សុខភាព សុខភាព

01/03/2016 - 15:01

បង្កើន​ការ​ងារ​សុខា​ភិ​បាល​មូលដ្ឋាន

រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល លោក​ស្រី​ង្វៀន​ធី​កីម​តៀង មាន​ប្រ​សាសន៍ ឲ្យ​ដឹង​ ក្នុង​ឆ្នំា​២០១៥ ក្រ​សួង​សុ​ខា​ភិ​បាល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​វិនិ​យោគ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​កាត់​បន្ថយ​ហួស​ការ​ចំ​ណុះ​មន្ទីរ​ពេទ្យ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​។

 

 ការពិនិត្យ ព្យាបាលជំងឺជូនជនរួមជាតិខ្មែរនៅហូវយ៉ាង។ 

មក​ទល់​នឹង​បច្ចុប្បន្ន​ ទូ​ទាំង​ប្រ​ទេស​បាន​កសាង​សម្រេច​៦១០​/៧៦៦​មន្ទីរ​ពេទ្យ​ថ្នាក់​មជ្ឈិម ខេត្ត​និង​ស្រុក ដែល​បាន​វិនិ​យោគ​ពី​ប្រ​ភព​ទុន​មូល​ប័ត្រ​រដ្ឋា​ភិ​បាល​។ ទន្ទឹម​នឹង​ការ​សាង​សង់​មូលដ្ឋាន​ពិនិត្យ​ជំ​ងឺ​ធំ​ៗ មួយ​ចំ​នួន​នៅ​មជ្ឈិម​ផ្នែក​បាន​សម្ពោធ​ឆ្លង និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​មូលដ្ឋាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជា​ច្រើន​នៃ​មន្ទីរ​ពេទ្យ​មជ្ឈិម ខេត្ត​និង​មន្ទីរ​ពេទ្យ​នៅ​​ភូមិ​​ភាគ​មួយ​ចំ​នួន​ទៀត​។ បច្ចុប្បន្ន​ទូ​ទាំង​ប្រ​ទេស​មាន​៤៨​អង្គ​ភាព បាន​សិក្សា​ស្រាវ​ជ្រាវ​ច្នៃ​ប្រ​តិដ្ឋ​និង​ផលិត​បរិក្ខារ​ពេទ្យ ដោយ​មាន​ផលិត​ផល​៦២១​មុខ ផលិត​ក្នុង​ប្រ​ទេស​ ហើយ​ត្រូវ​បាន​ក្រ​សួង​សុ​ខា​ភិ​បាល​ផ្តល់​លិ​ខិត​បញ្ជាក់​ចុះ​បញ្ជី​ចែក​ចាយ​។ ក្រ​សួង​សុ​ខា​ភិ​បាល​សហ​ការ​​ជា​មួយ​នឹង​ក្រ​​សួង​ហិរញ្ញ​វត្ថុ​ពិ​និត្យ​ស្រាវ​ជ្រាវ និង​ដាក់​សំ​ណើ​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ គោល​នយោ​បាយ​ពន្ធ​ចំ​ពោះ​អង្គ​ភាព​ផលិត​បរិក្ខារ​ពេទ្យ​ក្នុង​ប្រ​ទេស ដើម្បី​អនុ​វត្ត​បច្ចេក​វិជ្ជា​ក្នុង​ការ​ងារ​ផ្តល់​សិទ្ធិ​អា​ហរ័ណ​បរិក្ខារ​ពេទ្យ សំ​ដៅ​អនុ​វត្ត​ការ​កែ​ទម្រង់​រដ្ឋ​បាល​។
ផ្នែក​សុ​ខា​ភិ​បាល ក៏​បាន​បញ្ចេញ​កម្លាំង​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើន​ការ គ្រប់​គ្រង​រក្សា​ទុក​បរិក្ខារ​ពេទ្យ ក្នុង​នោះ បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស មាន​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​ផ្នែក​សុ​ខា​ភិ​បាល​។ ទូ​ទាំង​ប្រ​ទេស​មាន​មន្ទីរ ពេទ្យ​ពហុ​ព្យា​បាល​ថ្នាក់​ខេត្ត​៦២%​មន្ទីរ​ពេទ្យ​ផ្នែក​ជំ​នាញ​ថ្នាក់​ខេត្ត ២៦,១%​និង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថ្នាក់​ស្រុក​៣១,៩%​​ រៀប​ចំ​ឲ្យ​មាន​ក្រុម រក្សា​ទុក​បរិក្ខារ​ពេទ្យ​។ ក្រ​សួង​សុ​ខា​ភិ​បាល​បាន​សហ​ការ​ជា​មួយ​និង​ផ្នែក​នា​នា​ដែល​ពាក់​ព័ន្ធ​កសាង​និង​ប្រ​កាស​ជា​ធរ​មាន​នូវ​បទដ្ឋាន​នៃ​ផ្នែក​សុ​ខា​ភិ​បាល​ចំ​នួន​១៣៥ និង​បទដ្ឋាន​វៀត​ណាម​ចំ​នួន​៣៥​លើ​វិ​ស័យ​បំ​ពាក់​បរិក្ខារ​ពេទ្យ បង្កើន​សមត្ថ​ភាព​នៃ​ប្រ​ព័ន្ធ​ពិ​និត្យ​បទដ្ឋាន​ធ្វើ តេស្ត​បរិក្ខារ​ពេទ្យ​។ 

