សុខភាព សុខភាព

05/07/2016 - 14:51

អនុ​វត្ត​ល្អ​គោល​នយោ​បាយ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​នៅ​ឃុំ​តំ​បន់​ព្រំ​ដែន

ឃុំ​មី​ឌឹក ក្រុង​ហា​តៀង ខេត្ត​កៀង​យ៉ាង អនុ​វត្ត​បាន​ល្អ​សេច​ក្តី​សម្រេច លេខ​២៤០៥ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ជំ​នួយ​វិនិ​យោគ​ទុន ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជំ​នួយ​អភិ​វឌ្ឍ ផលិត​កម្ម​សម្រាប់​ឃុំ​នានា​ដែល​លំ បាក​ពិ​សេស​ឃុំ​ព្រំ​ដែន ឃុំ​តំ​បន់​សុ​វត្ថិ​ភាព និង​ភូមិ ស្រុក​លំ​បាក​ពិ សេស​ក្នុង​នោះ មាន​ការ​ផ្តល់​ជំ​នួយ​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​។ 

 ប្រ​ជា​ជន​ក្រី​ក្រ នៅ​ឃុំ​ម៉ី​ឌឹក ក្រុង​ហា​តៀង​ទទួល​បាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​។

 

ពូ​ចៅ​និញ ស្នាក់​នៅ​ភូមិ​សា​សៀ ឃុំ​មី​ឌឹក ក្រុង​ហា​តៀង ឲ្យដឹង៖ កាល​ពី ឆ្នាំ​២០១៣ ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​ឃុំ​មី​ឌឹក ជួប​ការ​លំ​បាក​ច្រើន ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​មា​មីង​ចូល​រួម​ធា​នា​ហានិ​ភ័យ សុខា​ភិ​បាល​មាន​ចំ​នួន​តិច​ណាស់។ ថ្វី​ត្បិត​ដូច្នោះ​ក្តី ក្នុង​ឆ្នាំ​២០១៤,២០ ១៥ ដោយ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ស្តី​ពី​គោល​ន​យោ​បាយ​ផ្តល់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល ជូន​ជន​រួម​ជាតិ​ខ្មែរ​និ យាយ​ដោយ​ឡែក និង​ប្រ​ជា​ជន​លើ​ភូមិ​សា​ស្រ្ត​ឃុំ​មីុ​ឌឹក​និ​យាយ​រួម ម្ល៉ោះ​ហើយ​មា​មីង​មាន​ការ​ត្រេក​អរ​ណាស់។ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​មាន​ឱ​កាស​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​បាន​ល្អ​ជាង។ រី​ឯ​ពូ​ឡឹម វុាំង​ទី ស្នាក់​នៅ​ភូមិ​សា​សៀ ឃុំ​មីុ​ឌឹក ឲ្យ​ដឹង៖ "គ្រួ​សារ​មាន​កូន​ច្រើន​ម្ល៉ោះ​ហើយ​ជីវ​ភាព​ក្រ​លំ​បាក។ ដោយ​បាន​បក្ស​និង​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក ដាក់​គិត​គូរ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​ដោយ​ទម្រង់​រូប​ភាព​ផ្សេងៗ​ក្នុង​នោះ​មាន ​ផ្តល់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​​គឺ​ជា​គោល​ន​យោ​បាយ​ស្រប​ចិត្ត​គំ​និត​ប្រ​ជា​ជន​។ ដូច្នេះ​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​នឹង​មិន​ភ្លេច​គុណ​បក្ស រដ្ឋ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ទាន់​ពេល​បង្ក​លក្ខណៈ​សម្បត្តិ​សម្រាប់​មា​មីង​ពិ​និត្យ​ព្យា​បាល​ដើម្បី​ថែ​ទាំ​សុខ​ភាព បញ្ចេញ​កម្លាំង​ពល​កម្ម​ផលិត​ រួម​ចំ​ណែក ញុាំង​ឲ្យ​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ"។


សេចក្តី​សម្រេច​លេខ ២៤០៥/​QĐ-​TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ត្រូវ​បាន​ឃុំ​មីុ​ឌឹក​អនុ​វត្ត​ចាប់​ពី​ខែ​កក្ក​ដា ឆ្នាំ​២០១៥។ មក​ទល់​ពេល​នេះ  គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ក្រប​ខណ្ឌ​ក្រី​ក្រ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​១០០​% បាន​ទទួល​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​​ដោយ​ឥត​គិត​ថ្លៃ មិន​ចំ​ពោះ​តែ​គ្រួ​សារ​ខ្មែរ​នោះ​ទេ។ ឆ្លង​តាម​រយៈ​នោះ មក​ដល់​ចុង​ឆ្នាំ ២០១៥ ទូ​ទាំង​ឃុំ​មីុ​ឌឹក អត្រា​ប្រ​ជា​ជន​ចូល​រួម​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​មាន​ ជាង​៨០%។ តាម​ប្រ​សាសន៍​លោក​ស្រី​ត្រឹង​ធី​បាំង​ត្វៀង  អនុ​ប្រ​ធាន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មី​ឌឹក ឲ្យ​ដឹង៖ មីុ​ឌឹក​គឺ​ជា​ឃុំ​ព្រំ​ដែន មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​ចំ​នួន​១.៦៨២​ហិក​តា ប្រ​ជា​ជន​ជាង​៦.០០០​នាក់ ភាគ​ច្រើន គឺ​ជន​រួម​ជាតិ​ខ្មែរ។ ឆ្លង​តាម​រយៈ​គោល​ន​យោ​បាយ​ជំ​នួយ​ផ្សេងៗ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ ឃើញ​ថា​គ្រួ​សារ​ក្រី​ក្រ​បាន​កាត់​បន្ថយ​នៅ​១,៤៨%​នា​ចុង​ឆ្នាំ​២០១៥។ ម្យ៉ាង​ទៀត​ជីវ​ភាព សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​លើក​ស្ទួយ​ក៏​ដោយ​សារ​គោល​ន​យោ​បាយ​ មាន​ដូច៖ ជំ​នួយ​លោះ​ដី​ផលិត​កម្ម​បង្ក​បង្កើន​ផល​ឡើង​វិញ ផ្តល់​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ​សំ​ណង់​ផ្សេងៗ ដូច៖ ផ្លូវ​ថ្នល់ សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល​ត្រូវ​បាន​វិនិ​យោគ​ទុន កសាង​ថ្មី ជួយ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ក៏​បាន​ល្អ​ប្រ​សើរ​ផង​ដែរ។

អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​២៤០៥ ក្រៅ​ពី​ឃុំ​មីុ​ឌឹក ក្រុង​ហា​តៀង ក៏​មាន​ភូមិ​ភាគ​មួយ​ចំ​នួន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គ្រួ​សារ​ជិត​ក្រ​ឬ​ក៏​គ្រួ​សារ​ក្រី​ក្រ​រស់​នៅ​ស្រុក​យ៉ាង​ថាញ់ យ៉ុង់​រៀង អាង​បៀង ហ្គ​ក្វាវ ។ល។ សុទ្ធ​សឹង​ទទួល​បាន​របប​ផ្តល់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ​៕

ឡេ​ស៊ាង-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ចៅ​និញ