សុខភាព សុខភាព

22/12/2015 - 09:28

ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​បាន​ល្អ

ជា​ឃុំ​តំ​បន់​ព្រំ​ដែន​របស់​ក្រុង​ហា​តៀង (កៀង​យ៉ាង) មី​ដឹក​មាន​ភូមិ​ចំ​នួន​៤​ ដោយ​មាន​ក្រុម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង​៣៥ ជា​ភូមិ​សាស្រ្ត​ដែល​មាន​ជន​ រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​យក​អត្រា​ជាង​៤៨%​។ រយៈ​​កាល​កន្លង ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​ ពិ​សេស​ដល់​ការ​ងារ​ថែ​ទាំ សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។​

 

ក្រៅ​ពី​ព្យា​បាល​ដោយ​ឱសថ​បា​រាំង ដំ​ណាក់​សុ​ខា​ភិ​បាល ឃុំ​មី​ដឹក ក៏​បាន​ព្យា​
បាល​ដោយ​ឱសថ​បុរាណ​ផង​ដែរ​។ 
 

ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក បាន​ធ្វើ​សេ​នា​ធិ​ការ កសាង​ផែន​ការ គ្រប់​គ្រង​ ចាត់​ចែង​និង​អនុ​វត្ត​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ បង្ការ​រោគ​និង​អនុ​វត្ត​ កម្ម​វិធី​សុខា​ភិ​បាល​ផ្សេងៗ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ ដូច​៖ ពិនិត្យ​ព្យា​បាល​ជំងឺ​ ពិ​គ្រោះ​និង​ផ្សព្វ​ផ្សាយ​បង្ការ​រោគ​រាល​ដាល ម្ចាស់​ការ​រៀប​ចំ​អនុ​វត្ត​កម្ម វិធី​ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូ​លាយ ដោយ​ប្រ​ភេទ​វ៉ាក់​សាំង​បង្ការ​ជំងឺ ជំនះ​គ្រោះ​ធម្ម​ជាតិ ទឹក​ជំ​នន់​ បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ  សើុប​អង្កេត ក្តោប​ក្តាប់​ស្ថាន​ភាព​ជំងឺ​ឆ្លង​គ្រប់​ប្រ​ភេទ​ដែល​ឆ្លង​រាល​ដាល ដើម្បី​មាន​ផែន ការ​បង្ការ​ទប់​ស្កាត់​ជាក់​ស្តែង​ និង​រាយ​ការណ៍​ទាន់​ពេល​ជូន​ថ្នាក់​លើ​។

ដើម្បី​អនុ​វត្ត​ការ​ងារ​នេះ​បាន​ល្អ រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពង្រឹង​ប្រ​ព័ន្ធ​សុខា​ភិ​បាល​មូលដ្ឋាន ពង្រីក​ក្រុម​សុខា​ភិ​បាល​គ្រប់​ទាំង​៤​ភូមិ និង​ក្រុម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង​នី​មួយៗ តែង​មាន​សហ​ការី​ស្ម័គ្រ​ចិត្ត​ថែ​ទាំ​សុខ​ភាព​សហ​គមន៍​។ បច្ចុប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក​មាន​កម្មា​ភិ​បាល​ចំ​នួន​៥​រូប រួម​មាន​៖ វេជ្ជ​បណ្ឌិត​១​រូប ឱសថ​បណ្ឌិត​១​រូប ឆ្មប​២​រូប គិ​លានុប្បដ្ឋាក​១​រូប​។ រៀង​រាល់​ខែ  រាល់​ត្រី​មាស​ ដំ​ណាក់​សុខា​ភិ​បាល​តែង​កសាង​ផែន​ការ​សកម្ម​ភាព និង​ចាត់​ចែង​ការ​ងារ​ជាក់​ស្តែង​ដល់​កម្មា​ភិ​បាល​ទាំង​នេះ  ច្បាម​តាម​គោល​ដៅ​ដើម្បី​អនុ​វត្ត​សម្រេច​ប្រ​សិទ្ធ​ភាព​។  ថ្នាក់​ដឹ​ក​នាំ​ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​មី​ដឹក តែង​យក​ចិត្ត​ទុក​ដាក់​ដល់​កង​ជួ​រ​កម្មា​ភិ​បាល ក្រៅ​ពី​ការ​ងារ​មុខ​ជំ​នាញ​នៅ​ទាំង​លើក​កំ​ពស់​ស្មារតី​ក្រុម​សីល​ធម៌ គ្រូ​ពេទ្យ អនុ​វត្ត​ល្អ​វិន័យ ក្នុង​ការ​ទំ​នាក់​ទំ​នង ថែ​ទាំ​អ្នក​ជំ​ងឺ​។  ដំ​ណាក់​សុ​ខាភិ​បាល​ឃុំ​មី​ដឹក​តែង​ចាត់​ឲ្យ​កង​ជួរ​កម្មា​ភិ​បាល​ប្រ​ចាំ​២៤​/២៤​ម៉ោង ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​ចំ​ពោះ​ស្ថាន​ភាព​កើត​ឡើង​ជា​យ​ថា​​ហេតុ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន អា​ស្រ័យ​ហេតុ​នោះ បង្ក​បាន​នូវ​ក្តី​ជំ​នឿ​ចំ​ពោះ​ប្រ​ជា​ជន​ក្នុង​ឃុំ​។

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ចំ​នួន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យា​បាល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ ក្នុង​៦​ខែ​ដើម ឆ្នាំ​២០១៥ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក បាន​ទទួល​ពិនិត្យ​ព្យា​បាល​ជំងឺ ជាង​២០០០​លើក​នាក់ ក្នុង​នោះ​មាន​ការ​ពិនិត្យ​គិត​កម្រៃ​ជាង​៣០០​លើក​នាក់ ក្រៅ​ពី​នោះ គឺ​ពិនិត្យ​តាម​ប័ណ្ណ​ធា​នា​ហា​និភ័យ​សុ​ខា​ភិ​បាល​។ មិន​​ត្រឹម​តែ​បំ​ពេញ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មី​ដឹក​ តែង​អនុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ដោយ​រូ​ប​ភាព​ជា​ច្រើន រួម​ចំ​ណែក​លើក​កំ​ពស់​ស្មារ​តី​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ផ្សេងៗ​។ បណ្តា​កម្ម​វិធី​សុ​ខា​ភិ​បាល​ជាតិ ដូច​ជា​៖ ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូ​លាយ បង្ការ​រោគ​គ្រុន​ចាញ់ របេង គ្រុន​ឈាម; បង្ការ​ប្រ​ឆាំង​ការ​ខ្វះ​អា​ហា​រូបត្ថម្ភ ផែន​ការ​ភាវូប​នីយ​កម្ម​គ្រួ​សារ​។ល។ តែង​បាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​យក​ចិត្ត​ទុក​ដាក់ និង​អនុ​វត្ត​សម្រេច​៩០%​នៃ​ភាគ​កម្រិត​ឡើង​ទៅ​៕

លេស៊ាង- សុផល

ចែករំលែកអត្ថបទ