ក្នុង​រយៈ​ពេល​ខាង​មុខ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន​លើក​កម្ពស់​សមត្ថ​ភាព និង​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​នៃ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន ​ផ្នែក​សុ​ខា​ភិ​បាល បាន​ផ្តុំកម្លាំង​វិនិ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​បំ​ពាក់​បរិក្ខារ ធន​ធាន​មនុស្ស ឱសថ​ជា​ចាំ​បាច់​ត្រូវ​ផ្តល់​ឲ្យ​មូលដ្ឋាន​សុ​ខា​ភិ​បាល​ថ្នាក់​ស្រុក ឃុំ អា​ទិ​ភាព​ដល់​ឃុំ​តំ​បន់​ភ្នំ តំ​បន់​ជ្រៅ តំ​បន់​ដាច់​ស្រ​យាល​តំ​បន់​លំ​បាក​និង​លំ​បាក​ពិ​សេស​។ ផ្នែក​សុ​ខា​ភិ​បាល​បាន​ផ្លាស់​ថ្មី​យន្ត​ការ​សកម្ម​ភាព​ធ្វើ​ពិ​សោធន៍ និង​បើក​ទូ​លាយ ទម្រង់​គ្រប់​គ្រង ថែ​ទាំ​សុខ​ភាព​គ្រួ​សារ​ពង្រីក​កង​ជួរ​វេជ្ជ​បណ្ឌិត​គ្រួ​សារ និង​គួប​ផ្សំ​ទម្រង់​វេជ្ជ​បណ្ឌិត​គ្រួ​សារ​ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូលដ្ឋាន បង្កើត​ប្រ​ព័ន្ធ​បញ្ជូន​ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយ​ដោយ​ប្រ​សិទ្ធ​ភាព​។

ផ្នែក​ផ្តុំ​កម្លាំង​កសាង​យន្ត​ការ​ហិរញ្ញ​វត្ថុ តាម​ទិស​ដៅ​បង្ក​ជា​កម្លាំង​ចលករ​ឲ្យ​កម្មា​ភិ​បាល បុគ្គ​លិក​សុ​ខា​ភិ​បាល ដើម្បី​អនុ​វត្ត​ការ​ថែ​ទាំ​សុខ​ភាព​ជា​បឋម​ទន្ទឹម​នឹង​នោះ​នឹង​ការ​ពារ​ហិរញ្ញ​វត្ថុ​ឲ្យ​អ្នក​ប្រើ​ប្រាស់​សេ​វា​សុ​ខា​ភិ​បាល​មូលដ្ឋាន ផ្លាស់​ថ្មី​របៀប​ទូ​ទាត់​ធា​នា​ហា​និភ័យ​សុ​ខា​ភិ​បាល​តាម​របប​កំ​ណត់ បើក​ទូ​លាយ​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​នៅ​ថ្នាក់​ឃុំ កសាង​កញ្ចប់​សេ​វា​សុ​ខា​ភិ​បាល​ជា​សារ​វន្ត​អា​ស្រ័យ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូលដ្ឋាន​ផ្គត់​ផ្គង់​៕

ទី​ភ្នាក់​ងារ​សារព័ត៌​មាន​វៀត​ណាម - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផ្នែក​សុ​ខា​ភិ​បាល