សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

13/07/2017 - 16:36

បណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាព

ឆ្នាំ២០១៤​ គណៈ​​ចង្អុល​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​​បន្ថយ​ភាព​ក្រី​ក្រ ខេត្ត​បាក​លីវ​បាន​ខិត​ខំ​កាត់​បន្ថយ​​គ្រួសារ​ក្រីក្រ​បាន​ចំ​នួន​.០០០ និង​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​.១៥០។ ដំ​ណោះ​​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​​ស្រាយ​ទាំង​ឡាយ​ដែល​ខេត្ត​កំ​ពុង​អនុ​វត្ត គឺ​ជំ​រុញ​​ស​កម្ម​​ភាព​​បណ្តុះ​​បណ្តាល​វិជ្ជា​ជីវៈ​តាម​សេច​ក្តី​​សម្រេច​១៩៥៦ របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។

 

 ថ្នាក់បង្រៀនរបរត្បាញ់បន្ទោះ ជួយឲ្យស្រ្តីក្រីក្រមាន ចំណូលចាកផុតពី
ភាពក្រីក្រនៅខេត្តបាកលីវ។

យោង​តាម​ផែន​ការ​ក្នុង​២០១៤ ខេត្ត​បាក​លីវ​នឹង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ជូន​​ពល​​ករ​​ចំ​​នួន​១២.០០០​​នាក់ និង​​ដោះ​​ស្រាយ​​ការ​ងារ​​ធ្វើ​​ថ្មី​​ជូន​​ពល​​ករ​​ចំ​​នួន​​១៨.០០០​​នាក់ នៅ​​ក្នុង​​និង​​ក្រៅ​ខេត្ត​​។ ចាប់​​ពី​​ដើម​​ឆ្នាំ​​រហូត​​មក​​ទល់​សព្វ​​ថ្ងៃ ភូមិ​​ភាគ​​នានា​នៅ​​ខេត្ត​​បាក​​លីវ បាន​​ផ្តុំ​​កម្លាំង​​ជំ​​រុញ​សកម្ម​​ភាព​​ទាំង​​នេះ ផ្សារ​​ភ្ជាប់​​នឹង​​ការ​​អនុ​វត្ត​ន៍​​បាន​​ល្អ​​នូវ​​សេច​ក្តី​​សម្រេច​​១៩៥៦ របស់​​នា​​យក​រដ្ឋ​​មន្រ្តី​​នៃ​​រដ្ឋា​​ភិ​​បាល​​ស្តី​​ពី​​បណ្តុះ​​បណ្តាល​​វិជ្ជា​​ជីវ​​ជូន​​ពល​​ករ​​ជន​​បទ​​។ ក្នុង​​នោះ ចាប់​​អា​​រម្មណ៍​សំ​​ខាន់​​ទៅ​លើ​ពិ​ពិធ​ភា​វូប​នីយ​កម្ម មុខ​របរ​សម​ស្រប​នឹង​កម្រិត​វិជ្ជា​របស់​ពល​ករ ហើយ​ទន្ទឹម​នឹង​នោះ ​គឺ​ផ្សារ​ភ្ជាប់​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ផ្តុំ​កម្លាំង​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ការ​ងារ​ឧបត្ថម្ភទទួល គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​។យោង​តាម​លោក​យឿង​វាំុង​ថើយ នា​យក​រង​មន្ទីរ​ការ​ងារ​និង​សង្គម​កិច្ច ខេត្ត​បាក​លីវ ឋិត​លើ​ស្មារ​តី "អនុ​គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក" បណ្តា​អា​ជីវ​កម្ម ផ្នែក ស្ថាប័ន អង្គ​ការ​ម​ហា​ជន។ល។ បាន​អនុ​វត្ត​ទទួល​ឧបត្ថម្ភគ្រួ​សារ​ក្រី​ក្រ​យ៉ាង​ស​កម្ម​។ តួ​យ៉ាង​ដូចៈ​អា​ជីវ​កម្ម​ទទួល​បណ្តុះ​បណ្តាល ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ស្រុក​យ៉ា​រាយ និង​ក្រុង​បាក​លីវ; ទម្រង់​រូប​ភាព​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ឧត្តមភាព​ក្នុង​ការ​ផលិត​កសិ​កម្ម ចិញ្ចឹម​និង​ដាំ​ជល​ផល​នៅ​បណ្តាស្រុក​ហ្វា​ប៊ិញ វិញ​ឡើយ​; ទម្រង់​រូប​ភាព​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍន៍​ភូមិ​របរ​ប្រ​ពៃ​ណី​នៅ​បណ្តា​ស្រុក​ហុង​យ៉ឹង​និង​ភឿក​ឡុង​។

 

ពិ​សេស​ខេត្ត​បាក​លីវ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្តន៍​កាត់​បន្ថយ ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ ក្រៅ​ពី​ការ​អនុ​វត្ត​បាន​ល្អ​នូវ​បណ្តា​គោល​នយោ​បាយ​ឧបត្ថម្ភ​ជូន​ជន​រួម​ជាតិ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​បាក​លីវ ចាត់​ទុក​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ:​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដោះ​ស្រាយ​នូវ​ការ​លំ​បាក​ជូន បណ្តា​គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​ដី​ផលិត​កម្ម​តិច​ឬ​គ្មាន​ដី​ផលិត​កម្ម ជួយ​ឲ្យ បង​ប្អូន​មា​មីង​រក​ប្រាក់​ចំ​ណូល​លំ​នឹង ដើម្បី​ឈាន​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ នៅ​ស្រុក​ហ្វា​ប៊ិញ ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ទាំង​ឡាយ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​បាក លីវ ក្នុង​អំ​ឡុង​៣​ឆ្នាំ​(២០១១​-២០១៣​) ស្រុក​បាន​​រំ​សាយ​ថវិ​កា​ជិត​២ពាន់​លាន​ដុង ឧបត្ថម្ភ​ក្នុង​ការ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ:​ជូន​គ្រួ​សារ​​ខ្មែរ​ចំ​នួន​៨០​ថ្នាក់។ ក្នុង​ការ​បើក​ថ្នាក់​នោះ មាន​ពល​ករ​ជាង​២.៤០០នា​ក់ ចូល​រៀន​របរ​និង​មាន​ពល​ករ៧៥%​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

