05/04/2016 - 16:16

ទឹក​ចិត្ត​របស់​គ្រូ​ពេទ្យ

ច្រើន​ឆ្នាំ​មក​អាយ​នេះ​ វេជ្ជ​បណ្ឌិត​ឯក​ទេស​ ងោ៉​ក្វេត​ ប្រ​ធាន​ផ្នែក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ត្រឹង​ដេ​ និង​វេជ្ជ​បណ្ឌិត ​ហេង​មិញ​ត្វឹង​ នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់​ ខេត្ត​សុក ​ត្រាំង​ គឺ​ជា​គ្រូ​ពេទ្យ​គំ​រូ​អស់​ពី​ចិត្ត​ថែ​ទាំ​អ្នក​ជំ​ងឺ​។ 

វេជ្ជ​បណ្ឌិត​ងោ៉ក្វេត កំ​ពុង​ពិ​និត្យ​រោគ​ជូន​កុ​មារ​។

វេជ្ជ​បណ្ឌិត​ងោ៉​ក្វេត​ ឲ្យ​ដឹង​៖ "​កាល​នោះ ​គ្រួ​សារ​ខ្ញុំ​ក្រ​ណាស់​ដោយ​សារ ​តែ​ស្រឡាញ់​របរ​បាន​ជា​ខ្ញុំ​ខិត​ខំ​រៀន​។ គោល​ដៅ​របស់​ខ្ញុំ​គឺ​រៀន​មាន​ចំ ​ណេះ​វិជ្ជា​ដើម្បី​វិល​មក​ស្រុក​កំ​ណើត​ព្យា​បាល​ជំ​ងឺ​ជូន​អ្នក​ក្រ​ និង​ចាស់ៗ​ អ​នា​ថា​ជា​ដើម​។ ព្រោះ​ហេតុ​នោះ ​ទោះ​បី​លំ​បាក​នឿយ​ហត់​យ៉ាង​ណា

