សុខភាព សុខភាព

14/06/2016 - 16:23

ឆ្លងកាត់ការលំបាកដើម្បីបម្រើប្រជាជន

ដំ​​ណាក់​ សុខា​ភិ​បា​ល​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​កសាង​ពី​ឆ្នាំ ២០០៧ ដើម្បី​បម្រើត​ម្រូវ​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​ប្​រជា​ជន​នៅ​ភូមិ​ភាគ។ ថ្វី​ត្បិត​តែ​មូល​ដ្ឋាន​សម្ភារៈ  គ្រឿ​ងបំពាក់​នៅ​ខ្វះ​ខាត​ក៏​ដោយ ប៉ុន្តែ កងជួរកម្មាភិបាល បុគ្គលិករបស់ដំណាក់តែងលើក​កម្ពស់​ក្រម​សីល​ធម៌ គ្រូ​ពេទ្យ ឆ្លង​កាត់​ការ​លំ​បាក​ ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ។​

 

 វេជ្ជបណ្ឌិតផាងថាញ់សុើង កំពុងពិនិត្យ ជំងឺជូនប្រជាជន។

វេជ្ជ​បណ្ឌិត​ផាង​ថាញ់​សុើង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ផុង​ភូ​ឲ្យ​ដឹង​ ៖" ដំ​ណាក់​មាន​កម្មា​ភិ​បាល​ពេទ្យ​ចំ​នួន​៦​រូប រួម​មាន​វេជ្ជ​បណ្ឌិត១​រូប គិ​លា​នុ​បដ្ឋាក​៣​រូប​ ឱសថវ​បណ្ឌិត១​រូប​និង​ឆ្មប​១​រូប ក្នុង​នោះ មាន​សម​មិត្ត ២​រូប​ជា​ជន​ជាតិ​ខ្មែរ​ ហេតុ​នោះ​ងាយ​ស្រួល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា ប្រ​ជា​ជន​លើក​កម្ពស់​ស្មារ​តី​បង្ការ​ពិ​និត្យ​ជំ​ងឺ​។​ ជា​រៀង​រាល់​ថ្ងៃ មាន​ប្រ​ជា​ជន​ជិត​២០​នាក់​មក​ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ សុ​ខា​ភិ​បាល រី​ឯ​កម្មា​ភិ​បាល បុគ្គលិក តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ក្នុង​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​តាម​ពេល​កំ​ណត់​ជូន​អ្នក​វ័យ​ចាស់​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ កុ​មារ​អា​យុ​ក្រោម​៦​ឆ្នាំ​និង​មុខ​សញ្ញា​គោល​ន​យោ​បាយ​ សុទ្ធ​តែ​បាន​ពិ​និត្យ​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​។ល។ ចំ​ពោះ​អ្នក​ពិ​ការ អ្នក​មាន​វ័យ​ចាស់​ តែង​បាន​ដំ​ណាក់​តាម​ដាន បែង​ប្រ​ភេទ​គ្រប់​គ្រង ណែ​នាំ​របៀប​ព្យា​បាល​ថែ​ទាំ​សុខ​ភាព​ តាម​ពេល​កំ​ណត់​។ ពូ​ថាច់​ថាញ់ នៅ​ភូមិ​កិញ​ឆាង ឲ្យ​ដឹង​៖" ខ្ញុំ​កើត​ជំ​ងឺ​សម្ពាធ​ឈាម​ខ្ពស់ ឈឺ​ក្រ​ពះ ពេល​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ទី​នេះ​ម្តង​ៗ​តែង​ បាន​វេជ្ជ​បណ្ឌិត​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​។ ជូន​ថ្មាំ​ផឹក​និង​ណែ​នាំ​របៀប បង្ការ​ជំ​ងឺ ​សព្វ​ថ្ងៃ​ជំ​ងឺ​ខ្ញុំ​បាន​ធូរ​ស្រាល​ដូ​ច្នោះ​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​ណាស់​"។ ចំ​ណែក​អ្នក​មីង​ថាច់​ធី​ធឿន កើត​ជំ​ងឺ​ឈឺ ​ពោះ ឲ្យ​ដឹង​៖ "ពី​មុន​ពេល​នាង​ខ្ញុំ​មក​ពិ​និត្យ​ជំ​ងឺ វេជ្ជ​បណ្ឌិត​បាន​និ​យាយ​ថា​អា​ស្រ័យ​នាង​ខ្ញំ​ប្រើ​ប្រាស់​និង​ហូប​ទឹក​ព្រែក មិន​ស្រប​អនា​ម័យ ហេតុ​​នោះ​បណ្តាល​ឲ្យ​ឈឺ​ពោះ​។ នាង​ខ្ញុំ​មិន​ជឿ ព្រោះ​អី​ក្នុង​គ្រួ​សារ​ខ្ញុំ​អ្នក​ណា​ក៏​ហូប​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ណា​ឈឺ​ឯ​ណា​។  កន្លង​ហើយ នាង​ខ្ញុំ​ឈឺ​ពោះ​សា​ឡើង​វិញ​និង​ឈឺ​កាន់​តែ​ខ្លាំង។​ វេជ្ជ​បណ្ឌិត​ក្រើន​រំ​លឹក​និង​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​។ យល់​ច្បាស់​ពី​មូល​ហេតុ​ជំ​ងឺ​ ពេល​វិល​មក​ផ្ទះ​នាង​ខ្ញុំ​បាន​ធ្វើ​តាម​ការ​ណែ​នាំ​របស់​វេជ្ជ​បណ្ឌិត។ ក្រោយ​មក​នាង​ខ្ញុំ​មិន​ចូល​ពេទ្យ​ដោយ​សារ​ឈឺ​ពោះ​ទៀត​"។


តាម​វេជ្ជ​បណ្ឌិត ផាង​ថាញ់​សុើង  បច្ចុប្បន្ន​ភូមិ​ទាំង​៦/៦ របស់​ឃុំ​ផុង​ភូ សុទ្ធ​តែ​មាន​ក្រុម​សុខា​ភិ​បាល​និង​សហ​ការី​សុខ​ភាព​សហ​គមន៍។ រៀង​រាល់​ខែ​អ្នក​ស្ម័គ្រ​ចិត្ត​សុខ​ភាព​សហ​គមន៍​តែង​ចលនា​ផ្សព្វ​ផ្សាយ​ប្រ​ជា​ជន​ពី​របៀប​ប្រើ​ប្រាស់​ទឹក​ស្អាត ហូប​ឆ្អិន ផឹក​ឆ្អិន ដើម្បី​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​រាក​រូស ដេក​ដាក់​មុង​ ដើម្បី​បង្ការ​រោគ​គ្រុន​ឈាម​និង​បង្ការ​រោគ​រាល​ដាល​ស្ថិត​ក្នុង​កម្ម​វិ​ធី​សុខា​ភិ​បាល​ជាតិ​។ល។ អា​ស្រ័យ​ហេតុ​នោះ ប្រ​ជា​ជន​បាន​សុខ​ជា​គ្រប់​ៗ​គ្នា​៕

ម៉ាល័យ-សុផល

ចែករំលែកអត្ថបទ