02/08/2016 - 09:54

ចំណុចលេចធ្លោការងារចំនួនប្រជាជន

ច្រើន​​ឆ្នាំ​កន្លង ឃុំ​ថាញ់​​ភូ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង បាន​ខិត​ខំ​ផ្សព្វ​ផ្សាយនូ​វ​គោល​ការណ៍ គោល​ន​យោ​បាយ​ខាង​ចំ​នួន​ប្រ​ជា​ជន​-ផែន​ការ​គ្រួ​សារ​បង្ក​ភាព​ផ្លាស់​ប្តូរ​យ៉ាង​សក​ម្ម​ក្នុង​ស្មារ​តី​ភ្ញាក់​រលឹក​ និង​ការ​ប្រ​ព្រឹត្ត​របស់ប្រ​ជាជន​ក្នុង​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​-ផែន​ការ​គ្រួ​សារ​។

 កម្មា​ភិ​បាល​ចំ​នួន​ប្រ​ជា​ជន ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​។

 

ឃុំថាញ់​ភូ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅជា​ង​៥២%​ មាន​ភូមិ​ចំ​នួន​១៤​និង កម្រិត​ប្រ​ជាបញ្ញា​មិន​ស្មើ​គ្នា ប្រ​ជា​ជន​ភាគ​​ច្រើន​ប្រ​កប​របរ​ក​សិ​កម្ម ហេតុ​នោះ​ការ​យល់​ដឹ​ង​ខាង​ការងា​​រ​ចំ​នួន​ប្រ​ជា​ជន​-​ផែន​​ការ​គ្រួ​សារ​នៅមា​ន​កម្រិត​។ កំ​ណត់​ការ​ងារ​ផ្សព្វ​ផ្សាយ គឺជា​ផ្នែក​សំ​ខាន់​ដើម្បី​សន្សឹម​ៗ ផ្លាស់​ប្តូរ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន ហេតុ​នោះ​ភូមិ​ភាគ​បាន​កសាង​កង​ជួរ​សហកា​​រី​ចំ​នួន​ប្រ​ជា​ជន​បាន​២២​រូប​ពង្រាយ​គ្រប់​ភូមិ  សហ​កា​រ​ជា​មួយ​នឹង​អង្គ​ការ​ម​ហាជ​ន​នា​នា ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ឃោស​នា ចល​នា​ប្រ​ជាជ​ន​អនុ​វត្ត​វិ​ធាន​ការ​បញ្ជៀស​គភ៌​ដោយ​ទំ​នើប​។ ពិ​សេស​គឺ​ផ្តុំ​កម្លាំង​​ទៅ​លើ​គ្រួ​សារ​ដែល​កើត​កូន​ប្រុស​២​ឬ​ស្រី​២ និង​គ្រួ​សារ​គ្រាន់​បើ​ចង់​កើត​បន្ថែម​កូន​ទី​៣។ ផ្តើម​ពី​នោះ ជួយ​ឲ្យ​ប្រ​ជាជន​លើក​កម្ពស់​ការ​យល់​ដឹង​ខាង​ផែន​ការ​គ្រួ​សារ ចេះ​របៀប​ថែ​ទាំ​សុខ​ភាព​ដោយ​ខ្លួន​ឯង ផ្តល់​ផល​ប្រ​យោជន៍​ឲ្យ​ខ្លួន​គ្រួ​សារ និង​សង្គម​។ បង​ស្រី​តូ​ធី​គឹម​ហុង នៅ​ភូមិ​ព្រែក​ឆ្វេង ឲ្យ​ដឹង​​៖ "ដោយ​បាន​បង​ៗ​សហ​ការី​ម​ក​ដល់​ផ្ទះច​លនា ទើប​ខ្ញុំ​យល់​ថា កើត​កូ​ន​ច្រើន​មិន​ត្រឹម​នឿយ​ហ​ត់​ប៉ុណ្ណោះ​ទេ នៅទាំ​ង​រង​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព ហើយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ក៏​ជួប​ការ​លំ​បាក​ដែរ​។ ហេតុ​នោះ ខ្ញុំ​កើត​កូន​តែ​ពីរ ដើម្បី​ផ្តុំ​កម្លាំង​ធ្វើ​សេដ្ឋ​កិច្ច​និង​គិត​គូ​រ​ឲ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។ ឥ​ឡូវ​កើត​កូន​ទី២​រួចហើ​យ ខ្ញុំ​អនុ​វត្ត​វិ​ធាន​ការ​បញ្ជៀស​គភ៌​បាន​៥​ឆ្នាំ  មាន​សុខ​ភាព​ល្អ ធ្វើ​ស្រែ ធ្វើ​ចម្ការ​បាន​ធម្ម​តា"​។

