សុខភាព សុខភាព

24/08/2016 - 17:03

សកម្ម​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​​ល្អ

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ ខេត្ត​សុក​ត្រាំង បាន​ផ្នែក​សុ​ខា​ភិ​បាល​ស្រុក​ឲ្យ​តម្លៃ ជា​អង្គ​ភាព​ឈាន​មុខ​ក្នុង​ការ​អនុ​វត្តន៍​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​រាល​ដាល​។

បុគ្គ​លិក​ពេទ្យ​របស់​ដំ​ណាក់​សុខា​ភិ​បាល អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។


ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៧% និង​កំ​ពុង​ទទួល​ប្រ​យោ​ជន៍​ពី​កម្ម​វិ​ធី​១៣៥ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ម្ល៉ោះ​ហើយ បាន​រដ្ឋ​ជូន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល ទូ​ទាំង​ប្រ​ជា​ជន​ដល់​ជន​រួម​ជាតិ​នៅ​ឃុំ​ភូ​ម៉ី​ដោយ​ឥត​គិត​ថ្លៃ​។ ដូច្នោះ ចំ​នួន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ព្យា​បាល​រោគ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ភូ​ម៉ី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ តាម​គ្រូ​ពេទ្យ​លី​តា​រា អនុ​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ភូ​ម៉ី ឲ្យ​ដឹង​៖ បច្ចុប្បន្ន មធ្យម​ភាគ​រៀង​រាល់​ថ្ងៃ​មាន​ប្រ​ជា​ជន​មក​ពិ​និត្យ​ព្យា​បាល​រោគ​ប្រ​មាណ​ជាង​១០០​នាក់ មាន​ជំ​ងឺ​ដូច​ជា​៖ ក្អក គ្រុន​ញាក់ ផ្តា​សាយ សម្ពាធ​ឈាម​ ចុក​សន្លាក់​ដៃ​ជើង​។ល។ ពិ​សេស​ឆ្នាំ​នេះ ដំ​ណាក់​បាន​ផ្នែក​សុខា​ភិ​បាល​ជំ​នួយ​គ្រឿង​សម្ភារៈ​សម្រាប់​ព្យា​បាល​តាម​វិ​ជ្ជា ពេទ្យ​បុ​រាណ ម៉្លោះ​ហើយ​ចំ​នួន​ប្រ​ជា​ជន​មក​ពិ​និត្យ​ព្យា​បាល​រោគ​កាន់​តែ​កើន។ មធ្យម​ភាគ រៀង​រាល់​ថ្ងៃ​មាន​ប្រ​ជា​ជន​មក​ចាក់​ម្ជុល​វិ​ទ្យា​សាស្រ្ត ជាង​២០​នាក់​។ ដូច្នេះ ដើម្បី​ធា​នា​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ​ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ចុះ​កិច្ច​សន្យា​ទទួល​កម្មា​ភិ​បាល​ពេទ្យ​បន្ថែម​៦​រូប​ទៀត បង្កើន​ចំ​នួន​បុគ្គ​លិក​របស់​ដំ​ណាក់​បាន​១៦​រូប។


ដើម្បី​បម្រើ​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ឲ្យ​តែ​ដល់ ម៉ោង​៧​ព្រឹក ​គឺ​បុគ្គ​លិក​ពេទ្យ​មាន​មុខ​ជា​និច្ច​។ ថ្វី​ត្បិត​តែ​ចំ​នួន​ប្រ​ជា​ជន មក​ពិ​និត្យ​ជំ​ងឺ​ច្រើន​កុះ​ករ​ ប៉ុន្តែ​ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​រៀប​ចំ​កន្លែង អង្គុយ​និង​ចាប់​លេខ​តាម​លំ​ដាប់​លំ​ដោយ ​ដូច្នេះ​ការ​ងារ​ពិ​និត្យ​ព្យា​បាលក៏​មាន​ភាព​ងាយ​ស្រួល​។ បុគ្គ​លិក​ពេទ្យ​តែង​រួស​រាយ​រាក់​ទាក់​ណែ​នាំ​អ្នក​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ឲ្យ​ចេះ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​។ ពូ​ទ្រីវ​វ៉ែន នៅ​ភូមិ​​ដៃ​ដូន​អ៊ុយ ឲ្យ​ដឹង​៖ "ខ្ញុំ​ឈឺ​សន្លាក់​ដៃ​ជើង ធ្វើ​ដំ​ណើរ​ទៅ​មក​តែង​ជួប​ការ​លំ​បាក ​អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល ដូច្នេះ​ខ្ញុំ​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​នេះ​ដោយ​គ្មាន​បង់​ប្រាក់​ទេ​។ វេជ្ជ​បណ្ឌិត​បាន​ពិ​គ្រោះ​ ព្យា​បាល​តាម​វិជ្ជា​ពេទ្យ​សម័យ​ផ្គួប​ផ្សំ​នឹង​ពេទ្យ​បុ រាណ ជូន​ថ្នាំ​ផឹក​ក្នុង​មួយ​សប្តាហ៍ ហើយ​ឲ្យ​ខ្ញុំ​ទៅ​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​៣ ដង/​សប្តាហ៍​ទៀត​ផង។ ក្រោយ​ពី​ព្យា​បាល​អស់​មួយ​ខែ សព្វ​ថ្ងៃ​ខ្ញុំ​ដើរ​បាន​ធម្ម​តា​វិញ​ហើយ​។ ដូច្នេះ ខ្ញុំ​មាន​ការ​ជឿ​ជាក់​និង​នឹង​នរ​ចិត្ត​ពេល​មក​ព្យា​បាល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​នេះ"​។

មិន​ត្រឹម​តែ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​ទាំង​អនុ​វត្ត​បាន​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ ដើម្បី​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​និង​បង្ការ ទប់​ស្កាត់​ជំ​ងឺ​រាល​ដាល​។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ឃុំ​មិន​ដែល​កើត​មាន​រោគ​រាល​ដាល​ម្ដង​ណា​ឡើយ​។ ក្រៅ​ពី​នោះ រៀង​រាល់​ឆ្នាំ ​នៅ​មាន​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​ផ្សេង​ៗ​ដូច​៖  ចាក់​ថ្នាំ​បង្ការ​ជូន​កុ​មារ​អា​យុ​ក្រោម​៥​ឆ្នាំ​ ឲ្យ​កុ​មារ​ផឹក​វី​តា​ម៉ីន​A ស្រ្តី​មាន​ផ្ទៃ​ពោះ​សុទ្ធ​តែ​បាន​ចាក់​ថ្នាំ​បង្ការ​និង​ពិ​និត្យ​គភ៌​ត្រូវ​តាម​ពេល​កំ​ណត់​។ល។ អនុ​វត្ត​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​។ គ្រូ​ពេទ្យ​លី​តា​រា អះ​អាង​ថា​៖ "កង​ជួរ​បុគ្គ​លិក​ពេទ្យ របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ខិត​ខំ​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​ប្រ​តិ​បត្តិ​ល្អ នូវ​ការ​ងារ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ក្នុង​ពេល​ខាង​មុខ"​៕

យ្វី​អាញ់-សុ​ផល

ចែករំលែកអត្ថបទ