26/05/2015 - 08:24

ពូថាច់ផាយ ជាគំរូចាកផុតពីភាពក្រីក្រ

នៅ​ភូមិ​អូរ​មិច ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រាវិ​ញ ពូ​ថាច់​ផាយ​ គឺ​ជា​គំ​រូ ល្អ​ម្នាក់​ក្នុង​ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

 សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ធូរ​ធា ពូ​ផាយ​មាន​លក្ខណៈ​​ជាង​ក្នុង​​ការ​ថែ​ទាំ​អ្នក​ម្តាយ​ជរា​។ 

 

ថ្វី​ត្បិត​ពូ​មាន​អា​យុ​ជិត​៦០​ឆ្នាំ​ប្លាយ ប៉ុន្តែ​ពូ​ថាច់​ផាយ នៅ​តែ​ខ្មី​ឃ្មាត ឧស្សាហ៍​ព្យា​យាម​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ពូ​ផាយ ឲ្យ​ដឹង​៖ គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ គឺ​អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​លោះ​ដី​ស្រែនិ​ង ឲ្យ​បុល​ទុន​ប្រ​កប​ការ​ងារ​រក​ស៊ី។​ ផ្តើម​ពី​ប្រ​ភព​ទុន​បុល​អា​ទិ​ភា​​ព ខ្ញុំ​យក​ទៅ​ចិញ្ចឹម​ជ្រូក​។ ធ្វើ​ស្រែ​ផង ចិញ្ចឹម​ជ្រូក​ផង​  ជីវ​ភាព​របស់​គ្រួ​សារ​ខ្ញុំ​មាន​ភាព​លំ​នឹង​ជា​បណ្តើរ​ៗ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ស្រែ​បាន​ផល ជ្រូក​លក់​បាន​ថ្លៃ ហើយ​ថែម​ទាំង​សម្រេច​ប​រិ​មាណ​ទម្ងន់​ខ្ពស់ ម៉្លោះ​ហើយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​ឈាន​ឡើង​ច្បាស់​ក្រ​ឡែត​។ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ក៍​របស់​រដ្ឋ  ពូ​ថាច់​ផាយ និង​គ្រួ​សារ​ទាំ​ងមូល​មិន​រុញ​រា​នឹង​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ការ​រក​ស៊ី។ ពេល​វេ​លា​ស្ទើរ​តែ​ទាំង​អស់​ ពូ​ទុក​សម្រាប់​តែ​ថែ​ទាំ​ស្រូវ​និង​ហ្វូង​ជ្រូក​។ អា​ស្រ័យ​ឧស្សាហ៍​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការ ម៉្លោះ​ហើយ​ពេល​ស្រូវ​មាន​សញ្ញា​រង​ការ​បំ​ផ្លាញ​ពី​ដង្កូវ​ក្រា ពូ​ឆាប់​ទៅ​រក​កម្មា​ភិ​បាល ក​សិ​កម្ម​ឃុំ ដើម្បី​សូម​ការ​ពិ​គ្រោះ​ណែ​នាំ​ទិញ​ថ្នាំ​បាញ់​ភ្លាម​។ ពូ​ថាច់ផាយ ក៏​ជា​អ្នក​ឧស្សាហ៍​ទៅ​ជួប​កម្មា​ភិ​បាល​បសុ​ពេទ្យ​ដែរ ដើម្បី​សូម​ការ​ណែ​នាំ​ពី​រ​បៀប​ថែ​ទាំ​ជ្រូក​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​សម្រេច​បាន​បរិ​មាណ​ទម្ងន់​ខ្ពស់​។ ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​កាន់​តែ​គ្រាន់​បើ​ឡើង​ ហើយ​កូន​ៗ​អ្នក​ណា​ក៏​ចេះ​គិត​គូ​ធា​នា​ជីវ​ភាព​ផ្ទាល់​ខ្លួន ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ពូ​ក៏​សម្រាល​បាន​នូវ​បន្ទុក​គ្រួ​សារ​មួយ​ភាគ​ណា​ដែរ​។

ពេល​កម្មា​ភិ​បាល​ឃុំ ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​វប្ប​កម្ម​ថ្មី  ពូ​ផាយ​ក៏​ជា​អ្នក​ខ្នះ​ខ្នែង​ឈាន​មុ​ខ​។ ពូ​ផាយ​អនុ​វត្ត​បច្ចេក​ទេស​ថ្មី​សម្រាប់​ស្រូវ​ទាំង​បី​កុង តាម​ទម្រង់​រូប​ភាព​វៀត​។ អា​ស្រ័យ​វប្ប​កម្ម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​កម្មា​ភិ​បាល ក៏​ដូច​ជា​ការ​រៀន​សូត្រ​ពី​មា​មីង​បង​ប្អូន បាន​ជា​ទិន្ន​ផល​ស្រូវ​របស់​ពូ តែង​ខ្ពស់​ជាង​ទិន្ន​ផល​មធ្យម​ភាគ​របស់​ឃុំ។​ ជីវ​ភាព​បាន​កែ​លម្អ ពូ​ថាច់​ផាយ មាន​លក្ខណៈ​ជាង​ក្នុង​ការ​ថែ​ទាំ​អ្នក​ម្តាយ​ជរា​។

ពូ​ផាយ សំ​ណេះ​សំ​ណាល​៖ ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​  ម៉្យាង​ទៀត​កុំ​ឲ្យ​កូន​ចៅ​វា​តូច​ចិត្ត​ខ្លួន​ឯង​ពេល​រំ​លឹក​ដល់​ឪ​ពុក​របស់​ខ្លួន​។ មិន​ចំ​ពោះ​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ មា​មី​ង​ខ្មែរ​ក្រី​ក្រ​ទាំង​​អស់ ក្នុង​ឃុំ​អ្នក​ណា​ក៏​មាន​ឱ​កាស​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​រដ្ឋ​តែង​មាន​គោល​ន​យោ​បាយ​យក​ចិត្ត​ទុក​ដាក់ ឧបត្ថម្ភ​គ្រួ​សារ​អ្នក​ក្រ ជា​ពិ​សេស​គឺ មា​មីង​ជន​ជាតិ​ខ្មែរ​។ ខ្ញុំ​យល់​ឃើញ​ថា​ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ គឺ​គ្មាន​អ្វី​ជា​ការ​យឺត​ពេល​ឡើយ​ ទោះ​ជា​ឋិត​ក្នុង​អា​យុ​៦០​ឆ្នាំ​ដូច​រូប​ខ្ញុំ​ក៏​ដោយ​៕

ថាច់​ថាញ់​ភូ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ថាច់ផាយ