សុខភាព សុខភាព

22/06/2016 - 08:29

អនុ​វត្ត​ល្អ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

 ឃុំ​ធ្វឹង​ហឹង ស្រុក​មុី​ទូ ខេត្ត​សុក​ត្រាំង គឺ​ជា​ឃុំ​ក្រី​ក្រ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥០%។ ច្រើន​ឆ្នាំ​មក​អាយ​នេះ ដោយ​បាន​រដ្ឋ​វិនិ​យោគ​ទុន មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខា​ពេទ្យ និង​កង​ជួរ​គ្រូ​ពេទ្យ​មាន​គ្រប់​ចំ​នួន ហេតុ​នោះ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​។ 

 វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុខា​ភិ​បាល​ធ្វឹង​ហឹង​ពិ​គ្រោះ​សុខ​ភាព​ជូន​ប្រ​ជា​ជន។  


បច្ចុប្បន្ន ប្រ​ជា​ជន​១០០​%​របស់​ឃុំ​ធ្វឹង​ហឹង បាន​រដ្ឋ​ផ្គត់​ផ្គង់​ប័ណ្ណ​ធា​នា ហា​និ​ភ័យ​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ បាន​ជា​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ធ្វឹង​ហឹង​តែង​មាន​អ្នក​ជំ​ងឺ​ជា​ច្រើន​បាន​ពិ​និត្យ​ព្យា​បាល។ គ្រូ​ពេទ្យ​ឌាំង វុាំង​លឹក ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ធ្វឹង​ហឹង ឲ្យ​ដឹង៖" ឥឡូវ​មា​មីង​សុទ្ធ​តែ​មាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល ហេតុ​នោះ​ពេល​រាង​កាយ​មាន​អា​ការ​រោគ​ស្រាល ដូច​ជា​គ្រុន ក្តៅ ឈឺ​ក្បាល​ជា​ដើម នោះ​តែង​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​និង​យក​ថ្នាំ​ផឹក​ភ្លាម ព្រោះ​ហេតុ​នោះ បរិ​មាណ​អ្នក​មក​ពិ​និត្យ​ជំ​ងឺ​កាន់​តែ​ច្រើន​ឡើង។ ក្នុង​មួយ​ថ្ងៃ​ដំ​ណាក់​សុខា​ភិ​បាល ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​មធ្យម​ភាគ​ជាង​១០០​លើក​នាក់។ ដើម្បី​ឆ្លើយ​តប​ទៅ នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​មា​មីង ដំ​ណាក់​សុ​ខា​ភិ​បាល​រៀប​ចំ​បន្ទប់​ពិ​និត្យ​ជំ​ងឺ​២​បន្ទប់ នៅ​ម៉ោង​៧​ព្រឹក គឺ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​តែង​មាន​មុខ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ មិន​ទុក​ឲ្យ​អ្នក​ជំ​ងឺ​រង​ចាំ​យូរ​ឡើយ"។ ទោះ​បី​ជាប់​រវល់​ការ​ងារ​ច្រើន ប៉ុន្តែ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​តែង​មាន​ភាព​រុះ​រាយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ណែ​នាំ​របៀប​ថែ​ទាំ​សុខ​ភាព បង្ក​បាន​ភាព​ស្និទ្ធ​ស្នាល ជឿ​ជាក់​រវាង​អ្នក​ជំ​ងឺ​និង​គ្រូ​ពេទ្យ។ លោក​សើុង​សេម អាយុ​៦៩​ឆ្នាំ​នៅ​ភូមិ​ តា​អង្គ ឲ្យ​ដឹង ៖ "គ្រួ​សារ​ខ្ញុំ​ក្រ បាន​រដ្ឋ​ផ្គត់​ផ្គង់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល ហេតុ​នោះ​ពេល​មាន​ជំ​ងឺ​តម្កាត់​ម្តងៗ ខ្ញុំ​តែង​មក​ដំ​ណាក់​សុខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ មិន​បង់​ប្រាក់​អ្វី​ទាំង​អស់។ ដំ​ណាក់​សុខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត​ខ្មែរ ហេតុ​នោះ​ងាយ​ស្រួល​ពិ​គ្រោះ​យោ​បល់ និង​ណែ​នាំ​ខ្ញុំ​ពី​របៀប​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន ឲ្យ​ថ្នាំ​ផឹក​ក៏​ពូ​កែ ហេតុ​នោះ​ខ្ញុំ​ជឿ​និង​ទុក​ចិត្ត​មក​ពិ​និត្យ​ជំ​ងឺ"។


ដំ​ណាក់​សុ​ខា​ភិ​បាល​មិន​ត្រឹម​តែ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បំ​ពេញ​ការ​ងារ​ផ្សព្វ​ផ្សាយ​បាន​ល្អ​ទៀត​ផង ដើម្បី​ប្រ​ជា​ជន​មាន​ស្មារ​តី ភ្ញាក់​រលឹក​ខ្លួន​ឯង អនុ​វត្ត​ល្អ​នូវ​វិ​ធាន​ការ​បង្ការ រោគ​រាល​ដាល​។ តាម​ប្រ​សាសន៍​របស់​គ្រូ​ពេទ្យ​ឌាំង​វុាំង​លឹក​ច្រើន​ឆ្នាំ​មក​អាយ​នេះ ឃុំ​គ្មាន​កើត​រោគ​រាល​ដាល​ណា​មួយ​ឡើយ​។ ក្រៅ​ពី​នោះ កម្ម​វិធី​សុខា​ភិ​បាល​ជាតិ ដូច​ជា​ចាក់​វ៉ាក់​សាំង​ជូន​កុមារ​ក្នុង​កម្រិត​អាយុ​សម្រេច​បាន​៩៨% កុមារ​ផឹក Vitamin A សម្រេច​១០០% ស្រ្តី​មាន​គភ៌ សុទ្ធ​តែ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ត្រូវ​តាម​ពេល​កំ​ណត់។ គ្រូ​ពេទ្យ​ឌាំង​វុាំង លឹក ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ធ្វឹង​ហឹង ឲ្យ​ដឹង​បន្ថែម ៖ "ដោយ​សារ​មាន​កង​ជួរ​សហ​ការី​៣៤​នាក់ ពង្រាយ​គ្រប់​១១​ភូមិ បំ​ពេញ​ការ​ងារ​ផ្សព្វ​ផ្សាយ​បាន​ល្អ ហេតុ​នោះ​រោគ​រាល​ដាល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​ជា​និច្ច។ ពិ​សេស ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង ហេតុ​នោះ​តែង​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ជំ​ងឺ​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​។ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ  ម្ល៉ោះ​ហើយ​មូល​ដ្ឋាន សម្ភារៈ គ្រឿង​បរិក្ខា​ពេទ្យ បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​និង​កង​ជួរ​គ្រូ​ពេទ្យ​មាន​គ្រប់​ចំ​នួន។ ពិ​សេស ដំ​ណាក់​មាន​វេជ្ជ​បណ្ឌិត​២​រូប មាន​កម្រិត​វិជ្ជា​ឯក​ទេស​១ ហេតុ​នោះ​បម្រើ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង"៕

យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ធ្វឹង​ហឹង