សុខភាព សុខភាព

14/12/2015 - 15:45

លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន

ទោះ​បី​នៅ​ជួប​ការ​លំ​បាក​ខាង​មូលដ្ឋាន​សម្ភារៈ​ និង​កង​ជួរ​គ្រូ​ពេទ្យ​ក៏​​ដោយ ប៉ុន្តែ​ផ្នែក​សុខា​ភិ​បាល​ខេត្ត​សុក​ត្រាំង បាន​ឆ្លង​កាត់​ការ​លំ​បាក​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​។

 

 ការ​ងារ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រ​សើរ​ឡើង​។  

ភាព​ជោគ​ជ័យ​លេច​ធ្លោ​របស់​ផ្នែក​សុ​ខាភិ​បាល​សុក​ត្រាំង​កន្លង​ហើយ គឺ​ការ​ធ្វើ​ឲ្យ​សុក្រឹត​ជា​បណ្តើរ​ៗ​នូវ​ប្រ​ព័ន្ធ​សុខា​ភិ​បាល​មូលដ្ឋាន​។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​មន្ទីរ​ពហុ​ព្យា​បាល​ចំ​នួន​៩  មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក ក្រុង ចំ​នួន​១១​បន្ទប់​ពិនិត្យ​ពហុ​ព្យា​បាល​តំ​បន់​ចំ​នួន​២ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ សង្កាត់​ចំ​នួន​១០៩​និង​ក្រុម​សុខា​ភិ​បាល​ភូមិ អនុ​សង្កាត់ ចំ​នួន​៧៥០​។ ទូ​ទាំង​ផ្នែក​មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គលិក​ជាង​៤.០០០​នាក់ ក្នុង​នោះ​កម្រិត​បរិញ្ញា​ មហា​បរិញ្ញា​ស្រូប​យក​អត្រា​ជាង​២២%​។ ផ្តើម​ពី​នោះ ជួយ​ឲ្យ​អង្គ​ភាព​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​មុខ​ជំ​នាញ​បាន​ល្អ និង​លើក​កម្ពស់​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ដោយ​ប្រ​សិទ្ធ​ភាព​ជា​បណ្តើរៗ​។ តាម​ប្រ​សាសន៍​លោក​ង្វៀន​ហ្វាង​កាក នា​យក​មន្ទីរ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង រយៈ​កាល​កន្លង គុណ​ភាព​មុខ​ជំ​នាញ​របស់​មន្ទីរ​ពេទ្យ​មាន​ភាព​ស៊ី​ជម្រៅ​និង​លើក​កម្ពស់​ច្បាស់​ក្រ​ឡែត ចំ​នួន​អ្នក​ជំងឺ​សម្រាក​ព្យា​បាល​និង​ពិនិត្យ​ព្យា​បាល​តែង​កើន​ឡើង​។ បច្ចុប្បន្ន មន្ទីរ​ពេទ្យ​បាន​អនុ​វត្ត​ជោគ​ជ័យ​បច្ចេក​ទេស​ថ្មីៗ​ក្នុង​ការ​ពិនិត្យ ព្យា​បាល​ជំងឺ ញុាំង​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​ទំ​នុក​ចិត្ត​។

ទន្ទឹម​នឹង​នោះ សុខា​ភិ​បាល​បម្រុង​នៅ​តាម​មន្ទីរ​ពេទ្យ​នា​នា​ត្រូវ​បាន​វិនិ​យោគ​ទុន​បំ​ពាក់ ឧប​ករណ៍​និង​ផ្គត់​ផ្គង់​គ្រឿង​សម្ភារៈ​ទំ​នើបៗ​ជា​ច្រើន សម្រាប់​បម្រើ​ការ​ពិនិត្យ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​បាន​ល្អ​ហេតុ​នោះ ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ​ជើង​មាត់មិន​ឆ្លង​រាល​ដាល​និង​គ្មាន​ករ​ណី​ណា​បាត់​បង់​ជីវិត​។ ប្រ​ភេទ​ជំងឺ​ទាំង​ឡាយ​ដូច​៖ រលាក​ខួរ​ក្បាល រលាក​ស្រោម​ខួរ​ក្បាល​។ល។ ថយ​ចុះ​ជា​បន្ត​បន្ទាប់​។ ជា​ពិ​សេស ស្ថាន​ភាព​រោគ​រាល​ដាល​នា​នា​ដូច​៖ ផ្តា​សាយ​A/​H5N1​ ផ្តា​សាយ ​A/​H1N1​ ត្រូវ​បាន​គ្រប់​គ្រង​ក្នុងទូ​ទាំង​ភូមិ​សាស្រ្ត​ខេត្ត​។ កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូ​លាយ​ឲ្យ​កុមារ​អាយុ​ក្រោម​៦​ឆ្នាំ សម្រេច​អត្រា​៩៨%​។ល។

មក​ដល់​នឹង​បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ សង្កាត់ ទី​ប្រ​ជុំ​ជន​៨៦​/​១០៩​សម្រេច​បទដ្ឋាន​ជាតិ​អំ​ពី​សុខា​ភិ​បាល​។ វេជ្ជ​បណ្ឌិត ជំ​នាញ​ឯក​ទេសIឡឹម​​វុាំង​តឹង ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​​ថាម​​ដូង ស្រុក​មី​ស្វៀង ឲ្យ​ដឹង​៖ "ពី​មុន​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​ដំ​ណាក់ សុ​ខា​ភិ​បាល​នៅជួប​ការ​លំ​បាក ពី​ព្រោះ​មូលដ្ឋាន​សម្ភារៈ​មិន​ទាន់​គ្រប់​គ្រាន់ កម្មា​ភិ​បាល​គ្រូ​ពេទ្យ​នៅ​ខ្វះ​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ទល់​បច្ចុប្បន្ន ដំ​ណាក់​បាន​ផ្នែក​សុខា​ភិ​បាល​ខេត្ត​បំ​ពេញ​បន្ថែម​កង​ជួ​រ​គ្រូ​ពេទ្យ ផ្គត់​ផ្គង់​បន្ថែម​ម៉ា​ស៊ីន​ឆ្លុះ​អេកូ ម៉ា​ស៊ីន​ស្ទង់​បេះ​ដូង ម៉ា​ស៊ីន​ធ្វើ​តែស​។ល។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ប្រ​សើរ​ឡើង បង្ក​បាន​ទំ​នុក​ចិត្ត​សម្រាប់​អ្នក​ជំងឺ"​។

 តាម​ប្រ​សាសន៍​លោក ត្រឿង​ហ្វាយ​ផុង នា​យក​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​សុក​ត្រាំង ផ្នែក​សុខា​ភិ​បាល​ខេត្ត​កំ​ពុង​បង្ខិត​ជិត​ជា​មួយ​សេវា​សុខា​ភិ​បាល​គុណ​ភាព​ខ្ពស់ ដើម្បី​ឆ្លើយ​បត​តាម​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ ជូន​ប្រ​ជា​ជន​បាន​ល្អ៕

យ្វីអាញ់ៈ សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿង​ហ្វាយ​ផុង