17/05/2016 - 09:42

យកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាជន

ច្រើន​ឆ្នាំ​កន្លង កង​ជួរ​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​​ង្វៀត​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ អនុ​វត្ត​​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​​ជន​នៅ​ភូមិ​ភាគ​បាន​ល្អ។​

 គ្រូពេទ្យពិនិត្យជំងឺជូនប្រជាជននៅដំណាក់សុខាភិបាល ឃុំង្វៀតហ្វា។  

ឃុំង្វៀតហ្វា មានជនរួមជាតិ ខ្មែររស់នៅជាង៣០%។ ពីមុនដោយសារ ជីវភាពនៅជួបការលំបាកច្រើន បានជាប្រជាជនមិនសូវយកចិត្តទុក ដាក់ដល់ការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ប៉ុន្មានឆ្នាំមកអាយនេះ ដោយ​បានការយកចិត្តទុកដាក់គិតគូររបស់បក្ស រដ្ឋ ទើបជីវភាពប្រ ជាជននៅទីនេះត្រូវបានលើកស្ទួយ។ ផ្តើមពីនោះ ការយល់ដឹងរបស់មា មីងក្នុងការថែទាំសុខភាព និងបង្ការរោគរាលដាលក៏បានផ្លាស់ប្តូរយ៉ាងសកម្មដែរ។ គ្រូពេទ្យថាច់ថើម ប្រធានដំណាក់សុខាភិបាលឃុំង្វៀតហ្វា ឲ្យដឹង ៖ "ឥឡូវមាមីងខ្មែរយល់ដឹងច្រើនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារ។ ពីមុនមួយចំនួនមាមីងជឿទៅលើការសែនព្រេន រីឯ បច្ចុប្បន្ន ពេលមានជំងឺ មាមីងតែងទៅរកវេជ្ជបណ្ឌិតព្យាបាលភ្លាម។ អាស្រ័យហេតុនោះ  ការផ្សព្វផ្សាយចំណេះដឹងខាងសុខាភិបាលជូនមាមីង ក៏មានភាពងាយស្រួលជាង"។

ដំណាក់សុខាភិបាល ឃុំង្វៀតហ្វា មានកម្មាភិបាលពេទ្យ៦រូប ក្នុងនោះ វេជ្ជបណ្ឌិត១រូប គ្រូពេទ្យ២រូប ឧបដ្ឋាក១រូប ឆ្មប១រូប និងឱសថការី១រូប ។ នៅភូមិទាំង៦របស់ឃុំ សុទ្ធតែមានសហការីសុខាភិបាល ដើម្បីសហការរួមជាមួយនឹងកម្មាភិបាលដំណាក់សុខាភិបាល អនុវត្តនូវកម្មវិធីទិស ដៅជាតិអំពីសុខាភិបាល។ មានកងជួរកម្មាភិបាល​ពេទ្យអស់ពីចិត្តពី ថ្លើមក្នុងការថែទាំ​សុខភាពជូនប្រជាជនដោយហ្មត់ចត់ ហេតុនោះ មាមីងក្នុងឃុំមានសេចក្តីត្រេកអរក្រៃលែង។ មីងសើុងធីយ៉េវ នៅភូមិប្រា សាទ  មកដំណាក់ពិនិត្យជំងឺ ឲ្យដឹង ៖ "ពីមុន ខ្ញុំតែងជួលម៉ូតូឌុប​ទៅ​មន្ទីរពេទ្យស្រុកពិនិត្យ ព្យាបាលជំងឺ។ ឥឡូវមានដំណាក់សុខា​ភិបាល​នៅ​ជិតផ្ទះ ពេលឈឺម្តងៗខ្ញុំតែងមកដំណាក់សុខាភិបាល ដើម្បីគ្រូពេទ្យ ពិនិត្យនិងសូមថ្នាំពេទ្យភ្លាម។ ក្មួយៗគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ តែង​យកចិត្តទុកដាក់ដោយអស់ពីចិត្តពីថ្លើម និងគួរឲ្យស្រឡាញ់រាប់អាន។​ពេលខ្ញុំមកពិនិត្យព្យាបាលជំងឺម្តងៗ គ្រូពេទ្យតែងពិនិត្យដោយហ្មត់ចត់​និងផ្តែផ្តាំរបៀបផឹកថ្នាំ ហូបចុក ឈប់សម្រាក ដើម្បីជំងឺឆាប់ជាសះ​ស្បើយ"។ ដំណាក់សុខាភិបាលឃុំង្វៀកហ្វា ពិនិត្យជំងឺនិងជូនថ្នាំដល់ អ្នកជំងឺមធ្យមភាគប្រមាណពី៣០ដល់៤០នាក់ជារៀងរាល់ថ្ងៃ។

គ្រូពេទ្យថាច់ថើម ឲ្យដឹងបន្ថែម ៖ "មាមីងនៅទីនេះភាគច្រើនជាជនរួម ជាតិខ្មែរ ជីវភាពទ័លក្រជាប់រវល់ការងាររកស៊ី បានជាមិនសូវតាមដាន ក្តោបក្តាបព័ត៌មានខាងរោគរាលដាលដែលប្រកបដោយគ្រោះថ្នាក់ ។ ព្រោះហេតុនោះ ក្រៅពីការផ្សព្វផ្សាយនៅស្ថានីយផ្សាយសំឡេងរបស់ឃុំ យើងខ្ញុំថែមទាំងរួមជាមួយនឹងគណៈ ផ្នែក អង្គការមហាជនរបស់ឃុំ ចុះទៅដល់ផ្ទះដើម្បីផ្សព្វផ្សាយទៀតផង"។ អាស្រ័យហេតុនោះ រយៈកាលកន្លង លទ្ធផលនៃការអនុវត្តន៍នូវកម្មវិធីទិសដៅជាតិអំពីសុខាភិបាលនៅឃុំតែងសម្រេចនិងសម្រេចហួសកម្រិតបទដ្ឋាន៕

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គ្រូពេទ្យថាច់ថើម