ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

06/10/2015 - 14:27

ស្រុកទីវកឹងខិតខំសម្រេចលក្ខឋានជនបទថ្មី

សេចក្តី​សម្រេច​ចិត្ត​ម​ហា​សន្និ​បាត បក្ខ​ភាគ​ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ លើក​ទី​៩ អាណត្តិ​កាល​២០១៥​-២០២០ ដាក់​ចេញ​នូវ​ទិស​ដៅ​ពង្រីក​អស់​ពី​លទ្ធ​ភាព​ខិត​ខំ​សម្រេច​លក្ខ​ឋាន​ស្រុក​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជា​ស្រុក​ដំ​បូង​របស់​ខេត្ត​ត្រា​វិញ បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ចិត្ត​ក្លាយ​ជា​ស្រុក​ជន​បទ​ថ្មី។ 

 ខ្លោង​ទ្វារ​ចូល​ភូមិ​អូរ​តា​អែក​ ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ។

 គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​ទិស​ដៅជាតិ​កសាង​ជន​បទ​ថ្មីស្រុក​ទីវ​កឹង ឲ្យ​ដឹង៖​ មក​ដល់​ដំ​ណាក់​កាល​នេះ ទូទាំង​ស្រុក​មាន​ឃុំ​ចំ​នួន​៤​ក្នុង​ចំ​ណោម​៩ឃុំ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ទទួល​ស្គាល់​ឃុំ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី ក្នុង​នោះ ឃុំ​ភូ​កឹង​បាន​ទទួល​ស្គាល់​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០១៣ ចំ​ណែក​ឃុំ​ចំ​នួន​៣​ទៀត គឺ​ឃុំតឹ​ង​ហុង ហីវ​ទ្រុង និង​តឹប​ង៉ាយ បាន​ទទួល​ស្គាល់​នៅ​ឆ្នាំ​២០១៤​។ អត្រា​គ្រួសារ​ក្រី​ក្រ​ថយ​ចុះ​គួរ​​ឲ្យ​កត់​សម្គាល់​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​តំ​បន់​ជន​បទ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​​វិ​និ​យោគ​ទុន​។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​សម្រេច​បាន​ជិត​២៨,៥​លាន​ដុង/​ម្នាក់​/ឆ្នាំ កើន​ជិត​១៦​លាន​ដុង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០ បច្ចុ​ប្បន្ន អត្រា​គ្រួសារ​ក្រី​ក្រ​នៅ​ត្រឹម​តែ​៧,៤​%​។ល។ ឆ្លង​តាម​រយៈ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​តាម​ក្រម​លក្ខ​ឋាន​ជន​បទ​ថ្មី ឃុំ​ទាំង​៩​របស់​ស្រុក​បាន​សម្រេច​នូវ​លក្ខ​ឋាន​មួយ​ចំ​នួន​ដូច៖ រៀប​ចំ​គម្រោង​ផែន​ការ​និង​អនុ​វត្ត​គម្រោង​ផែន​ការ​ធា​រា​សាស្រ្ត អគ្គិ​សនី ប្រៃស​ណីយ៍ អត្រា​ពល​ករ មាន​ការ​ងារ​ធ្វើ​លំ​នឹង​ទ្រង់​ទ្រាយ​ចាត់​ចែង​ផលិត​កម្ម អប់​រំ សុខា​ភិ​បាល ប្រ​ព័ន្ធ​អង្គ​ការ​ន​យោ​បាយ-សង្គម​កិច្ច​រឹង​មាំ​ឃុំ​ចំ​នួន​៨​សម្រេច​លក្ខ​ឋាន​ផ្សារ​ជន​បទ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម ឃុំ​ចំ​នួន​៧​សម្រេច​លក្ខ​ឋាន​អ​គារ​សិក្សា​មូល​ដ្ឋាន​សម្ភារៈ ​វប្ប​ធម៌ បរិ​ស្ថាន​និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​។

