វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

13/07/2017 - 16:37

មានចំណុចថ្មីជាច្រើនក្នុង "សមោសរ ៣ ជនជាតិកិញ ខ្មែរ ចិន" នៅខេត្តកាម៉ាវ

សមោសរវប្បធម៌ កីឡា ជនជាតិ កិញ ខ្មែរ ចិន" លើក ទី២ បានប្រព្រឹត្តឡើងនៅស្រុកត្រឹងវុាំងថើយ​ ប្រកបដោយជោគជ័យ​និងនាំមកនូវស្នាមអនុស្សាវរីយ៍ជាច្រើនមិនអាចណាភ្លេចបាន។ ក្រៅពីសកម្មភាព កីឡាអប់រំកាយ ល្បែងប្រជាប្រិយ ចម្រៀង របាំរបស់៣ជនជាតិ កិញ ខ្មែរ ចិន។ សមោសរឆ្នាំនេះ ថែមទាំងមានចំណុចពិសេស នោះគឺរៀបចំការតាំងពិព័រណ៍អំពីអធិបតេយ្យភាពលើកោះហ្វាងសា ត្រឿងសារបស់វៀតណាម។ បង្ហាញពីបណ្តាភ័ស្ដុតាងប្រវត្តិសាស្រ្តនិងគតិយុត្តិ ឧទ្ទេសនាមសៀវភៅ តាំងពិព័រណ៍រូបភាព រូបថតទាក់ទិនដល់អធិបតេយ្យភាពកោះ សមុទ្រនិងខ្លឹមសារនៃកម្មវិធីបង្ហាញសំលៀក បំពាក់សម្រាប់ពិធីស្ដីដណ្តឹង និងអាពាហ៍ពិពាហ៍តាមប្រវេណីនៃជនជាតិ ខ្មែរ ចិន។

 -តាំងពិព័រណ៍រូប"ហ្វាងសា-ទ្រឿងសា គឺជាកម្មសិទិ្ធរបស់ វៀតណាម"
-ប្រណាំងទូក ង។

   សមោ​សរ​ឈាន​ដល់​ទី​បញ្ចប់ អង្គ​ភាព​ស្រុក​ត្រឹង​វុាំង​ថើយ ជាប់​ចំ​ណាត់​ថ្នាក់ទី​១ ទទួល​បាន​មេ​ដាយ​២២​គ្រឿង (មេ​ដាយ​មាស​៥​គ្រឿង មេ​ដាយ​ប្រាក់​៤គ្រឿង និង​មេដាយ​ស្ពាន់​១៣​គ្រឿង) លំ​ដាប់​ពី​នោះ​គឺ ចំ​ណាត់​ថ្នាក់​ទី​២​បាន​មក​លើ​អង្គ​ភាព​ក្រុង​កា​ម៉ាវ និង​ជាប់​ចំ​ណាត់​ថ្នាក់​ទី​៣​គឺ ក្រុម​ចូល​រួម​ប្រ​ឡង​នៃ​ស្រុក​ដឹម​យើយ​៕​

ដំណឹងនិងរូបថតៈហ៊ឺវតុង បកប្រែៈថាច់សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កីឡា ជនជាតិ