សុខភាព សុខភាព

24/05/2016 - 14:23

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

ច្រើន​ឆ្នាំ​កន្លង ក្រោយ​ពី​បាន​វិនិ​យោគ​ទុន​កសាង​មូល​ដ្ឋាន​សម្ភារៈ​និង បរិក្ខារ​សុខា​ភិ​បាល​បាន​គ្រប់​សព្វ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ អនុ​វត្ត​បាន​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​និង​បង្ការ​រោគ​រាល​ដាល​នៅ​ភូមិ​ភាគ​។ 

 វេជ្ជបណ្ឌិត ដងវុាំងមើយហាយ ប្រធាន​ដំណាក់​សុខាភិ​បាល​ឃុំហ្វាអឹង កំពុងពិនិត្យជំងឺឲ្យកុមារ។

 

ឃុំ​ហ្វា​អឹង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៦៥%។ ពី​មុន​ដោយ​សារ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន បាន​ជា​ប្រ​ជា​ជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។ ប៉ុន្មាន​ឆ្នាំ​មក​អាយ​នេះ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស រដ្ឋ ទើប​ជីវ​ភាព ប្រ​ជា​ជន​នៅ​ទី​នេះ​ត្រូវ​បាន​លើក​ស្ទួយ។ ផ្តើម​ពី​នោះ ការ​យល់​ដឹង​របស់​មា​មីង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព និង​បង្ការ​រោគ​រាល​ដាល​ក៏​បាន​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ដែរ។ វេជ្ជ​បណ្ឌិត​ដង​វុាំង​មើយ​ហាយ ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង ឲ្យ​ដឹង ៖ "ហ្វា​អឹង​ជា​ឃុំ​តំ​បន់​ជន​បទ​ឆ្ងាយ​ដាច់​ស្រ​យាល​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ចាប់​ពី​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ ឃើញ​ថា​អនុ​វត្ត​បាន​ល្អ​ជាង​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​ចំ​ពោះ​អ្នក​ទ័ល​ក្រ"។


បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង មាន​កម្មា​ភិ​បាល​ពេទ្យ​៦​រូប ក្នុង​នោះ វេជ្ជ​បណ្ឌិត​១​រូប គ្រូ​ពេទ្យ​២​រូប ឧប​ដ្ឋាក​១​រូប ឆ្មប​១​រូប និង​ឱស​ថការី​១​រូប។ នៅ​ភូមិ​ទាំង​៦​របស់​ឃុំ​សុទ្ធ​តែ​មាន​សហ​ការី​សុខា​ភិ​បាល ដើម្បី​សហ​ការ​ជា​មួយ​នឹង​កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល អនុ​វត្ត​នូវ​កម្ម​វិធី ទិស​ដៅ​សុខា​ភិ​បាល​ជាតិ។ មាន​កង​ជួរ​កម្មា​ភិ​បាល​ពេទ្យ​អស់​ពី​ចិត្ត​ពី ថ្លើម​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ហេតុ​នោះ មា​មីង​ក្នុង​ឃុំ​មាន​ សេចក្តី​ត្រេក​អរ​ក្រៃ​លែង​។ មីង​ថាច់​ធី​អុក នៅ​ភូមិ​សំ​ណឹង  ឲ្យ​ដឹង ៖ " ពី​មុន ពេល​គ្រួ​សារ​ខ្ញុំ​មាន​អ្នក​ឈឺ​ថ្កាត់​ម្តងៗ តែង​ទៅ​មជ្ឈ​មណ្ឌល​ស្រុក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ហេតុ​នោះ​បង់​ខាត​ថវិ​កា​ច្រើន។ ឥឡូវ​ពិ​និត្យ​ព្យា​បាល ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល បាន​វេជ្ជ​បណ្ឌិត ណែ​នាំ​ហ្មត់​ចត់​ពី​របៀប ថែ​ទាំ​សុខ​ភាព​និង​បង្ការ​ជំ​ងឺ ម៉្លោះ​ហើយ​ខ្ញុំ​មាន​ការ​ស្ងប់​ចិត្ត​ជាង។ ក្មួយៗ គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ តែង​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​គួរ​ឲ្យ​ស្រ​ឡាញ់​រាប់​អាន។ ប្រ​ជា​ជន​ក្រី​ក្រ ជីវ​ភាព​ជួប​លំ​បាក​ដូច យើង​ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់ ថែ​ទាំ​សុខ​ភាព​ដោយ​មិន​បង់​ថវិកា​ដូច្នេះ យើង​ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​ណាស់"។  ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង ពិ​និត្យ​ជំ​ងឺ​និង​ជូន​ថ្នាំ​ដល់​អ្នក​ជំ​ងឺ​មធ្យម​ភាគ​ប្រ​មាណ​ពី​៤០​ដល់​៥០​នាក់ ជា​រៀង​រាល់​ថ្ងៃ​។ ករណី​ជំ​ងឺ​ធ្ងន់​ដំ​ណាក់​សុខា​ភិ​បាល​បាន​ឧទ្ទេស​នាម បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដើម្បី​ប្រ​ជា​ជន​បាន​ព្យា​បាល​ទាន់​ពេល។

វេជ្ជ​បណ្ឌិត​ដង​វុាំង​មើយ​ហាយ ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​អឹង ឲ្យ​ដឹង​បន្ថែម​៖ អា​ស្រ័យ​បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ដល់​មា​មីង​ខ្មែរ ហេតុ​នោះ​ពេល​ឈឺ​ថ្កាត់​ម្តងៗ មា​មីង​តែង​មក​ដំ​ណាក់​សុខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ រួច​យក​ថ្នាំ​ផឹក​ព្យា​បាល​ភ្លាម គ្មាន​នៅ​ស្ថាន​ភាព​ព្យា​បាល​ឯង​តាម​បែប​ប្រ​ជា​ប្រិយ​ដូច​មុន​ទៀត​៕

សឺន​ម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