សុខភាព សុខភាព

05/01/2016 - 14:22

ខិត​ខំ​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត​៥​មុខ​វិជ្ជា​ឯក​ទេស​កម្រ

សាស្រ្តា​ចារ្យ បណ្ឌិត​ផាម​វុាំង​លឹន នា​យក​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្រ្ត​កឹង​ធើ ឲ្យ​ដឹង​៖ ដល់​ឆ្នាំ​២០២០ វាល​រាប​ទន្លេ​គឺវ​ឡុង​នឹង​មាន​វេជ្ជ​បណ្ឌិត​ចំ​នួន​១៥០​រូប ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វគ្គ​ដំ​បូង​បង្អស់​ចំ​ណុះ​៥​មុខវិជ្ជា​ឯក​ទេស​កម្រ​។ នេះ​ជា​ជំ​ហាន​ដំ​បូង​ក្នុង​ដំ​ណើរ​ការ​ខិត​ខំ​បំ​ពេញ​បន្ថែម វេជ្ជ​បណ្ឌិត​ខាង​មុខ​វិជ្ជា​ឯក​ទេស​ដែល​បច្ចុប្បន្ន នៅ​ខ្វះ​យ៉ាង​ធ្ងន់​ធ្ងរ មាន​ដូច​មុខ​វិជ្ជា​ឯក​ទេស​ខាង​រោគ​របេង​ចិត្ត​វេជ្ជ​វិជ្ជា និតិ​វេជ្ជ​វិទ្យា រោគ​ឃ្លង់​និង​វះ​កាត់​។ 

 និស្សិត​អនុ​វត្ត​ជាក់​ស្តែង​ផ្នែក​ឱសថ (រូប​ថត​អិន​ធើ​ណិត​)

យោង​ប្រ​សាសន៍​សាស្រ្តា​ចារ្យ បណ្ឌិត​ផាម​វុាំង​លឹន ឲ្យ​ដឹង​៖ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​សព្វ​ថ្ងៃ​ត្រូវ​ការ​វេជ្ជ​បណ្ឌិត​ប្រ​ហែល​១.០០០​រូប បំ​ពេញ​ការ​ងារ​ខាង​ផ្នែក​ឯក​ទេស​ដ៏​កម្រ​នេះ​។ ថ្វី​បើ​ដូច្នោះ​ក្ដី ប៉ុន្តែ​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្រ្ត​កឹង​ធើ​ទើប​តែ​បណ្តុះ​បណ្តាល​ក្នុង​វគ្គ​ដំ​បូង​ដោយ​មាន​សិក្ខា​កាម​ចំ​នួន​១៥០​រូប ហេតុ​នោះ​ឃើញ​ថា រហូត​ដល់​ឆ្នាំ​២០២០ ទើប​តែ​មាន​វេជ្ជ​បណ្ឌិត​ជាង​១៥%​ដែល​ឆ្លើយ​តប​បាន​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ប៉ុណ្ណោះ​។ មូល​ហេតុ​ដែល​នៅ​ខ្វះ​វេជ្ជ​បណ្ឌិត​ខាង​មុខ​វិជ្ជា​ឯក​ទេស​កម្រ​នេះ គឺ​ដោយ​សារ​សិក្ខា​កាម​មិន​សូវ​ជ្រើស​ចូល​រៀន​។ និ​យាយ​អំ​ពី​លក្ខណៈ រួម​នៃ​មុខ​វិជ្ជា​ឯក​ទេស​ទាំង​នោះ​គឺ​ការ​ងារ​ធ្ងន់​ធ្ងរ​ហា​និភ័យ​ឆ្លង​ជំងឺ​ខ្ពស់​ បរិស្ថាន​ធ្វើ​ការ​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​។ ក្រៅ​ពី​នោះ ជា​មុខ​វិជ្ជា​មិន​អាច​ធ្វើ​ក្រៅ​ម៉ោង​រក​ប្រាក់​បន្ថែម រីឯ​រាល់​អាទិ​ភាព​ក៏​សុទ្ធ​តែ​គ្មាន​អ្វី​លើស​គេ បើ​ប្រៀប​នឹង​មុខ​វិជ្ជា​ឯក​ទេស​ដទៃៗ​។

ការ​ជម្រើស​វេជ្ជ​បណ្ឌិត​ថ្មី​ចូល​បន្ថែម ជា​ការ​លំ​បាក​ម្យ៉ាង រីឯ​ការ​បញ្ជូន​កម្មា​ភិ​បាល​ទៅ​រៀន​ខាង​មុខ​វិជ្ជា​ឯក​ទេស​ដ៏​កម្រ​នេះ ត្រូវ​តាម​កម្ម​វិធី​ជម្រើស​តាំង​គឺ​រឹត​តែ​លំ​បាក​ចំ​ពោះ​ភូមិ​ភាគ​ទាំង​ឡាយ ត្បិត​អី​ដោយ​សារ​ការ​ខ្វះ​ខាត​ខាង​ថវិកា​។ ពិ​សេស​ទៀត ក្រោយ​ពី​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត វិល​ត្រ​ឡប​មក​បំ​ពេញ​ការ​ងារ​ក៏​គ្មាន​បាន​ទទួល​របប​គោល​នយោ​បាយ​អា​ទិ​ភាព​អ្វី​បន្ថែម ជា​ហេតុ​ញុាំង​ឲ្យ​គ្មាន​នរ​ណា​ចង់​រៀនឬ​ផ្លាស់​ប្តូរ​មក​រៀន​ខាង​មុខ​វិជ្ជា​ឯក​ទេស​ដែល​ត្រូវ​ឲ្យ​តម្លៃ​ថា​ជា​មុខ​វិជ្ជា " អន់ "​ ក្នុង​ចំ​ណោម​ប្រ​ព័ន្ធ​មុខ​វិជ្ជា​ពេទ្យ​នា​នា​។

