សុខភាព សុខភាព

26/04/2016 - 09:12

គិត​គូរ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឌិញ​ម៉ូង ជា​ដំ​ណាក់​សុខា​ភិ​បាល​មួយ​ក្នុង​ចំ​ ណោម​ដំ​ណាក់​សុខា​ភិ​បាល​ដំ​បូង​បង្អស់ ដែល​សម្រេច​បទដ្ឋាន​ជាតិ របស់​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ​។ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន កង​ជួរ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​តែង​ដោះ​ដូរ​មុខ​ជំ​នាញ​ដោយ​ឥត​ ឈប់​ឈរ​ ដើម្បី​បំ​ពេញ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ​។ ​

 បង​ស្រី​លី​ធី​សឿង​ ពិ​និត្យ​សម្ពាធ​ឈាម​ តាម​កាល​កំ​ណត់​នៅ​ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​។​  

មាន​ទី​តាំង​ស្ថិត​នៅ​ជា​ប់​ដង​ផ្លូវ​ត​ភ្ជាប់​ឃុំ ហេតុ​នោះ​ដំ​ណាក់​សុខា​ភិ​បាល​ ឃុំ​ឌិញ​ម៉ូង​ ងាយ​ស្រួល​សម្រាប់​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ពិ​និត្យ​ព្យា​បាល​ ជំ​ងឺ​ជា​រៀង​រាល់​ថ្ងៃ​ ដំ​ណាក់​មាន​មា​មីង​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជាង​៦០​ លើក​នាក់​។​  ក្រោយ​ពី​បើក​ទូ​លាយ​ប្រ​ព័ន្ធ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ដំ ​ណាក់​បាន​ទាក់​ទាញ​មា​មីង​នៅ​ឃុំ​ជិត​ខាង​ មក​ពិ​និត្យ​ជំ​ងឺ​ ពី​ព្រោះ​មា​មីង​ ជឿ​ជាក់​ទៅ​លើ​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ ក៏​ដូច​ជា​បទ​ពិ​សោធន៍​ក្នុង ការ​ពិ​និត្យ​ព្យា​បាល​ និង​ការ​ពី​អស់​ចិត្ត​របស់​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​ ។​ បង​ស្រី​ដាវ​ធី​គី​វហ្វាន់ កម្មា​ភិ​បាល​ចំ​នួន​ប្រ​ជា​ជន​និង​ធា​នា​ហា​និ​ភ័យ​ សុខា​ភិ​បាល​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖​" អា​ ស្រ័យ​ដោយ​ការ​ព្យា​យាម​ចល​នា​ប្រ​ជា​ជន​យល់​ច្បាស់​ ពី​ផល​ប្រ​យោជ ន៍  និង​សារៈ​សំ​ខាន់​របស់​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​  ហេតុ​នោះ​អត្រា មា​មីង​ទិញ​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ កើន​ជា​លំ​ដាប់​រៀង​រាល់​ ខែ​។ បច្ចុប្បន្ន ឃុំ​មាន​ប្រ​ជា​ជន​ជាង​៨០​% ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​ហា​និ​ ភ័យ​សុខា​ភិ​បាល​។ គ្រួ​សារ​ក្រី​ក្រ​ ពិ​សេស​គឺ​គ្រួ​សារ​មា​មីង​ជន​ជាតិ​មិន​ បាច់​បង់​ថ្លៃ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ទេ​។ រៀង​រាល់​ឆ្នាំ រដ្ឋ​អំ​ណាច​ឃុំ និង​ដំ​ណាក់​សុខា​ភិ​បាល​ បាន​ចល​នា​សប្បុ​រស​ជន​ជូន​ប័ណ្ណ​ធា​នា​ហា​និ​ ភ័យ​សុខា​ភិ​បាល​សម្រាប់​សិស្សា​នុ​សិស្ស​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ ក្រ​លំ​បាក​។ ចាប់​តាំង​ពី​មាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​មក​ដំ​ ណាក់​បាន​ណែ​នាំ​មា​មីង​ប្រើ​ប្រាស់​ប័ណ្ណ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​"​។

