05/01/2016 - 14:16

ភាព​ផ្លាស់​ថ្មី​នៅ​តឹង​សេីុង

ឃុំ​តឹង​សេីុង ចំ​ណុះ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ជា​​​ផ្លូវ​ការ​តាំងពី​ចុង​ឆ្នាំ​២០១៤​។ សព្វ​ថ្ងៃបក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ទី​នេះ កំ​ពុង​តែ​បន្ត​ការ​លើក​កម្ពស់​​គុណ​ភាព​លក្ខ​ឋាន​ដែល​សម្រេច​បាន​។
 

 ដំ​ណាក់​សុ​ខា​ភិ​បាលឃុំ​តឹង​សេីុង​សម្រេច​បទ​ដ្ឋាន​ជាតិ​។

 

ប្រ​សិន​បើ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ឃុំ​តឹង​សេីុង ឥ​ឡូវ​គ្មាន​អ្វី​ពិ​បាក​នឹង​ការ​ប្រ​ទះ​ឃើញ​នូវ​ភាព​ផ្លា​​ស់​ថ្មី​យ៉ាង​ខ្លាំង​របស់​ឃុំ​ក្រី​ក្រ​មួយ​ដែល​ទើប​បំ​បែក​ចេញ​ជា​ថ្មី​។ ប្រប​តាម​ផ្លូ​វ​ខេត្ត គ្មាន​ប្រ​ទះ​ឃើញ​រូប​ភាព​ចម្ការ​ដំ​ណាំ ក្រៀម​ក្រោះ​ចោល​ទំ​នេរ​ដូច​ពី​មុន​ទៀត​ផ្ទុយ​ពី​នោះ​គឺ​ជា​វាល​គ្រប​ដណ្តប់​ដោយ​ចម្ការ​ពោត ឪ​ឡឹក ខ្ទឹម​ក្រ​ហម​ផ្ដល់​ទិន្ន​ផល​ខ្ពស់​។ ការ​ដាំ​ដុះ​ដោយ​របៀប​ជីក​អណ្តូង​យក​ទឹក​ស្រោច​ស្រព​កាល​ពី​មុន ត្រូវ​បាន​ជំ​នួស​ដោយ​ការ​អនុ​វត្តន៍​បច្ចេក​ទេស​ជឿន​លឿន​មាន​ដូច​៖ បាញ់​ស្រោច​ស្រព​ដោយ​ម៉ា​ស៊ីន​ឬ​ម៉ូ​ទ័រ ប្រើ​ផ្ទាំង​គម្រប​ក​សិ​កម្ម​ជា​ដើម​។ ខណៈ​ពេល​ធ្វើ​ដំ​ណើរ​ចុះ​ជ្រៅ​ទៅ​ដល់​ភូមិ​នា​នា យើង​ខ្ញុំ​ប្រ​ទះ​ឃើញ​ដង​ផ្លូវ​អម​ដោយ​ម្លប់​ដើម​ត្នោត​ត្រូវ​បាន​កសាង​រឹង​មាំ​ជំ​នួស​ឲ្យ​ផ្លូវ​បែក​ភក់​ជ្រាំ​រដូវ​វស្សា។​ បង​ស្រី​សេី​ុ​ង​ធី​ភាព នៅ​ភូមិ​ត្នោត​លៃ​ឲ្យដឹ​ង​៖​"​ ខ្ញុំ​ឆ្លៀត​នាំ​កូន​ទាំង​ពីរ​ទៅ​ចាក់​វា៉​ក់សាំង​បង្ការ​តាម​កាល​កំណ​ត់ ដើម្បី​ឆាប់​វិល​ត្រ​ឡប់​មក​ផ្ទះ​ស្រោច​ដំ​ណាំ​។ អា​ស្រ័យ​មាន​ផ្លូវ​ថ្នល់​ស្រ​ឡះ​ស្រ​ឡំ ម្ល៉ោះ​ហើយ​គ្មាន​ខាត​ពេល​វេ​លា​ច្រើន​ដូច​មុន​។ ថែម​ទាំង​មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ថ្មី​និង​ប្រ​ព័ន្ធ​ម៉ា​ស៊ីន​បូម​ទឹក​ស្រោច​ស្រព ម្ល៉ោះ​ហើយ​ក្នុង​មួយ​ព្រឹក​ម្នាក់​ឯង​ខ្ញុំ​អាច​ស្រោច​ស្រព​រួច​រាល់​ដំ​ណាំ​របស់​គ្រួ​សារ​។ ក្នុង​អំឡុង​ពេល​តែ​មួយ​ដូច​មុន​ក៏​ពិត​មែន ប៉ុន្តែ​សព្វ​ថ្ងៃ​កសិករ​អាច​ធ្វើ​ការ​រក​ស៊ី​ទទួល​ផល​បាន​ច្រើន​ជាង ហេីយ​ជីវ​ភាព​មាន​ការ​កែ​លម្អ​បង្គួរ​"។


លោក​លី​ថាញ់​ត្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំតឹ​ង​សេីុង មាន​ប្រ​សាសន៍​ទាំង​ក្ដី​រីក​រាយ​៖ "អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​។ យោង​លើ​មូល​ដ្ឋាន​នោះ ឃុំ​បន្ត​ការ​អនុវត្តន៍​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ខ្មែរ​ក្រីក្រ​ ដើម្បី​គ្រួ​សារ​ទាំង​នេះ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ពេល​ខាង​មុខ​។ សព្វ​ថ្ងៃ​លក្ខ​ឋាន​ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ​តឹង​សេី​ុង​ជិត​២០​លាន​ដុង​/ម្នាក់​/ឆ្នាំ បើ​ប្រៀប​ផ្ទឹម​នឹង​កាល​ពី​ទើប​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី គឺ​កើន​បន្ថែម​១,៥ លាន​ដុង​/ម្នាក់​/ឆ្នាំ​។  ត្បិត​អីភូមិ​ភាគ​បាន​សង្កេត​ឃើញ​កិច្ច​ការ​កសាង​​ជន​បទ​ថ្មី ត្រូវ​អនុ​វត្ត​បន្ត​បន្ទាប់​ក្រោយ​ពីបាន​ទទួល​ស្គាល់ជា​ឃុំ​ជន​បទ​ថ្មី"​។

លោក​​គឹម​ហុង​ធី កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​របស់​ឃុំ​ចែក​រំ​លែក​៖ "ជោគ​ជ័យ​នៃ​ការ​ងារ​បន្ត​ការ​លើក​កម្ពស់​លក្ខ​ឋាន មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ​។ សព្វ​ថ្ងៃ​ការ​ខិ​ត​​ខំ​ឲ្យបាន​ទទួល​ស្គាល់​ភូមិ​ជន​បទ​ថ្មី​កំ​ពុង​បាន​មា​មីង​គាំ​ទ្រ ឆ្លង​តាម​រយៈ​ការ​បរិច្ចាគ​ដី ឧបត្ថម្ភ​ឈើ​សង់​អា​គារ​ព័ត៌​មាន​ជំ​នួយ​កម្លាំង​ពល​កម្ម​ដើម្បី​ជីក​ស្តារ​ប្រ​ឡាយ​។ ស​ឲ្យ​ឃើញ​ថា ការ​កសាង​ជន​បទ​ថ្មី​នៅ​តែ​បន្ត​ការ​និង​ជា​ទិស​ដៅ​រួម​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​តឹង​ស៊ើង​"៕

ថាច់​ថាញ់​ភូ - សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ថាញ់​ត្រុង