​ក៏​ដោយ​ ខ្ញុំ​តែង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​គ្រូ​ពេទ្យ​ម្នាក់​"​។ ឆ្នាំ​១៩៩៣ ​ងោ៉​ក្វេត ​ប្រ​ឡង​បញ្ចប់​សញ្ញា​បត្រ​គ្រូ​ពេទ្យ​រួច ​បាន​ថ្នាក់​លើ​ចាត់​មក​បំ ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​បង្ការ​រោគ​សង្គម​ស្រុក​ម៉ី​ស្វៀង​ បន្ទាប់​ពី​បំ​ ពេញ​ការ​ងារ​បាន​៧​ឆ្នាំ​ បង​បាន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត រួច​វិល​មក​បំ​ពេញ​ការ​ងារ​ផ្នែក​ប្រ​ពោធ​កម្ម​សង្គ្រោះ​បន្ទាន់ ​នៅ​មន្ទីរ​ពេទ្យ​ ពហុ​វិជ្ជា​ម៉ី​ស្វៀង​។ ទី​នេះ​ជាក​ន្លែង​ទទួល​អ្នក​ជំ​ងឺ​ធ្ងន់ៗ​  ព្រោះ​ហេតុ​នោះ ​វេជ្ជ​បណ្ឌិត​តែង​ខិត​ខំ​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​លើក​កម្ពស់ ​វិជ្ជា​ឯក​ទេស​។ ឆ្នាំ​២០១០ ​វេជ្ជ​បណ្ឌិត​ងោ៉​ក្វេត​ បាន​ចាត់​ទៅ​បំ​ពេញ​ការ​ ងារ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ត្រឹង​ដេ ​លុះ​ដល់​ឆ្នាំ​២០១៤ បង បាន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​វិជ្ជា​ឯក​ទេស​ផ្នែក​គ្រឿង​ក្នុង​។ បច្ចុប្បន្ន បង​ជា​ប្រ​ធាន​ផ្នែក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល ស្រុក​ត្រឹង​ដេ​។ គិ​លា​នុបដ្ឋា​យិ​កា​គឹម​ធី​ហឿង​ ឲ្យ​ដឹង​ ៖ "​កាល​ទើប​ចូល​បំ ​ពេញ​ការ​​ងារ​អ្នក​ជំ​ងឺ​ច្រើន​ណាស់ ​រី​ឯ​មុខ​ជំ​នាញ​របស់​ខ្ញុំ​នៅ​មាន​កម្រិត ​ប៉ុន្តែ​ខ្ញុំ​តែង​សម្រេច​ភារ​កិច្ច​បាន​ល្អ ​ដោយ​សារ​បាន​វេជ្ជ​បណ្ឌិត​ងោ៉​ក្វេត​ ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​។ នៅ​បន្ទប់​ពិ​និត្យ​ជំ​ងឺ ​វេជ្ជ​បណ្ឌិត​ ងោ៉​ក្វេត​ តែង​រុះ​រាយ​ជា​មួយ​នឹង​អ្នក​ជំ​ងឺ​និង​មិត្ត​រួម​អា​ជីព​ ព្រម​ទាំង​ផ្តែ​ផ្តាំ
​មិត្ត​រួម​អា​ជីព​ទាំង​ឡាយ ​ត្រូវ​តែ​ទទួល​អ្នក​ជំ​ងឺ​ដោយ​រាក់​ទាក់​ស្និទ្ធ​ស្នាល ​និង​ណែ​នាំ​ហ្មត់​ចត់​ក្នុង​ការ​ព្យា​បាល​បង្ការ​រោគ​ ដើម្បី​អ្នក​ជំ​ងឺ​ឆាប់​ជា​សះ ​ស្បើយ​"​។ ប៉ុន្មាន​ឆ្នាំ​ដំ​បូង ​មជ្ឈ​មណ្ឌល​ជួប​ការ​លំ​បាក​ខាង​សម្ភារៈ​និង ​បុគ្គ​លិក ​ប៉ុន្តែ​ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ពុះ​ពារ​របស់​វេជ្ជ​បណ្ឌិត​ងោ៉
​ក្វេត​ រួម​ជា​មួយ​នឹង​សមូ​ហ​ភាព​ អង្គ​ភាព​បាន​ដោះ​ស្រាយ​ការ​លំ​បាក​ជា​ បណ្តើរៗ ​មាន​ដូច​ការ​រៀប​ចំ​បន្ទប់​ពិ​និត្យ​ជំ​ងឺ​ឲ្យ​មាន​របៀប​រៀប​រយ​ល្អ​។ វេជ្ជ​បណ្ឌិត​ងោ៉​ក្វេត​ ឲ្យ​ដឹង​ ៖ "​នៅ​ស្រុក​ត្រឹង​ដេ​ អ្នក​ជំ​ងឺ​ភាគ​ច្រើន​ជា​ជន​ រួម​ជាតិ​ខ្មែរ​ ហេតុ​នោះ​ក្នុង​ពេល​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ខ្ញុំ​និ​យាយ​ទាំង​ពីរ​ ភា​សា​វៀត​-​ខ្មែរ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពិ​និត្យ​មើល​រោគ​វិ​និច្ឆ័យ​។ ចំ​ពោះ​រូប​ខ្ញុំ ​ពេល​ឃើញ​អ្នក​ជំ​ងឺ​បាន​ជា​សះ​ស្បើយ​ មាន​សុខ​ភាព​ល្អ​ ជួប​ជុំ ​គ្រួ​សារ​គឺ​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​បំ​ផុត​។ យើង​ខ្ញុំ​តែង​ចាត់​ទុក​ការ​ថែ​ទាំ ​អ្នក​ជំ​ងឺ​ជា​សំ​ខាន់​"​។