ផ្តើម​ពី​មូល​ហេតុ​ទាំង​ឡាយ​ខាង​លើ បាន​ញុាំង​ឲ្យ​ស្ថាន​ភាព​វេជ្ជ​បណ្ឌិត សព្វ​ថ្ងៃ​សកម្ម​ភាព​តាម​លក្ខណៈ​"ពហុ​វិជ្ជា"​សឹង​គ្រប់ៗ​គ្នា​។ ទន្ទឹម​ជា​មួយ​នឹង​កិច្ច​ការ​ប្រ​កប​មុខ​របរ​ត្រូវ​តាម​វិជ្ជា​ឯក​ទេស ស៊ី​ជម្រៅ​តាម​វគ្គ​បណ្តុះ​បណ្តាល ជួន​ពេល​ចាំ​បាច់ វេជ្ជ​បណ្ឌិត​ខ្លះ​នៅ​ទាំង​រ៉ាប់​រង​បន្ថែម​ខាង​វិជ្ជា​ឯក​ទេស​ដែល​នៅខ្វះ​បុគ្គលិក​ទៀត​ផង​។ ប្រ​ការ​នេះ បាន​ញុាំង​ឲ្យ​មុខ​វិជ្ជា​ឯក​ទេស​ដ៏​កម្រ​ធ្លាប់​តែ​មាន​ការ​ខ្វះ​ខាត កាន់​តែ​មាន​ការ​ចុះ​ថយ​គុណ​ភាព​។

លោក​ង្វៀន​ក្វឹក​វៀត អនុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​តី​ណាម​បូ ឲ្យ​ដឹង​៖ មុខ​វិជ្ជា​ពេទ្យ​ចាត់​ទុក​ថា​ជា​មុខ​វិជ្ជា​ពិ​សេស​ម្យ៉ាង ទាម​ទារ​សិក្ខា​កាម​ត្រូវ​ការ​ចំ​ណាយ​ពេល​វេលា កម្លាំង​កាយ​កម្លាំង​ទ្រព្យ​យ៉ាង​ច្រើន​សម្រាប់​បំ​ពេញ​ការ​រៀន​សូត្រ ប៉ុន្តែ​កម្រិត​បៀ​វត្ស​ដូច​គ្នា បើ​ប្រៀប​នឹង​មុខ​វិជ្ជា​ឯក​ទេស​ដទៃ​ទៀត​។ វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​សកម្ម​ភាព​ក្នុង​៥​មុខ​វិជ្ជា​ឯក​ទេស​កម្រ ត្រូវ​ការ​ឲ្យ​មាន​របប​​បៀ​វត្ស ប្រាក់​រង្វាន់​ខ្ពស់ ទើប​សង្ឃឹម​ទាក់​ទាញ បាន​​ប្រ​ភព​ធន​ធាន​វេជ្ជ​បណ្ឌិត​។ រដ្ឋ​គប្បី​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន មូលដ្ឋាន​សម្ភារៈ​ទំ​នើបៗ ឲ្យ​សា​លា​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្រ្ត​កឹង​ធើ ព្រោះ​ថា​ការ​មិន​បាន​ជិត​ដិត​ជា​មួយ​នឹង​ម៉ា​ស៊ីន សម្ភារៈ​ទំ​នើបៗ គឺ ជា​ឧបសគ្គ​ធំ​ម្យ៉ាង ញុាំង​ឲ្យ​និស្សិត​សា​លា​វេជ្ជ​ឱសថ​សាស្រ្ត​មិន​អាច​មាន​មុខ​វិជ្ជា​រឹង​ប៉ឹង ខណៈ​ពេល​ប្រ​ឡង​ចេញ​សា​លា​។ លោក​ង្វៀន​ក្វឹក​វៀត បាន​ស្នើ​អ្នក​ដឹក​នាំ​សា​លា​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្រ្ត​កឹង​ធើ ធ្វើ​គម្រោង​កម្ម​វិធី​បង្ហាត់​បង្រៀន​តាម​ទិស​ដៅ បង្កើន​ទម្រង់​រូប​ភាព​ហ្វឹក​ហាត់ ជំ​នួស​ឲ្យ​ការ​ចូល​រៀន​ស្រង់​ស្ដាប់​យក​បទ​ពិសោធន៍​ជាក់​ស្ដែង​ដូច​សព្វ​ថ្ងៃ។

ជាក់​ស្ដែង​ស​ឲ្យ​ឃើញ គប្បី​សិក្សា​ស្រាវ​ជ្រាវ​នូវ​យន្ត​កា​រ​សកម្ម​ភាព ច្បាស់​លាស់​ថែម​ទៀត និង​វិនិ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​សម្រាប់​មូលដ្ឋាន បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត​នា​នា​។ ទន្ទឹម​នឹង​នោះ គប្បី​មាន​ការ​រៀប​ចំ​របប​អាទិ​ភាព​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ សម្រាប់​វេជ្ជបណ្ឌិត​និយាយ​រួម និង​សម្រាប់​វេជ្ជ​បណ្ឌិត​សកម្ម​ភាព​៥​មុខ វិជ្ជា​ឯក​ទេស​កម្រ​និយាយ​ដោយ​ឡែក៕ 

អាញ់​ត្វៀក​៖(TTXVN)​បក​ប្រែ៖​ ថាច់​សេរី 

ចែករំលែកអត្ថបទ