ការ​ងារ​ផ្សព្វ​ផ្សាយ​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឌិញ​ម៉ូង​ នៅ​ទាំង​នាំ​មក​ នូវ​ប្រ​សិទ្ធ​ភាព​ផ្សេងៗ​ទៀត​។ ពិ​សេស ក្នុង​ការ​ចល​នា​ផែន​ការ​គ្រួ​សារ​ ឃុំ​តែង​សម្រេច​លើស​ភាគ​កម្រិត​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ការ​ងារ​អ​នា​ម័យ​ បរិ​ស្ថាន​ សុ​វត្ថិ​ភាព​អនា​ម័យ​បង្ការ​ជំ​ងឺ​តែង​បាន​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​ ត្រូវ​តាម​ការ​ណែ​នាំ​របស់​កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល​។ ​ អា​ស្រ័យ ​ហេតុ​នោះ ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ឃុំ​គ្មាន​កើត​ករណី​ពុល​អា​ហារ​ឬ​រោគ​ រាល​ដាល​នោះ​ទេ​។ បង​ស្រី​លី​ធី​សឿង​ នៅ​ភូមិ​ឌិញ​ហ្វា​B​ ឃុំ​ឌិញ​ម៉ូង​ឲ្​យ ដឹង​៖ "​ខ្ញុំ​កើត​ជំ​ងឺ​ សម្ពាធ​ឈាម​ខ្ពស់​ ជំ​ងឺ​សរ​សៃ​ប្រ​សាទ​ចង្កេះ​ច្រើន​ឆ្នាំ ​មក​ហើយ​ រាល់​ថ្ងៃ​វា​ចុក​ចាប់​ណាស់​។ ចាប់​ពី​ពេល​មក​ដំ​ណាក់​សុខា​ភិ​ បាល​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​និង​រូប​សាស្រ្ត​ព្យា​បាល​ជំ​ងឺ​ បាន​ធូរ​ស្រាល​ ជាង​មុន​ច្រើន​។ ពិ​សេស​ វេជ្ជ​បណ្ឌិត​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ណែ ​នាំ​ខ្ញុំ​ឲ្យ​កាត់​បន្ថយ​ការ​ហូប​ប្រៃ​និង​ខ្លាញ់​"​។

ទោះ​បី​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ក៏​ដោយ​ ប៉ុន្តែ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឌិញ​ម៉ូង​ នៅ​តែ​ លើក​កម្ពស់​មុខ​ជំ​នាញ​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ ជាង​ទៀត​។ ​គ្រូ​ពេទ្យ​ត្រឹង​ចៀង​ ទ​ទួល​បន្ទុក​ផ្នែក​ព្យា​បាល​ជូន​មា​មីង​ ​ឲ្យ ​ដឹង៖​" រៀង​រាល់​ខែ​ បង​ប្អូន​ក្នុង​ដំ​ណាក់​តែង​ខិត​ខំ​ជួយ​ការ​ងារ​គ្នា​ទៅ​វិញ​ ទៅ​មក ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​បង​ប្អូន​ នរ​ណា​ក៏​បាន​ទៅហ្​វឹក​ហាត់​ចូល​រួម​ វគ្គ​ ដោះ​ដូរ​មុខ​ជំ​នាញ​ចំ​ណេះ​ដឹង​ ដើម្បី​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ​។ ពិ​សេស​ ចំ​ណុច​សំ​ខាន់​របស់​ដំ​ណាក់​សុខា​ភិ​បាល​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ​ គឺ ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់​និង​ប្អូនៗ​កុ​មារ​។  នេះ​ជា​មុខ​ សញ្ញា​ងាយ​នឹង​កើត​មាន​ជំ​ងឺ​គប្បី​ផ្សព្វ​ផ្សាយ​ ថែ​ទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​" ​៕

ថាច់​ថាញ់​ភូ​ -​ សុ​ផល​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​លី​ធី​សឿង​