វេជ្ជ​បណ្ឌិត​ផាង​មិញ​ល្វឹង នា​យក​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ត្រឹង​ដេ បញ្ជាក់ ​ឲ្យ​ដឹង​៖ "​វេជ្ជ​បណ្ឌិត​ងោ៉ក្វេត ​គឺ​ជា​គ្រូ​ពេទ្យ​មាន​ចរិ​យា​សម្បតិ្ត​ល្អ​គំ​រូ​តែង​ចុះ​សម្រុង​ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព​និង​អ្នក​ជំ​ងឺ​។ ថ្ងៃ​ធម្ម​តា ផ្នែក​ពិ ​និត្យ​ព្យា​បាល​ជំ​ងឺ​ទទួល​អ្នក​ជំ​ងឺ​ជាង​៣០០​នាក់​។ ចាប់​ពី​វេជ្ជ​បណ្ឌិត​ងោ៉ ក្វេត​ មក​ទទួល​បន្ទុក​ជា​ប្រ​ធាន ​ផ្នែក​ពិ​និត្យ​រោគ​ក្នុង​មក​ទល់​ពេល​នេះ ឃើញ​ថា​បន្ទប់​ពិ​និត្យ​ជំ​ងឺ ​តែង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​មិន​ទុក​ឲ្យ​អ្នក​ជំ​ងឺ​រង់​ចាំ​យូរ​"​។  វេជ្ជ​បណ្ឌិត​ងោ៉ក្វេត​ស្រ​ឡាញ់​របរ​និង​អស់ ​ពី​ចិត្ត​ថែ​ទាំ​អ្នក​ជំ​ងឺ ហេតុ​នោះ​វេជ្ជ​បណ្ឌិត​បាន​ទទួល​មេ​ដាយ​អនុស្សាវ​ រីយ៍ ពី​ព្រោះ​បុព្វ​ហេតុ​សុខា​ភិ​បាល ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ទៀត​របស់ ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ​និង​ប័ណ្ណ​សរ​សើរ​របស់​មជ្ឈិម​សមា​គម​គ្រូ​ពេទ្យ​វ័យ​ក្មេង​វៀត​ណាម​ ស្តី​ពី​សម្រេច​ភារ​កិច្ច​បាន​ល្អ​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ ​និង​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មា​មីង​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។
វេជ្ជ​បណ្ឌិត​ហេង​មិញ​ត្វឹង​ក៏​ដូច​ជា​វេជ្ជ​បណ្ឌិត​ងោ៉ក្វេត​ដែរ​បំ​ពេញ​ការ​ងារ​ផ្នែក​គ្រឿង​ក្នុង​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ចូវ​ថាញ់ បាន​ឆ្លង​កាត់​ការ​លំ​បាក​ដ៏​ច្រើន ដើម្បី​បាន​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​។ ឆ្នាំ​២០០០ ពេល​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ត្វឹង​ស្ម័គ្រ​ចិត្ត​ទៅ​កង​ទ័ព ក្រោយ​ពី​បញ្ចប់​កា​តព្វ​កិច្ច​យោ​ធា បង​បាន​សិក្សា​ខាង​ឱ​សថ​កា​រី​។ ឆ្នាំ​២០០៥​ពេល ​មាន​គោល​នយោ​បាយ​ជម្រើស​តាំង​សិស្ស​សម្រាប់​កូន​ចៅ​ខ្មែរ បង​បាន ​ចុះ​ឈ្មោះ​រួច​បាន​ចូល​រៀន​នៅ​មហា​វិទ្យា​ល័យ​វេជ្ជ​ឱ​សថ​សាស្រ្ត​កឹង​ធើ​។ ក្រោយ​ពី​រៀន​៦​ឆ្នាំ បង​បាន​ប្រឡង​បញ្ចប់​វេជ្ជ​បណ្ឌិត រួច​បាន​ថ្នាក់​លើ ​ចាត់​មក​បំ​ពេញ​ការ​ងារ​ផ្នែក​គ្រឿង​ក្នុង​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល ​ចូវ​ថាញ់​។ ច្រើន​ឆ្នាំ​មក​អាយ​នេះ ​វេជ្ជ​បណ្ឌិត​តែង​ស្ម័គ្រ​ចិត្ត​រួម​ជា​មួយ​នឹង​ក្រុម​ពិ​និត្យ​ជំ​ងឺ​របស់​សមា​គម​គ្រូ​ពេទ្យ​វ័យ​ក្មេង ​ចុះ​ទៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ​ដើម្បី​ពិ​និត្យ​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ក្រ​។ វេជ្ជ​បណ្ឌិត​ត្វឹង សំណេះ​សំ​ណាល​៖ "​ពេល​ទៅ​តាម​ក្រុម​ពិ​និត្យ​ព្យា​បាល​ជំងឺ​ នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ម្តង​ៗ ​ទើប​ដឹង​ថា​មា​មីង​ត្រូវ​ការ​និង​ស្រ​ឡាញ់​គ្រូ​ពេទ្យ​។ ផ្តើម​ពី​នោះ ​ខ្ញុំ​តាំង​ចិត្ត​ថា​ត្រូវ​តែ​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​ច្រើន​ជាង​ទៀត ​ដើម្បី​សក្តិ​សម​នឹង​ក្តី​ជំ​នឿ​របស់​អ្នក​ជំ​ងឺ​។ គោល​ដៅ​ខិត ​ខំ​រៀន​វិជ្ជា​ជីវៈ​គ្រូ​ពេទ្យ​របស់​ខ្ញុំ គឺ​អស់​ពី​ចិត្ត​ពី​ថ្លើម​ព្យា​បាល​អ្នក​ជំងឺ​នាំ​មក ​នូវ​ក្តី​រីក​រាយ​ជូន​អ្នក​ជំងឺ​"​។  លោក​ត្រឹង​ត្វឹង នៅ​ភូមិភូ​ហឺវ ឃុំ​ភូ​តឹម ឲ្យ​ដឹង ​៖​"វេជ្ជ​បណ្ឌិត​ត្វឹង​និ​យាយ​ភា​សា​ខ្មែរ​ផ្អែម​ល្ហែម​អស់​ពី​ចិត្ត​ណែ​នាំ​និង​ថែ​ទាំ​អ្នក​ជំ​ងឺ​អ្នក​មាន​វ័យ​ចំ​ណាស់​ដូច​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​តែង​មាន​ការ​នឹង​នរ​ចិត្ត​។ ខ្ញុំ​រង​ជំ​ងឺ​ឈឺ​ខ្នង ​សម្ពាធ​ឈាម​ខ្ពស់​ចូល​មន្ទីរ​ពេទ្យ​ព្យា​បាល​ជិត​មួយ​សប្តាហ៍ គម្លាត​ពីរ​បី​ម៉ោង​វេជ្ជ​បណ្ឌិត​មក​ពិ​និត្យ ​ស្ទង់​សម្ពាធ​ឈាម​ម្តង​និង​សាក​សួរ​ពី​រោគ​នៃ​ជំងឺ ​ព្រោះ​ហេតុ​នោះ​អ្នក​ណា​ក៏​ត្រេក​អរ​មាន​ចិត្ត ​ជឿ​ជាក់​ឆ្លង​កាត់​ជំងឺ​តម្កាត់​ដើម្បី​វិល​ទៅ​ជួប​ជុំ​សង្គម​គ្រួ​សារ​"​។