​ជាង​៤​ឆ្នាំ​កន្លង ស្រុក​ទីវ​កឹង​កៀរ​គរ​ប្រាក់​បាន​ជិត​៩៧៤​ពាន់​លាន​ដុង សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​បទ ក្នុង​នោះ ទុន​មជ្ឈិម​ឧបត្ថម្ភ​ជិត​៣០៥​ពាន់​លាន​ដុង ថ​វិ​កា​ខេត្ត​ស្រុក​២៣០​ពាន់​លាន​ដុង ទុន​បដិ​ភាគ​របស់​ប្រ​ជា​ជន​ជិត​១៣៨​ពាន់​លាន​ដុង​ ទុន​ផ្គួប​បញ្ចូល​នៃ​កម្ម​វិធី គម្រោង​ការ​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​បាន​ជិត​៣០២​ពាន់​លាន​ដុង​។ ជា​មួយ​នឹង​ដើម​ទុន​នេះ ស្រុក​ទីវ​កឹង​បាន​វិ​និ​យោគ​ទុន​កសាង​សំ​ណង់​ទាំង​ឡាយ មាន​ដូច​៖ ផ្លូវ​គម​នា​គមន៍​៧៦​សំ​ណង់ មាន​ប្រ​វែង​ស​រុប​ជាង​៦៥​គីឡូ​ម៉ែត្រ ធា​រា​សាស្រ្ត​បាន​ចំ​នួន​៣៣៤​សំ​ណាង់ អ​គារ​សិក្សា​បាន​ចំ​នួន​៤៧ សំ​ណង់​មូល​ដ្ឋាន​វប្ប​ធម៌​ចំ​នួន​៣៧​សំណង់ និង​សុ​ខា​ភិ​បាល​ចំ​នួន​៨​សំ​ណង់​។ល។ ដោយ​សារ​ធ្វើ​បាន​ល្អនូវ​ការ​ឃោស​នា​ចលនា ហេតុ​នោះ មាន​គ្រួសារ​ជា​ច្រើន​មិន​គិត​គូរ​ដល់​ការ​លើស​ខ្វះ​ហើយ​បាន​ស្ម័គ្រ​ចិត្ត បរិច្ចាគ​ដី ដំ​ណាំ​ដើម​ឈើ ដើម្បី​ដំ​ណើរ​ការ​កសាង​សំ​ណង់​។ តួ​យ៉ាង​ដូច​ប្រ​ជា​ជន​៤៤​គ្រួ​សារ​នៅ​ភូមិ​ដាយ​ត្រឿង ឃុំ​ភូ​កឹង ក្នុង​នោះ​ជា​សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​៣​ហិក​តា ព្រម​ជា​មួយ​នឹង​ផល​ដំ​ណាំ​ជា​​ច្រើន​ទៀត ដើម្បី​កសាង​ផ្លូវ​កៅ​ស៊ូ​មាន​ប្រ​វែង​១,២​គី​ឡូ​ម៉ែត្រ ទ​ទឹង​៣,​៥​ម៉ែត្រ។ ប្រ​ជា​ជន​២៤៥​គ្រួ​សារ នៅ​ឃុំ​តឹង​ហុង ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​៤០​ហិ​កតា ដើម្បី​បើក​ទូ​លាយ​ផ្លូវ​បេ​តុង ពី​ភូមិ​ព្រែក​សប​ទៅ​ភូមិ​តា​មេម មាន​ប្រ​វែង​ជិត​៧​គី​ឡូ​ម៉ែត្រ​។ ទូ​ទាំង​ស្រុក​មាន​ឃុំ​ចំ​នួន៨ ក​សាង​បាន​វាល​ស្រែ​គំ​រូ​ធំ​ចំ​នួន​៩ មាន​ផ្ទៃ​ដី​ស​រុប​ជិត​២.០០០​ហិក​តា ដោយ​មាន​ប្រ​ជាជ​ន​២.០០​០​គ្រួ​សារ​ចូល​រួម ក្នុង​នោះ មាន​វាល​ស្រែ​គំ​រូ​ធំ​ចំ​នួន​៥ ត្រូវ​បាន​អា​ជីវ​កម្ម​វិ​និ​យោគ​ទុន​និង​ម៉ៅ​ទិញ​ផលិត​ផល​។

លោក​ង្វៀន​វាំុ​ងហីវ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក ប្រ​ធាន​គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ស្រុក​ទីវ​កឹង ឲ្យ​ដឹង​៖ ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​បាន​ពង្រីក​តួ​នា​ទី​យ៉ាង​ស​កម្ម​របស់​កម្មា​ភិ​បាល បក្ខ​ជន ស​មា​ជិក​នៃ​អង្គ​ការ​ម​ហា​ជន​ឆ្លៀត​យក​ការ​ស័្មគ្រ​ចិត្ត​គាំ​ទ្រ​របស់​អ្នក​មុខ​អ្នក​ការ​សា​ស​នា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ផ្តុំ​កម្លាំង​ជំ​រុញ​ផលិត​កម្ម បង្កើត​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ក​សិ​កម្ម​ឡើង​វិញ ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ​សត្វ​ចិញ្ចឹម​តាម​ទិស​ដៅ​បង្កើន​ប្រាក់​ចំ​ណេញ លើក​កម្ពស់​គុណ​ភាព; ពង្រីក​ទម្រង់​រូប​ភាព​ផលិត​កម្ម​ដែល​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច ពិ​សេស​គឺ​ទម្រង់​រូប​ភាព​វាល​ស្រែ​គំ​រូ​ធំជា​ដើម​។ ទន្ទឹម​នឹ​ង​នោះ ស្រុក​ពង្រីក​អស់​ពី​លទ្ធ​ភាព សំ​ខាន់​បំ​ផុត​គឺ​ប្រ​ភព​កម្លាំង​ក្នុង​ប្រ​ជា​ជន​ឆ្លៀត​យក​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​និង​អង្គ​ការ​ឯក​ជន អា​ជីវ​កម្ម​ទាំង​ឡាយ ផ្គួប​បញ្ចូល​កម្ម​វិ​ធី គម្រោង​ការ ដើម្បី​លើក​កម្ពស់​គុណ​ភាព​របស់​រាល់​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី; ប្រ​ឡង​ប្រ​ណាំង​កសាង​ជន​បទ​ថ្មី​ជា​មួយ​នឹង​ការ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំ​ង​ទី​លំ​នៅ"​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​៕

ហ្វីហ្វាង​(ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)-វិ​មាន

ចែករំលែកអត្ថបទ