ស្កាត់​ និង​វិនិច្ឆ័យ​ម៉ឹង​ម៉ាត់​នូវ​រាល់​ករ​ណី​បំ​ពាន​ខាង​អនា​ម័យ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​បាន​ទាន់​ពេល​កាត់​បន្ថយ​នូវ​ករ​ណី​ពុល​អា​ហារ រួម​ចំ​ណែក​ការ​ពារ​ជីវិត សុខ​ភាព​របស់​អ្នក​ប្រើ​ប្រាស់ និង​ដាក់​ចេញ​នូវ​វិធាន​ការ​តស៊ូ​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស"​។

ថ្លែង​ពី​វិធាន​ការ​ត្រួត​ពិនិត្យ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត ត្រឹង​គឹម​អាញ់ បណ្តា​ស្ថាប័ន​គ្រប់​គ្រង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ ចាប់​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ស្រុក ឃុំ បង្កើត​ក្រុម​ត្រួត​ពិនិត្យ សើុប​អង្កេត រួច​ដំ​ណើរ​ការ​ពិនិត្យ​ពិច័យ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​ផលិត ច្នៃ ពាណិជ្ជ​កម្ម អាហ​រ័ណ​ម្ហូប​​​អា​​ហារ និង​សេវា​ផឹក​ស៊ី​នា​នា​។ល។ ធា​នា​កិច្ច​សហ​ការ​រវាង​អង្គ​ភាព ផ្នែក ចៀស​វាង​ឆ្គង​លើ​គ្នា​។ ក្នុង​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ  ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​​មូលដ្ឋាន​មាន​ការ​ប្រ​ព្រឹត្ត​ល្មើស នឹង​ធ្វើ​ឯក​សារ​កំ​ណត់​ហេតុ​ប្រ​គល់​​ជូន​​ស្ថា​ប័ន​សមត្ថ​កិច្ច​វិនិច្ឆ័យ​តាម​ច្បាប់​។ 

តាម​ការ​កត់​សម្គាល់​របស់​ផ្នែក​សមត្ថ​កិច្ច ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ការ​ប្រើ​ប្រាស់​មុខ​ទំ​និញ​នំ តំ​ណាប់ ភេសជ្ជៈ ម្ហូប​អា​ហារ​។ល។ នឹង​កើន​ឡើង​។ ព្រោះ​ហេតុ​នោះ ដើម្បី​ធា​នា​សុវត្ថិ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​ភាព​កក់​ក្តៅ សប្បាយ​រីក​រាយ ក្រុម​ត្រួត​ពិនិត្យ​អន្តរៈ​ផ្នែក​នឹង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លាស​កម្ម​ភាព​ពិនិត្យ​ពិច័យ​ខាង​សុវត្ថិ​ភាព អនា​ម័យ​ម្ហូប​អា​ហារ នៅ​តាម​មូលដ្ឋាន​ផលិត ជួញ​ដូរ​នំ តំ​ណាប់ ភេសជ្ជៈ​ជា​ដើម​។ ទន្ទឹម​នឹង​នោះ ផ្តុំ​កម្លាំង​ត្រួត​ពិនិត្យ​ប្រ​ភព​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ម្ចាស់​ការ​យក​គំរូ​ទៅ​ពិ​សោធន៍​ខាង​បរិ​មាណ​វិភាគ​និង​គុណ​ភាព​៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