សុខភាព សុខភាព

10/11/2015 - 09:04

ជួយ​អ្នក​ជំងឺ​ឆ្លង​ផុត​ពី​គ្រោះ​អា​សន្ន​

រយៈ​ពេល​កន្លង មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុក​ត្រាំង សម្រេច​បាន​លទ្ធ​ផល​ជា​ច្រើន​ក្នុង​ការ​ងារ​ព្យា​បាល​ជំងឺ ជួយ​ឲ្យ​អ្នក​ជំងឺ​ជាច្រើន​បាន​ចាក ផុត​រោគា​ពាធ។ 

 គ្រូ​ពេទ្យ ​វេជ្ជ​បណ្ឌិត ជា​និច្ច​កាល​តែង​លើក​ទឹក​ចិត្ត​ដើម្បី​អ្នក​ជំងឺ​ស្ងប់​អារម្មណ៍​សម្រាក​ព្យា​បាល​។ 

បង​ថាច់​មិញ​ក្វឹង នៅ​អនុ​សង្កាត់​៥ សង្កាត់​៩ ក្រុង​សុក​ត្រាំង​បាន​ឲ្យ​ដឹង៖​​ "ខ្ញុំ​បាន​អ្នក​ផ្ទះ​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុក​ត្រាំង ក្នុង​ស្ថាន​ភាព​ខ្សោយ​បេះ​ដូង​និង​សន្លប់​ចុះ​សន្លប់​ឡើង​។ ក្រោយ​ពី​សង្គ្រោះ​បន្ទាន់ ជា​បឋម​ក្រុម​វេជ្ជ​បណ្ឌិត​បាន​ពិភាក្សា​យោ​បល់ និង​សម្រេច​វះ​កាត់ ដោយ​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដូង​ជា​រហូត​។ ក្នុង​ពេល​នោះ គ្រួ​សារ​ខ្ញុំ​នរ​ណា​ក៏​បារម្ភ​ដែរ​។ ការ​វះ​កាត់​បាន​ជោគ​ជ័យ វេជ្ជ​បណ្ឌិត​ជួយ​ជីវិ​តខ្ញុំ​ឲ្យ​បាន​រស់​ឡើង​វិញ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​រក​អ្វី​ប្រៀប​ពុំ​បាន​។ សព្វ​ថ្ងៃ​សុខ​ភាព​ខ្ញុំ​បាន​លំ​នឹង​លែង​មាន​អាការៈ​ហេវ​ហត់​និង​សន្លប់​ដូច​មុន​ទៀត វេជ្ជ​បណ្ឌិត​បាន​នាំ​មក​នូវ​ក្ដី​សង្ឃឹម​សម្រាប់​ជីវិត​ខ្ញុំ"​។ តាម​ប្រ​សាសន៍ វេជ្ជ​បណ្ឌិត​ជុង​តឹង​ឌឹញ ប្រ​ធាន​ផ្នែក​សរ​សៃ​ឈាម​បេះ​ដូង ឲ្យ​ដឹង​៖ ការ​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដូង​ជា​រហូត គឺ​មាន​នៅ​មន្ទីរ​ពេទ្យ​ធំៗ ប៉ុន្តែ​ក្រោយ​ពី​បាន​ទៅ​ហ្វឹក​ហាត់​នៅ​មន្ទីរ​ពេទ្យ​ចើ​រ៉ៃ ក្រុង​ហូជី​មិញ យើង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​វះ​កាត់​ឲ្យ​បង​ក្វឹង។ ដោយ​ការ​ខ្នះ​ខ្នែង​ទូ​ទាំង​ផ្នែក​បាន​ជួយ​ឲ្យ​បង​ក្វឹង រស់​រាន​មាន​ជីវិត​ឡើង​វិញ​។