លោក​យឿង​វាំុង​ថើយ ឲ្យដឹងៈ​ "គ្រាន់​តែ​គិត​ដោយ​ឡែក​ឆ្នាំ​២០១៣ បណ្តា​មូល​ដ្ឋាន​សា​ខា​ក្នុង​ខេត្តបាន​បណ្តុះបណ្តាល​របរ​ជូន​ពល​ករ​ជាង​១២.៣០០​នាក់ (ក្នុង​នោះ មាន​ពល​ករ​នៅ​ជន​បទ​ជិត​១០.៣៦០​នាក់ សម្រេច​ជាង​១០៣%​ផែន​ការ​ដាក់​ចេញ)​។ បណ្តា​មូល​ដ្ឋាន​បង្រៀន​របរ បាន​ម្ចាស់​ការ​ទំ​នាក់​ទំ​នង និង​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ម្ល៉ោះ​ហើយ​មាន​មុខ​របរ​ជា​ច្រើន ក្រោយ​ពី​រៀន​ចប់​សិក្ខា​កាម​មាន​ការ​ងារ​ធ្វើ​ជាង​៩០% ដូចៈ​ជាង​សំ​ណង់​ដេរ​ប៉ាក​ ឧស្សាហ៍​កម្ម ត្បាញ​បន្ទោះ ក្រង​គ្រាប់​អង្កាំ​និង​គុណ​កម្ម​ពូជ​ស្រូវ​។ល។

 

យោង​តាម​លោក​ស្រី​ឡេ​ធី​អាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ខេត្ត​ប្រ​ធាន​គណៈ​ចង្អុល​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ខេត្ត​បាក​លីវ​ដើម្បី អនុ​វត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆ្នាំ​២០១៤ សម្រេច​បាន​លទ្ធផលដូចបំ​ណង​ប្រាថ្នា ទន្ទឹម​នឹង​ការ​ជំ​រុញ​ការ​បណ្តុះ​បណ្តា​វិជ្ជា​ជីវ: គណៈ​ចង្អុល​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ខេត្ត​ចង្អុល​ការ​ឲ្យ​បណ្តា​ភូមិ​ភាគ​ជំ​រុញ​ទឹក​ចិត្ត បណ្តា​សមាស​ភាព​សេដ្ឋ​កិច្ច​បើក​ទូ​លាយ​ផលិត​កម្ម អា​ជីវ​កម្ម​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​កសិដ្ឋាន បណ្តា​មុខ​របរ​ប្រ​ពៃ​ណី​ផលិត​កសិ​កម្ម-សិប្ប​-ឧស្សា​ហកម្ម​តូច​និង​សេ​វា​កម្ម​។ល។ ដើម្បី​បង្ក​ឱកាស​មាន​ការ​ងារ​ធ្វើ​ជាបន្ថែម​ជូន​គ្រួ​សារ​ក្រី​ក្រ​និង​ពល​ករ​។ អនុ​វត្ត​សេច​ក្តី​សម្រេច​១៤៨៩ របស់ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ធ្វើ​សច្ចា​ប័ន​លើ" កម្ម​វិ​ធី​គោល​ដៅ​ជាតិ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ដំ​ណាក់​កាល​២០១២​-២០១៥​" ពី​ឆ្នាំ២០​១១​-២០​១៣ ខេត្ត​បាក​លីវ​បាន​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ពី​១៨,៦៤% ចុះ​មក​នៅ​ក្រោម​៩,៣៩%គ្រួ​សារ​ជិត​ក្រ​ពី​១១,៣៦% ចុះ​មក​នៅ​ក្រោម​៦,២២%។ ក្នុង​នោះ គ្រួ​សារ​ក្រី​ក្រ​ចំ​ណុះ​ក្រ​បខ័ណ្ឌ​គោល​ន​យោ​បាយ​បាន ចាក​ផុត​ពី​ភាព​ក្រី​ក្រ​១០០%។ ខេត្ត​ក៏​ចលនា​ទឹក​ប្រាក់​បាន​ជាង​៥០០ ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​" ពី​ព្រោះ​អ្នក​ក្រ-​សុខុ​មាល​ភាព​សង្គម​"។ ផ្តើម​ពី​ប្រ​ភព​ចលនា​នេះ ជួយ​ឲ្យ​ខេត្ត​បាក​លីវ​កសាង​បាន​ផ្ទះ​ឧប​ការ​គុណ ផ្ទះ​មេត្តា​ធម៌​ជូន​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ចំ​នួន​​៧.០០០ខ្នង និង​កសាង​ស្ពាន​ជន​បទ​ជិត​៥០០​ខ្សែ ​៕

ហឺវតុង-សឺនម៉ាល័យ

ចែករំលែកអត្ថបទ