អប់រំ អប់រំ

03/03/2015 - 08:30

ចំណុចលេចធ្លោនៃការអប់រំ បណ្តុះបណ្តាលនៅខេត្តត្រាវិញ

សា​លា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ត្រូវ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​នៅ​ឆ្នាំ​សិក្សា​២០១៤​-​២០១៥ ។ ដើម្បី​ពង្រីក​នូវ​សមិទ្ធ​ផល​ដែល​សម្រេច​បាន គ្រូនិង​សិស្ស​នៃ​សា​លា មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បាន​បន្ត​ការ ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន ជឿន​លឿន គួរ​ជា​ទីមោទនៈ។​ល។ 

  សិស្ស​សាលា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ក្នុង​ម៉ោង​រៀន​អក្សរ​ខ្មែរ ។ 

 
លោក​គ្រូ​ជូ​វុាំង​ថាញ់ នា​យក​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ ឆ្នាំ​សិក្សា​២០១៤​-​២០១៥ សា​លា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បាន​ផ្ដុំ​កម្លាំង​ឲ្យ​ការ​ងារ​អនុវត្ត​បធាន​បទ "បន្តការ​ផ្លាស់​ថ្មី​គ្រប់​គ្រង​និង​លើក​កម្ពស់​គុណ​ភាព​អប់រំ"។ ជាក់​ស្តែង​សាលា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វាសិក ខេត្ត​ត្រា​វិញ បាន​ធា​នា​បណ្តា​សកម្ម​ភាព​ជំ​នាញ កសាង​ផែន​ការ សហ​ប្រតិ​បត្តិ​ការ​រវាង​ផ្នែក​នានា ក្នុង​សា​លា​ជា​និច្ច​កាល​សិក្សា​ស្រាវ​ជ្រាវ  ផ្លាស់​ថ្មី​ការ​ងារ​គ្រប់​គ្រង​ចិញ្ចឹម​ថែ​ទាំ និង​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​បាន​សម​ស្រប សំដៅ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល ។ ទន្ទឹម​នឹង​នោះ  សាលា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ នៅ​ទាំង​ផ្សព្វ​ផ្សាយ​បណ្តា​គោល​ការណ៍​គោល​នយោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ក៏ដូច​ជា​លក្ខន្តិកៈ​របស់​ផ្នែក​បាន​គ្រប់​សព្វ ដើម្បី​កំ​ណត់​ទិស​ដៅ​ការ​ងារ​ដោយ​ប្រ​សិទ្ធ​ភាព។ បច្ចុប្បន្ន ទូទាំង​សា លា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ទាំង​៣​ប្លុក គឺ​ប្លុក​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ប្រឡង​ត្រៃ​មាស​ឆ្នាំ​សិក្សា​២០១៤​-​២០១៥ ជា​លទ្ធ​ផល​៖ ខាង​ចរិយា​សម្បត្តិ​មាន​សិស្ស​ជាង​៩០% សម្រេច​និទ្ទេស​ល្អ ក្រៅ​ពី​នោះ គឺ​សម្រេច​និទ្ទេស​គ្រាន់​បើ គ្មាន​សិស្ស​និទ្ទេស​មធ្យម។ ខាង​សមត្ថ​ភាព​សិក្សា មាន​សិស្ស​ជិត​៥០% សម្រេច​និទ្ទេស គ្រាន់​បើ ពូកែ​គ្មាន​សិស្ស​សមត្ថ​ភាព​សិក្សា​និទ្ទេស​ខ្សោយ។


  យោង​តាម​របាយ​ការណ៍​លទ្ធផល​រៀន​សូត្រ​ឆ្នាំ​សិក្សា​២០១៣​-​២០១៤ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បន្ត ការ​គាំ​ទ្រ​និង​រៀប​ចំ​អនុវត្ត​ការ​ចលនា "គ្មាន​៣"; "ការ​ចលនា​លោក​គ្រូ អ្នក​គ្រូ​គ្រប់​រូប ជា​គំរូ​សីល​ធម៌​រៀន​ដោយ​ខ្លួន​ឯង​និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​" ផ្សា​ភ្ជាប់​នឹង​ការ​ចលនា "រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ហូ​ជី​មិញ​" រៀប​ចំ​កសាង "សា​លា​ជិត​ស្និទ្ធ សិស្ស​ខ្នះ​ខ្នែង"; "រក្សា​សា​លា​បៃ​តង​ជ្រះ ស្អាត ស្រឡះ​ស្រឡំ" ។ល។ ពិសេស សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូ ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ  បាន​ម្ចាស់​ការ​ក្នុង​ការ​បង្កើន​កម្រិត​ជួស​ជុល​មូលដ្ឋាន​សម្ភារៈ  អគារ​សិក្សា​បំពាក់​បរិក្ខារ​បម្រើ​ការ​បង្ហាត់​បង្រៀន សំដៅ​ឆ្លើយ​តប​បាន​ល្អនូវ​តម្រូវ​ការ​បង្រៀន​និង​រៀន។ លទ្ធ​ផល​ឆ្នាំ​សិក្សា​កន្លង ទូទាំង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ មាន​សិស្ស​សម្រេច​និទ្ទេស​ពូកែ​៨,៦%  និទ្ទេស គ្រាន់​បើ​៥៦,៣% និទ្ទេស​មធ្យម​៣៤%  ចរិយា​សម្បត្តិ​សិស្ស​សម្រេច​និទ្ទេស​ល្អ​៩៣,៦% និទ្ទេស​គ្រាន់​បើ​៦,៤%គ្មាន​សិស្ស​និទ្ទេស​មធ្យម។
  លោក​គ្រូ គឹម​វុាំង​សែន នាយក​រង​សា​លា​មធ្យម​សិក្សា​ចំណេះ​ទូទៅ ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​បន្ថែម៖ កំណត់​ទិស​ឆ្នាំ​សិក្សា​២០១៤​-​២០១៥ សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​នឹង​បន្ត​ការ​ផ្លាស់​ថ្មី​ការ​ងារ​គ្រប់​គ្រង វិស័យ​អប់រំ​ដោយ​ចាត់​ទុក​ការ​ងារ​នេះ​ជា​ភារ​កិច្ច​សំ​ខាន់ ជា​ភាព​ទម្លុះ​ទម្លាយ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ បន្ត​ការ​ព្យា​យាម​អនុវត្ត​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព តាម​គោល​លំ​នាំ "ពង្រីក​ទេព​កោសល្យ​ណា​មួយ​របស់​សិស្ស​ក្នុង​វិស័យ​មួយ​ចំនួន លើ​មូលដ្ឋាន​ធានា​អប់រំ​បណ្តុះ​បណ្តា​គ្រប់​ជ្រុង​ជ្រោយ​" គួប​ផ្សំ​ស៊ី​ជម្រៅ​គោល​ការណ៍​អប់រំ​៖ រៀន​ដើរ​ទន្ទឹម​នឹង​ការ​អនុវត្តន៍ សាលា​រៀន​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​គ្រួ​សារ សង្គម ខ្នះ​ខ្នែង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ចលនា​ប្រឡង​ប្រ​ណាំង លើក​យក​នូវ​គំ​រូ​ជឿន​លឿន​បាន​ទាន់​ពេល ដើម្បី​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​សិស្ស​មាន​ស្មារ​តី​រៀន​សូត្រ សម្រេច​បាន​លទ្ធផល​ល្អ​៕

ថាញ់​ផុង​-​មុនី

ចែករំលែកអត្ថបទ