ចំ​ណែក​ពូវ៉​វុាំង​កា នៅ​ភូមិ​តា​ឃ្វិច ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ជា​អ្នក​ជំងឺ​ក្រី​ក្រ​ម្នាក់ ត្រូវ​បាន​មន្ទីរ​ពេទ្យ​ព្យា​បាល​ជា​សះ​ស្បើយ និង​ជំ​នួយ​ទាំង​ប្រាក់​ចំ​ណាយ​ព្យា​បាល​។ ពូ​កា ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ក្អក​ខ្លាំង ឈឺ​ក្បាល ពិបាក​ដក​ដង្ហើម សរ​សៃ​កន្ទ្រាក់ សុខ​ភាព​ចុះ​ខ្សោយ បេះ​ដូង លោត​ញាប់​និង​សន្លប់​មិន​ដឹង​ខ្លួន​។ល។ លទ្ធ​ផល​នៃ​រោគ វិនិច្ឆ័យ​បឋម ឃើញ​ថា​អ្នក​ជំងឺ​កន្រ្តាក់​ខ្លាំង ដូច្នេះ​ត្រូវ​ព្យា​បាល​ដោយ​ប្រើថ្នាំ​បង្ការ កន្រ្តាក់ សម្រួល​អារម្មណ៍ ដក​ដង្ហើម​ដោយ​ម៉ា​ស៊ីន បញ្ចូល​ទឹក​ដោះ​តាម បំ​ពង់​ឲ្យ​អ្នក​ជំងឺ​។ ពូកា​សន្លប់​មិន​ដឹង​ខ្លួន​ប្រ​មាណ​១៨​ថ្ងៃ ​ឥឡូវ​នេះ​សុខ​ភាព​បាន​លំ​នឹង ពូកា​មាន​ប្រ​សាសន៍ ទាំង​ក្ដី​រីក​រាយ​៖ "គ្រួ​សារ​ខ្ញុំ​ក្រ មិន​ត្រឹម​តែ​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ គ្រូ​ពេទ្យ​នៅ​ទី​នេះ ថែម​ទាំង​ចលនា​សប្បុ​រស​ជន​ជំ​នួយ​ប្រាក់ អង្ករ ទឹក​ផឹក​។ល។ ខ្ញុំ​អរ​គុណ​ជា​អនេក ចំ​ពោះ​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​សុក​ត្រាំង"​។

វេជ្ជ​បណ្ឌិត​ឯក​ទេស​ ង្វៀន​ធី​ឡាក នា​យិកា​រង​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "រយៈ​កាល​កន្លង មាន​អ្នក​ជំងឺ​ជា​ច្រើន​ត្រូវ​បាន​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ​ជំងឺ​ពេល​ឋិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ទាំង​នេះ​អា​ស្រ័យ​ដោយ​ស្មារតី​សាមគ្គី និង​ការ​លើក​កម្ពស់​សមត្ថភាព មុខ​ជំ​នាញ វិជ្ជា​ជីវៈ​ដោយ​ឥត​ឈប់​ឈរ​របស់​កង​ជួរ​គ្រូ​ពេទ្យ​។ ទន្ទឹម​នឹង​នោះ មន្ទីរ​ពេទ្យ​ជា​និច្ច​កាល​តែង​លើក​កម្ពស់​ស្មារតី អា​កប្ប​កិរិយា​ថែ​ទាំ​អ្នក​ជំងឺ រវាស​រវៃ​និង​ម៉ឹង​ម៉ាត់​ក្នុង​ការ​ដោះ​ស្រាយ​រាល់​ករ​ណី​ប្រើ​ពាក្យសម្ដី​មិន​សម​រម្យ​ចំ​ពោះ​អ្នក​ជំងឺ​និង​សាច់​ញាតិ​អ្នក​ជំងឺ​។ ដោយ​ការ​ថែ​ទាំ អ្នក​ជំងឺ​បាន​ល្អ ​មន្ទីរ​ពេទ្យ​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ពី​គ្រប់​លំ​ដាប់​ថ្នាក់ គណៈ​ ផ្នែក និង​ប្រ​ជា​ជន​ក្នុង​ខេត្ត"​៕

យ្វីអាញ់- ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​មិញ​ក្វឹង