យោង​តាម​ដំ​ណាក់​សុ​ខា​ភិ​បាល​ថាញ់​ភូ ឆ្នាំ​២០១៥ ចំ​នួន​ប្តី​ប្រ​ពន្ធ​អនុ​វត្ត​វិធាន​ការ​បញ្ជៀស​គភ៌​បាន​១.១៩៦​ករណី សម្រេច​បាន​១២៨​%​បើ​ប្រៀប​ធៀប​នឹង​ផែន​ការ​ឆ្នាំ; អត្រា​កើត​កូន​ទី​៣​មាន​និន្នា​ការ​ថយ​ចុះ។​ ឆ្នាំ​២០​១៤ អត្រា​កើត​កូន​ទី​៣​លើភូ​មិ​សាស្រ្ត​​ឃុំ​គឺ​១៦%​ដល់​ឆ្នាំ២​០១៥ ថយ​ចុះ​នៅ​ត្រឹម​តែ​១០%; អត្រា​កើត​កូន​ប្រុស​ឬ​ស្រី​ក្នុង​ក្រប​ខ័ណ្ឌ​អនុ​ញ្ញាត​។ នេះ​ពិត​ជា​សញ្ញា​មួយ​គួរ​ឲ្យ​ត្រេក​អរ​ក្នុង​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​-​ផែន​ការ​គ្រួសា​រ​នៅ​ឃុំ​។ លោក​យ៉ីប​ក្វាង​ថាវ ប្រ​ធាន​​ដំ​ណាក់​សុ​ខា​ភិបា​ល អ​នុ​ប្រ​ធាន​គណៈ​ចំ​នួន​ប្រ​ជាជ​ន-ផែន​កា​រ​គ្រួសា​រ​ឃុំ​ថាញ់​ភូ ឲ្យ​ដឹង​​៖ "ឥ​ឡូវ មា​មីង​មាន​លក្ខណៈ​សម្បត្តិ​ល្អ​តាម​ដាន​ព័ត៌​មាន តាម​រយៈ​មធ្យោ​បាយ​ម​ហា​ជន គួប​ផ្សំ​ជា​មួយ​នឹ​ង​កង​ជួរ​សហ​ការី​​ស​កម្ម​ក្នុង​ការ​ឃោស​នា​ចល​នា ហេតុ​នោះ ពី​មួយ​ថ្ងៃ​ទៅមួ​យ​ថ្ងៃ​កាន់​តែ​មាន​ប្តី​ប្រ​ពន្ធ​ជា​ច្រើន​អនុ​វត្ត​វិ​ធាន​ការ​បញ្ជៀស​គភ៌​តាម​បែប​ទំ​នើប​។ នៅ​ពេល​ខាង​មុខ​គណៈ​ចំ​នួ​ន​ប្រ​ជា​ជន​ឃុំ បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ផ្សព្វ​ផ្សាយ​ចំ​នួន​ប្រ​ជា​ជន​-ផែន​ការ​គ្រួ​សារ​ដល់​ប្រ​ជា​ជន ដើម្បី​មា​មីង​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​រហូត​ដល់​ការ​ប្រព្រឹត្ត ឆ្លង​តាម​រយៈ​នោះ លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត រួម​ចំ​ណែក​អ​នុ​វត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ​រួម​របស់​ភូមិ​ភាគ​"។ ឆ្នាំ​២០១៥ ឃុំ​ថាញ់​ភូ គឺ​ជា​អង្គ​ភាព​ឈាន​មុខ​របស់​ស្រុក​ម៉ី​ស្វៀង ក្នុង​ការ​អនុ​វត្តន៍​បាន​ល្អ​នូវ​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​-ផែន​ការ​គ្រួ​សារ បាន​មន្ទីរ​សុ​ខា​ភិ​បាល​សាខា​នា​យក​ដ្ឋាន​ចំ​នួន​ប្រ​ជា​ជន​-ផែន​ការ​គ្រួ​សារ​ខេត្ត​ស្ងើច​សរ​សើរ​៕

យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំថាញ់​ភូ