22/12/2015 - 09:00

ភាព​ផ្លាស់ថ្មី​នៅ​ភូមិ​ក្រី​ក្រ​មួយ

ព្រែក​អំ​ពិល ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ទាំង​ឡាយ​របស់​ឃុំភូ​កឹង  ស្រុក​ទីវ​កឹង ខេត្ត​ត្រាវិញនៅ​ជួប​ការ​លំបាក​ច្រើន។ ទោះបី​ដូច្នោះក៏​ដោយ  សព្វ​ថ្ងៃសេដ្ឋ​កិច្ច​ភូមិភាគ​មាន​ជំ​ហាន​អភិ​វឌ្ឍ ជីវ​ភាព​ប្រ​ជាជន​បាន​កែលម្អ​មុខ​មាត់​ជន​បទ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​មាន​ការ​ផ្លាស់​ថ្មី។​ 

 មួយ​ជ្រុង​នៃ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឃុំ​ជន​បទ​ថ្មី​ភូ​កឹង​។

 

ភូមិ​មាន​ប្រ​ជា​ជន​រស់នៅ១​.១៣៣​គ្រួ​សារ ជន​រួម​ជាតិ​ខ្មែរ​មាន​អត្រា​ជាង​៧៤​%។ ភូមិ​សាស្រ្ត​ព្រែ​ក​អំ​ពិល​មាន​ព្រែក​ប្រឡាយ​ខ្វាត់​ខ្វែង​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ទី​នេះ​ផ្អែក​លើ​រ​បរ​ស្រែ​ចំ​ការ​ជា​សំ​ខាន់​។ អា​ស្រ័យ​ការ​អនុ​វត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស និង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​មិន​ទាន់​រីក​ចម្រើន ទើប​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​របស់​ភូមិ​មិន​ទាន់​បាន​លើក​កម្ពស់​។ ឆ្លង​តាម​រយៈ​នៃកា​រ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គីក​សាង​ជីវ​ភាព​វប្ប ធម៌​ក្នុង​មណ្ឌល​តាំ​ង​ទី​លំ​នៅ​" រ​ដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ភូមិ​ព្រែក​អំ​ពិល បាន​សាម​គ្គី​ព្រួត​ដៃ​គ្នា ដើម្បី​ជម្រុញ​ការ​អភិ​វឌ្ឍន៍​ខឿន​សេដ្ឋ​កិច្ច ធ្វើ​ឲ្យ​ជីវ​ភាព​ប្រ​ជាជន​ក្នុង​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ អា​ស្រ័យ​ដោយ​បាន​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន ហើយ​មា​មីង​បាន​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​ផ​លិត ទើប​ទិន្ន​ផល​ស្រូវ​កើន​ឡើង​ជាប​ន្ត​បន្ទាប់ ផ្ដើម​ពី​៤-៤,​៥​តោន​/ហិក​តានៅ​ឆ្នាំ​២​០០០ សព្វ​ថ្ងៃ​ទិន្ន​ផល​ស្រូវ​កើន​ពី​៧ដ​ល់៨​តោ​ន/​ហិកតា​។ ឆ្នាំ​២០០០ ភូមិ​មាន​គ្រួសារ​ផលិត​ធ្វើអា​ជីវ​កម្ម​ពូ​កែ​តែ៤​គ្រួ​សា​រ បច្ចុប្បន្ន​តួ​លេខ​នេះ​កើន​ឡើង​ដល់​ទៅ៤​៥គ្រួ​សារ។

​អា​​ស្រ័យ​ដោយ​បាន​រដ្ឋ​ជំ​នួយ​ទុន​ចិញ្ចឹម​សត្វ ដាំ​ដុះ មាន​គ្រួ​សារ​ជា​ច្រើន​ខិ​ត​ខំ​ប្រឹង​ប្រែង​ធ្វើកា​រ​រ​ក​ស៊ី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ តួ​យ៉ាង​ដូច គ្រួ​សារ​បង​ថាច់​ខឿង ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ឆ្នាំ២០០៦​ គ្រ​ូ​សារ​​បងបាន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ឲ្យ​បុល​ទុន​១០​លាន​ដុង តាម​រយៈ​គម្រោង​ចិញ្ចឹម​គោ។​ ក្រៅពី​ចិញ្ចឹម​គោ ប្ដី​ប្រ​ពន្ធ​បង​ដាំ​បន្លែ​បង្ការ​បន្ថែម​ដើម្បី​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ អា​ស្រ័យ​ការ​ឧស្សាហ៍​ព្យា​យាម​ប្រឹង​ប្រែង រក​ស៊ីមក​ទល់​ពេល​នេះ​គ្រួ​សារ​បង​បាន​ចាក​ផុត​ភា​ព​ក្រី​ក្រ​។ បង​ថាច់​ខឿង ឲ្យ​ដឹង​ដោយ​រីក​រាយ​៖ "ឆ្នាំ​២០០៦ គ្រួ​សារ​ខ្ញុំ​បាន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ជំ​នួយ​បុល​ទុន​១​០​លា​ន​ដុង ទិញ​បាន​គោ​មេ​មួយ​និង​កូន​គោ​មួយ​ចិញ្ចឹម​តាំ​ង​ពី​ពេល​នោះ​មក ខ្ញុំ​លក់​បាន​ជិត​៣០ក្បាល សព្វថ្ងៃ​នៅ​ចំ​នួន​១០​ក្បាល​។ អា​ស្រ័យ​ចិញ្ចឹម​គោ ទើប​គ្រួ​សារ​ខ្ញុំ​លោះ​បាន​ដី​ស្រែ​៥​កុង ឥ​ឡូ​វ​នេះ​ជីវ​ភាព​គ្រួ​សារ​បាន​ចាក​ផុ​ត​ភាព​ក្រី​ក្រ"។

ឆ្លង​តាម​រយៈ​ការ​ចលនា " ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​​ធម៌ ក្នុង​មណ្ឌល​តាំ​ង​ទី​លំ​នៅ"​  និង​ការ​ចលនា​កសាង​ជន​បទ​ថ្មី  អា​ស្រ័យ​ដោយ​ភូមិ​ភាគ​បំ​ផុស​ចលនា​ភូមិ​តែង​បាន​ប្រ​ជា​ជន​គាំ​ទ្រយ៉ាង​ពេញ​ទំ​ហឹង​។ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ដើម្បី​ភូមិ​ភាគ​កសាង​សំ​ណង់​បម្រើ​ប្រជា​សុខុ​មាល​ភាព​សង្គម​។ គ្រួ​សារ​មីង​ថាច់​ធីសា​រាន ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួសា​រ​ទាំង​ឡាយ​បានបរិច្ចាគ​ដីក​សាង​ផ្លូវ​គមនា​គមន៍​ជន​បទ ហើយ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូកឹង ជូន​លិ​ខិត​សរ​សើរ​។ មីង​ថាច់​ធី​សា​រាន ឲ្យ​ដឹង​៖" គ្រួ​សារ​ខ្ញុំ​បរិច្ចាគ​ដី ជិត​២០០​​ម៉ែត្រ​កា​រ៉េ ដើម្បី​ជូន​រដ្ឋកសាង​ផ្លូវ មាន​ផ្លូវ​ល្អ​ស្អាត ជួយ​ឲ្យ​មា​មីង និង​សិស្ស​សា​​លា​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​មុខមាត់​ភូមិ ស្រុក​កាន់​តែ​មាន​សម្រស់​"។

ភូមិ​ព្រែក​អំ​ពិល​មាន​ភាព​ប្ដូរ​ផ្លាស់​ដូច​សព្វ​ថ្ងៃ អា​ស្រ័យ​ដោយ​ក្រុម​ប្រ​ចាំ​ការ​ភូមិ​វប្ប​ធម៌ ក្រុម​អភិ​វឌ្ឍ​ភូមិ​ជន​បទ​ថ្មី បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​សាម​គ្គី ចែក​រំ​លែក​ការ​លំបា​ក​ក្នុង​ជីវ​ភាព​ឧបត្ថម្ភ​គ្នាទៅ​វិញ​ទៅ​មក​ឈាន​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចី​រ​ភាព រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​កសាង​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​ភូមិ​វប្ប​ធម៌ ភូមិ​ជន​បទ​ថ្មី​ដែល​បាន​ទទួល​ស្គាល់​។ លោក​ង្វៀន​ថាញ់​កុង លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រធាន​ភូមិ​ព្រែក​អំ​ពិល ឲ្យដឹ​ង​៖ "មុ​ន​នេះ ភូមិ​ព្រែក​អំ​ពិល​មាន​គ្រួ​សារ​ក្រី​ក្រ ច្រើន​ប៉ុន្តែ​ចាប់​ពីពេល​ឃុំ​ភូកឹ​ង​បាន​ជម្រើស​ជា​ឃុំ​គំ​រូក​សាង​ជន​ប​ទ​ថ្មី  រដ្ឋ​បាន​វិនិយោគ​ទុន​តាម​កម្ម​វិ​ធី​គ្រោង​ការ​ជា​ច្រើន ទើប​សព្វ​ថ្ងៃ​នេះជី​វ​ភាព​គ្រួសា​រប្រ​ជាជ​ន​មា​ន​ការ​រីក​ចម្រើន​បង្គួ​រ​បើ​ប្រៀប​នឹង​មុន​នេះ ។ គ្រួ​សារ​ដែល​បាន​រដ្ឋ​ជំ​នួយ​ទុន​សុទ្ធ​សឹង​រក​ស៊ីមា​ន​ប្រ​សិទ្ធ​ភាព ជីវ​ភាព​គ្រួ​សារ​កាន់​តែ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសា​រ​ក្រី​ក្រនៅ​តែ​១៦​គ្រួ​សារ​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​"៕

អត្ថ​បទ, រូប​ថតៈ ពេជ្រ​សឿន

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មីង​ថាច់​ធី​សា​រាន