សុខភាព សុខភាព

08/08/2016 - 16:38

បង្ការជំងឺភ្នែកក្រហម

យោង​តាម​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បង្ការ (ក្រ​សួង​សុ​ខា​ភិ​បាល) ដោយ​សារ​អា​កាស​ធាតុ​មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ ជា​ពិ​សេស​ក្នុង​អំ​ឡុង ពេល​ជិត​ៗ​នេះ អា​កាស​ធាតុ​ក្ដៅ​អូស​បន្លាយ  ភូមិ​ភាគ​មួយ​ចំ​នួន​កើត​មាន​ជំ​ងឺ​ភ្នែក​ក្រ​ហម​។

នៅ​ពេល​មាន​ជំ​ងឺ​ឈឺ​ភ្នែក​ក្រ​ហម អ្នក​ជំងឺ​គប្បី​ទៅ​កាន់​មន្ទីរ​ពេទ្យ​ពិ​និត្យ​ព្យា​បាល​បាន​ទាន់​ពេល​។

 

ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឈឺ​ភ្នែក​ក្រ​ហម នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល ​បង្ការ​បាន​ផ្ដល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​មិន​គប្បី​យក​ដៃ​ញី​ភ្នែក ច្រ​មុះ មាត់ ​មិន​គប្បី​ប្រើ​ប្រាស់​របស់​ឯក​ជន​រួម​គ្នា​មាន​ដូច៖ ថ្នាំ​បន្ដក់​ភ្នែក កន្សែង​ជូត​មុខ ម៉ាស់​ជា​ដើម ហើយ​ឧស្សាហ៍​លាង​ដៃ​ដោយ​សា​ប៊ូ​ជា​ប្រ​ចាំ និង​ប្រើ​ប្រាស់​ទឹក​ស្អាត​។ ម្នាក់ៗ​ គប្បី​អនា​ម័យ​ភ្នែក ច្រ​មុះ មាត់ រៀង​រាល់​ថ្ងៃ​ដោយ​ថ្នាំ​បន្តក់​ភ្នែក បន្តក់​ច្រ​មុះ ទឹក​ខ្ពុរ​មាត់ ប្រើ​សា​ប៊ូ ​ឬ​សារ​ធាតុ​រម្ងាប់​មេ​រោគ​។ គម្បី​រម្ងាប់​មេ​រោគ​លើ​របស់​របរ​ប្រើ​ប្រាស់​រ បស់​អ្នក​កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម កាត់​បន្ថយ​ការ​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម​ ​ឬ​សង្ស័យ​ថា​អ្នក​នោះ កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម​។ អ្នក​កើត​ជំ​ងឺ ភ្នែក​ក្រ​ហម​ឬ​អ្នក​ដែល​សង្ស័យ​ ថា​កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម​គួរ​កាត់​បន្ថយ​ក្នុង​ការ​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ដទៃ គួរ​តែ​សម្រាក​រៀន​សម្រាក​ធ្វើ​ការ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំ​ងឺ​លើ​អ្នក​ដទៃ និង​ឆ្លង​រាល​ដាល​ក្នុង​សហ​គមន៍ ហើយ​គប្បី​ទៅ​កាន់​មន្ទី​ពេទ្យ ដើម្បី​បាន​ពិ​និត្យ​ព្យា​បាល​ជំ​ងឹ​បាន​ទាន់​ពេល  មិន​គប្បី​ព្យា​បាល​ដោយ​ខ្លួន​ឯង ខណៈ​ពេល​មិន​ទាន់​មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ ជា​ហេតុ​ញុាំង​ឲ្យ​ជំ​ងឺ​កាន់​តែ​ធ្ងន់​ឡើងៗ​។


កុ​មារ​មាន​ជំ​ងឺ​ភ្នែក​ក្រ​ហម​គួរ​តែ​សម្រាក់​រៀន មិន​គប្បី​ឲ្យ​កុ​មារ​ទៅ​រៀន​ ឬ​នាំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន​ក្នុង​ពេល​ឈឺ​ភ្នែក​ក្រ​ហម​។ នៅ​ពេល​កុ​មារ​មាន​ជំ​ងឺ​ភ្នែក​ក្រ​ហម ជា​ធម្ម​តា​មុន​ដំ​បូង​វា​ឈឺ​តែ​ម្ខាង ឪ​ពុក​ម្ដាយ​និង​សមា​ជិក​គ្រួ​សារ​គប្បី​ថែ​ទាំ​យ៉ាង​ដិត​ដល់  ដើម្បី​ចៀស​វាង​ការ ឆ្លង​រាល​ដាល​ទៅ​ភ្នែក​ម្ខាង​ទៀត​។  ឲ្យ​កុ​មារ​ដេក​ផ្អៀង​បន្តក់​ថ្នាំ​រួច​យក​សំ​ឡី​ជួត​អាចម៍​ភ្នែក​ដែល​ហូរ​ចេញ​ភ្លាម​នោះ (សម្រាប់​មនុស្ស​ធំ​ក៏​ធ្វើ​ បែប​នេះ​ដែរ) ចៀស​វាង​ការ​អោប​ថើប​កុ​មារ ខណៈ​ពេល​កុ​មារ​កំ​ពុង​ឈឺ​ភ្នែក​ មុន​និង​ក្រោយ​ពេល​អនា​ម័យ​ភ្នែក បន្តក់​ថ្នាំ​គប្បី​លាង​ដៃ​ឲ្យ​ជ្រះ​ ដោយ​សា​ប៊ូ​ឬ​ប្រើ​សារ​ធាតុ​រម្ងាប់​មេ​រោគ​។ ជា​ពិ​សេស​យើង​មិន​គប្បី​យក​ប្រ​ភេទ​ស្លឹក​ឈើ ដូច​ជា​ស្លឹក​ម្លូ ស្លឹក​មន​ជា​ដើម បិទ​លើ​ភ្នែក​នោះ​ទេ​។

