16/08/2016 - 09:52

ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​អាង​យ៉ាង

ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​នៅ​ឃុំ​ សង្កាត់ ទី​ប្រ​ជុំ​ជន​ចំ​នួន​១៨​នៅ​តំ​បន់​ព្រំ​ដែន​ អាង​យ៉ាង​កំ​ពុង​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដោយ​បាន​គួប​ផ្សំ​ ជា​មួយ​ដំ​ណាក់​សុ​ខា​ភិ​បាល​យោ​ធា និង​ប្រ​ជា​ជន​ព្រម​ទាំង​សហ​ការី ពេទ្យ​យោ​ធា​ និង​ប្រ​ជា​ជន​នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ និង​ទទួល​អ្នក​ជំ​ងឺ​ពី​កម្ពុ​ជា​ឆ្លង​មក​អាង​យ៉ាង​ពិ​និត្យ​ព្យា​បាល​។

 គ្រូ​ពេទ្យ​ថែ​ទាំ​សុខ​ភាព​ជូន​មា​តា​និង​ទា​រក​កម្ពុ​ជា​នៅ​តំ​បន់​ព្រំ​ដែន​អាង​យ៉ាង​។


ច្រក​ទ្វារ​ព្រំ​ដែន​ជាតិ​វិញ​ហោយ​ដុង (ស្រុក​អាង​ភូ) ជា​តំ​បន់​ផ្លូវ​ប្រ​សព្វ​មុខ​ បី​ជាប់​នឹង​ទន្លេ​ហូវ​ចូវ​ដុក​និង​ភូមិ​កំ​ពង់​ក្រ​សាំង​ខេត្ត​តា​កែវ​។ ទី​នេះ មិន​ត្រឹម​តែ​ប្រ​ព្រឹត្ត​ឡើង​សកម្ម​ភាព​ពាណិជ្ជ​កម្ម ទំ​នាក់​ទំ​នង​របស់​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​កន្លែង​ទទួល​ប្រ​ជា​ជន​កម្ពុ​ជា ឆ្លង​មក​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ទៀត​ផង​។ ពី​ព្រោះ ភូមិ​កំ​ពង់​ក្រ​សាំង ជា​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​របស់​ខេត្ត​តា​កែវ មជ្ឈ​មណ្ឌល​ស្រុក​នៅ​ឆ្ងាយ​ផ្លូវ​ ធ្វើ​ដំ​ណើរ​ជួប​ការ​លំ​បាក​ច្រើន​។ ដូច​នេះ​ដែរ ផ្លូវ​ព្រំ​ដែន​បាក់​ដាយ (Bắc Đại) ជាប់​នឹង​ព្រំ​ប្រ​ទល់​ឡហ្គ (ស្រុក​កោះ​ធំ ខេត្ត​កណ្តាល) ប្រ​ជា​ជន​កម្ពុ​ជា​ឆ្លង​ទៅ​មក​ធ្វើ​ការ​រក​ស៊ី​និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​មា​មីង ចួន​កាល​សុំ​ឆ្លង​មក​ពិ​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​នៅ​តាម​សេ​វា​សុខា​ភិ​បាល​ឯក​ជន​និង តំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ញុើង​ហោយ​ក៏​សឹង​មាន​។