វេជ្ជ​បណ្ឌិត​យឿង​ជី​ថៀង នា​យក​រង​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក ចូវ​ថាញ់ បញ្ជាក់​ឲ្យ​ដឹង​៖ "​វេជ្ជ​បណ្ឌិត​ត្វឹង ​មាន​វិជ្ជា​ឯក​ទេស​រឹង​ប៉ឹង ស្រ​ឡាញ់​របរ​រវៀស​រវៃ​ក្នុង​ការ​ងារ ​និង​រាល់​ការ​ចល​នា​របស់​អង្គ​ភាព​តែង​អស់​ពី​ចិត្ត​ជា​មួយ​អ្នក​ជំងឺ​និង​មិត្ត​រួម​អា​ជីព​។ បន្ទាប់​ពី​បំ​ពេញ​ការ​ងារ​បាន​៦​ខែ ​វេជ្ជ​បណ្ឌិត​ត្វឹង​បាន​បញ្ជូន​ទៅ​រៀន​វិជ្ជា​ឯក​ទេស​និង​ឆ្លុះ​អេ​កូ​។ ជា ​មួយ​នឹង​ទឹក​ចិត្ត​ស្រ​ឡាញ់​របរ​ក្នុង​តួ​នា​ទី​ជា​គ្រូ​ពេទ្យ ព្រម​ជា​មួយ​នឹង​ការ ​ខិត​ខំ​របស់​សាមី​ខ្លួន​ផ្ទាល់ ហេតុ​នោះ​វេជ្ជ​បណ្ឌិត​បាន​សម្រេច​កិត្តិ​នាម ​យុទ្ធ​ជន​ប្រឡង​ប្រ​ណាំង​ថ្នាក់​មូលដ្ឋាន​២​ឆ្នាំ​បន្ត​បន្ទាប់​។ ថ្មីៗ​នេះ វេជ្ជ​បណ្ឌិត​ត្វឹង ​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​មជ្ឈិម​សមា​គម​គ្រូ​ពេទ្យ​វ័យ ​ក្មេង​វៀត​ណាម​ស្តី​ពី​ការ​សម្រេច​ភារ​កិច្ច​បាន​ល្អ​ក្នុង​ការ​ពិ​និត្យ​ជំ​ងឺ និង ​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​មា​មីង​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​"​៕

យ្វី​អាញ់​-​វិ​មាន

ចែករំលែកអត្ថបទ