ឈឺ​ភ្នែក​ក្រ​ហម (ឬ​ហៅ​ថា​រោគ​រលាក​ស្បែក​ត្រ​បក​ភ្នែក) ជា​ស្ថាន​ភាព​ ឆ្លង​មេ​រោគ​ចូល​ភ្នែក ច្រើន​តែ​ជួប​ប្រ​ទះ​មក​ពី​វី​រុស​បង្ក​ឡើង ​ឬ​ក៏​បណ្ដាល​មក​ពី​ការ​ប្រ​តិ​កម្ម​នឹង​សារ​ធាតុ​អ្វី​ម្យ៉ាង​ដោយ​មាន​អា​ការៈ​ពិ​សេស គឺ​ធ្វើ​ឲ្យ​ភ្នែក​ក្រ​ហម​។ ​ជំងឺ​នេះ​ច្រើន​កើត​ឡើង​ដោយ​ចៃ​ដន្យ​ដំ​បូង​តែ​ភ្នែក​ម្ខាង បន្ទាប់​មក​ឆ្លង​រាល​ដាល​ទៅ​ភ្នែក​ម្ខាង​ទៀត​។ ជំ​ងឺ​ភ្នែក​ក្រ​ហម​ងាយ​នឹង​កើត​ឡើង ហើយ​ងាយ​ឆ្លង​រាល​ដាល​ក្នុង​សហ​គមន៍​។ រហូត​មក​ទល់​ពេល​នេះ​ ​មិន​ទាន់​មាន​វ៉ាក់​សាំង​បង្ការ ហើយ​ក៏​មិន​ទាន់​មាន​ថ្នាំ​ព្យា​បាល​ជាក់​ លាក់​នៅ​ឡើយ​ចំ​ពោះ​អ្នក​ដែល​ធ្លាប់​ឈឺ​ភ្នែក​ក្រ​ហម​ម្ដង​​ហើយ ក៏​អាច​នឹង​ឈឺ​ឡើង​វិញ​ទៀត​ដែរ​ ក្រោយ​ពី​ជា​សះ​ស្បើយ​បាន​៣-៤​ខែ​។ ជំ​ងឺ​នេះ​ ធម្ម​តា​ច្រើន​កើត​មាន​ក្នុង​រដូវ​ក្ដៅ​រហូត​ដល់​ចុង​រដូវ​ភ្លៀង ខណៈ​ពេល​អា​កាស​ធាតុ​ប្ដូរ​ផ្លាស់​ពី​ក្ដៅ​ទៅ​ភ្លៀង  កម្រិត​សំ​ណើម​ខ្ពស់​។ នេះ​ក៏​ជា​ឱកាស​ដែល​រាង​កាយ​មនុស្ស​យើង ជា​ពិ​សេស​ចំ​ពោះ​អ្នក​ដែល​មាន​​រាង​កាយ​ងាយ​ទទួល​អារម្មណ៍​នឹង​អា​កាស​ធាតុ​ឆាប់​ហេវ​ហត់ ប្រ​ព័ន្ធ​ធន់ នឹង​មាន​ភាព​ខ្សោយ​ ហេតុ​នេះ​ងាយ​នឹង​កើត​ជំ​ងឺ​បំ​ផុត​។ អា​ការៈ​រោគ​ច្រើន​ជួប​ប្រ​ទះ គឺ​អ្នក​ឈឺ​មាន​អារម្មណ៍ ពិ​បាក​ទ្រាំ​នៅ​ត្រង់​ភ្នែក​ បន្ទាប់​មក នោះ​មាន​អា​ការៈ​គ្រើមៗ​ដូច​មាន​គ្រាប់​ខ្សាច់​នៅ​ក្នុង​ភ្នែក​​ចេញ​អាចម៍​ភ្នែក​ច្រើន ពេល​ព្រឹក​ក្រោក​ពី​ដំ​ណេក​ពិ​បាក​បើក​ភ្នែក ពី​ព្រោះ​ អាចម៍​ភ្នែក​ដាស់​ជាប់​ភ្នែក​ទាំង​ពីរ​អាចម៍​ភ្នែក​មាន​ពណ៌​បៃ​តង ឬ​ពណ៌​​លឿង​តាម​សភាព​នៃ​អា​ការៈ​រោគ​។ ត្រ​បក​ភ្នែក​ហើម  ភ្នែក​ក្រ​ហម ឈឺ ចុក​ចាប​ឡើង​គ្រើមៗ ចេញ​ទឹក​ភ្នែក៕

ធូ​ភឿង​(TTXVN) ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជំ​ងឺ​ភ្នែក​ក្រ​ហម