តំ​បន់​ឡុង​ប៊ិញ​និង​ខាញ់​អាង (ស្រុក​អាង​ភូ) ត្រូវ​បាន​ចាត់​ទុក​ជា​តំ​បន់​​មាន​ភាព​កុះ​ករ​បង្គួរ អា​ស្រ័យ​មាន​ច្រក​ទ្វារ​ព្រំ​ដែន​ជាតិ និង​ផ្លូវ​ទឹក​ទៀត​ផង​។  ទន្លេ​ហូវ​ត​ភ្ជាប់​ត្រើយ​ខាញ់​អាង និង​ព្រែក​ជ្រៃ​តំ​បន់​មាន​ប្រ​ជា​ជន​កម្ពុ​ជា កំ​ណើត​វៀត​ណាម​រស់​នៅ​កុះ​ករ​និង​ការ​ទំ​នាក់​ទំ​នង​សាច់​ញាតិ នៅ​សង​ខាង​តំ​បន់​ព្រំ​ដែន​។ អ្នក​មីង​ខឺវ​ធី​ថាញ​ (នៅ​ស្រុក​កោះ​ធំ​ខេត្ត កណ្តាល) ឲ្យ​ដឹង​៖ ថ្វី​ត្បិត​ផ្ទះ​នៅ​ខាង​ព្រែក​ជ្រៃ ប៉ុន្តែ​សកម្ម​ភាព​ជីវ​ភាព ប្រ​ចាំ​ថ្ងៃ ខ្ញុំ​តែង​មក​ផ្សារ​ខាញ់​អាង​ទិញ​របស់​ប្រើ​ប្រាស់​សឹង​រាល់​ថ្ងៃ ពុំ​នោះ​សោត​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ក៏​ខ្ញុំ​ច្រើន​តែ​មក​ពិ​និត្យ​ខាង​វៀត​ណាម​។  នៅ​ទី​នេះ​ យើង​ខ្ញុំ​បាន​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​វៀត​ណាម ពិ​គ្រោះ​យោ​បល់​អំ​ពី​ការ​បង្ការ​-​ទប់​ស្កាត់​រោគ​រាល​ដាល​ របៀប​ថែ​ទាំ​សុខ​ភាព​ឲ្យ​មា​តា​និង​ទា​រក​។ ទន្ទឹម​នឹង​នោះ សកម្ម​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​កម្ពុ​ជា​នៅ​ឃុំ ស្រុក​នា​នា​របស់​ខេត្ត​តា​កែវ​និង​ខេត្ត​កណ្តាល ត្រូវ​បាន​ភូមិ​ភាគ​តំ​បន់​ព្រំ​ដែន​អាង​យ៉ាង ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។ ឆ្លង​តាម​រយៈ​ការ​ទំ​នាក់​ទំ​នង​ថ្នាក់​ឃុំ ខណ្ឌ ស្រុក​និង​ខេត្ត ដូច្នេះ​ដំ​ណើរ​បំ​ពេញ​ការ​ងារ​ដែល​បាន​រៀប​ចំ​ជា​ច្រើន លើក​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ លោក​ឃីតណែត អនុ​ប្រ​ធាន​រណ​សិរ្ស​សា​មគ្គី​អភិ​វឌ្ឍ​មាតុ​ភូមិ​កម្ពុ​ជា​ខេត្ត​តា​កែវ ឲ្យ​ដឹង​៖ នេះ​ជា​សកម្ម​ភាព ដ៏​មាន​ប្រ​យោ​ជន៍​ជួយ​ឲ្យ​ប្រ​ជា​ជន​ក្រី​ក្រ កម្ពុ​ជា​បាន​ថែ​ទាំ​សុខ​ភាព​ល្អ​ជាង​។

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង បង្កើត​ដំ​ណាក់ សុខា​ភិ​បាល​ពេទ្យ​យោ​ធា និង​ប្រ​ជា​ជន​ចំ​នួន​៣ នៅ​តំ​បន់​ព្រំ​ដែន​វិញ​យ៉ា (ស្រុក​ទ្រី​តូង) ឡុង​ប៊ិញ (ស្រុក​អាង​ភូ)​និង​វិញ​សឿង (ទី​រួម​ខេត្ត​តឹង​ចូវ) តែង​ពង្រីក​បាន​ល្អ​នូវ​ការ​ងារ​ពិ​និត្យ និង​ព្យា​បាល​ជំ​ងឺ បង្ក​បាន​នូវ​ក្តី​ជំ​នឿ ពី​សំ​ណាក់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​វៀត​ណាម​-​កម្ពុ​ជា​។ ទន្ទឹម​នឹង​នោះ សហ​ការ​រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​កម្ពុ​ជា​រាប់​ពាន់​លើក​នាក់​នៅ​ខណ្ឌ​នា​នា​របស់​ខេត្ត​តា​កែវ និង​ខេត្ត​កណ្តាល​។ ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មក​ពី​ក្រុង​ហូ​ជី​មិញ ចូវ​ដុក​ឡុង​ស្វៀង​។ល។ ចូល​រួម​ដោយ​ស្មារតី​ស្ម័គ្រ​ចិត្ត "មនោ​សញ្ចេត​នា​តំ​បន់​ព្រំ​ដែន​វៀត​ណាម​និង​កម្ពុ​ជា"​៕

ផាងទ្រុងអឹង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឃីតណែត