ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/01/2016 - 09:20

ឃុំក្រសម្រេចបទដ្ឋានជនបទថ្មី

ឃុំ​ដា​យ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​​​នៅ​ជាង​​៨៤​%។ ឃុំ​ទើប​បា​ន​ទទួល​ស្គាល់​ជា​ឃុំជ​ន​បទ​ថ្មី​។

សា​លា​បឋម​សិក្សា​ដាយ​តឹម​១ ស្រុក​មីស្វៀង ខេត្ត​សុ​ក​ត្រាំង​។

ពី​មុន​នេះ ដាយ​តឹម​ជា​ឃុំ​លំបា​ក​ពិ​សេស ដោយ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ជាង​២៥​%នៃ​ចំនួន​ប្រ​ជា​ជន​រួម​ក្នុង​ទូ​ទាំង​ឃុំ។​ ដោយ​សារ​ជា​ឃុំ​តំ​បន់​​ឆ្ងាយ ផ្លូវ​គមនា​គម​ន៍​ជួប​ការ​លំ​បាក ក្រោយ​ពេ​ល​បាន​ជ្រើស​ក​សាង​ឃុំ​ជន​បទ​ថ្មី ថ្នាក់​ដឹ​ក​នាំ​ឃុំ​បាន​កំ​ណត់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ជា​ការ​ងារ​សំខាន់ ដោយ​ផ្តុំ​កម្លាំង​កសាង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ និង​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​។ នៅ​ឆ្នាំ​២០១១ បន្ទាប់​ពី​កសាង​គម្រោង​ប្លង់​រួច​រាល់​បក្ខ​ភាគ និង​រដ្ឋ​អំ​ណាច​ឃុំ​ដាយ​តឹម បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​១៩​ជូន​ប្រ​ជា​ជន​បាន​ជ្រួត​ជ្រាប​។ តាម​ប្រ​សាសន៍ លោក​ឡឹម​សេី​ុង​ហៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម​ ឲ្យ​ដឹង​៖ ឃុំ​នឹង​ផ្តុំ​កម្លាំង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សាយ ពី​ព្រោះ​បើ​ប្រ​ជា​ជន​ជ្រួត​ជ្រាប​ពី​អត្ថ​ន័យ និង​សារៈ​សំ​ខាន់​នៃ​ការកសាង​ជន​បទ​ថ្មី​នោះ មា​មីង​នឹង​ខ្នះ​ខ្នែង​ចូល​រួម​ហើយ​ការ​អនុ​វត្ត​ន៍​នឹ​​​​ង​មាន​ភាពងាយ​ស្រួល​ជា​មិន​ខាន​។ ក្នុង​រយៈកាល​៤ឆ្នាំ អនុ​វត្ត​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​ ឃុំដា​យ​តឹម បាន​កៀរ​គរ​ប្រ​ភព​កម្លាំង​ជាង​៣០៩​ពាន់​លាន​ដុង ក្នុង​នោះ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង​៦៦​ពាន់​លាន​ដុង និង​បរិច្ចាគ​ផ្ទៃ​ដី​ដំ​ណាំ​និង​ដើម ឈើ​ជា​ច្រើន​។ល។ លោក​ឡឹម​វាំុង​ត្រុង នៅ​ភូមិ​ដាយ​ទ្រី​ ជា​អ្នក​បរិច្ចាគ​ដី ជាង​១.៥០០​ម៉ែត្រ ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ ឲ្យ​ដឹង​៖ " មា​មីង​ក្នុង​ភូមិ​ស្រប​មតិ​គ្នា​បរិច្ចា​គ​ដី​ជូន​រដ្ឋ​ធ្វើ​ផ្លូវ មា​មីង​យល់​ឃើញ​ថា​សំ​ណង់​ទាំង​អស់​នេះ​សុទ្ធ​តែ​នាំ​មក​នូវ​ប្រ​យោជន៍​ជូន​ប្រ​ជា​ជន​។ សព្វ​ថ្ងៃ​ផ្លូវ​គម​នា​គមន៍​នៅ​ដាយ​តឹម​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ម៉្លោះ​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន ម៉្លោះ​ហើយ​ឈ្មួញ​ចូល​ទិញ​កសិ​ផល​ដល់​ស្រែ​ចម្កា​រ​។ ព្រោះ​ហេតុ​នោះ កសិ​ករ​យើង​ខ្ញុំ​បរិ​ច្ចាគ​ដី​ជូន​រដ្ឋ​អំ​ណាច​កសាង​សំ​ណង់​ជន​បទ​ថ្មី​គឺ​មិន​ស្តាយ​ឡើយ  ពី​ព្រោះ​សំ​ណង់​ទាំ​ង​នេះ​នាំ​មក​នូវ​ប្រ​យោជន៍​ជូន​យើង​ខ្ញុំ​ "។

រយៈ​ពេល​កន្លង ឃុំ​ដាយ​តឹម​បាន​បំ​ផុស​យ៉ាង​ទូ​លំទូ​លាយ​នូវ​ចលនា​"​ទូទាំង​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​​"។ ពង្រីក​តួ​នា​ទី​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​តាម​គោល​លំ​នាំ  "ប្រ​ជា​ជន​ដឹង​ប្រ​ជា​ជ​ន​ពិ​ភាក្សា​ ប្រ​ជាជ​ន​ធ្វើ ប្រ​ជា​ជន​ត្រួត​ពិ​និត្យ​និង​ទ​ទួល​ផល​"។ ជា​មួយ​នឹង​គោល​លំ​នាំ​ទាំង​នេះ ទោះ​បី​លក្ខ​ឋាន​នា​នា​ដែល​លំ​បាក​អនុ​វត្ត​បំ​ផុត ដូច​ជា​លក្ខ​ឋាន​បរិ​ស្ថាន​និង​គ្រួ​សារ​ក្រី​ក្រ ឃុំ​សុទ្ធ​សឹង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​បាន ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រូប​អត្រា​៩៨,៦​%គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់ ស្រូប​អត្រា​ជិត​៩៩​%។ សំ​ណង់​នា​នា​ដូច​ជា​ដំ​ណាក់​សុ​ខា​ភិ​បាល អ​គារ​សិក្សា​ពី​កម្រិត​មតេ្តយ្យ​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន សុទ្ធ​សឹង​ក​សាង​មាន​ភាព​សម​រម្យ សម្រេច​បទ​ដ្ឋាន​ជាតិ សន្តិ​សុខ​ន​យោ​បាយ​ត្រូវ​បាន​រក្សា​ខ្ជាប់​ប្រ​ជា​ជន​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត​ពល​ករ​ - កា​រិ​នី​៩៥%​ មាន​ការ​ងារ​ធ្វើ​លំ​នឹង បង្កើន​ប្រា​ក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ ប្រ​មាណ​ពី​១០​លាន​ដុង​/ឆ្នាំ  នៅ​ឆ្នាំ​២០១១​ដល់​២០១៥​សម្រេច​៣៦,១​លាន​ដុង​/ម្នាក់​/ឆ្នាំ​...។

មក​កាន់​ឃុំ​ដាយ​តឹម​នា​បច្ចុប្បន្ន យើង​នឹង​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​ពី​ឃុំ​មួយ​នៃ​ជន​បទ​ថ្មី។ នោះ​គឺ​នៅ​សង​ខាង​ផ្លូវ​ឃើញ​ផ្ទះ​ឥដ្ឋ​ជា​ច្រើន​សម​រម្យ​និង​មាន​របង​រឹង​មាំ​។ល។ ក្រុម​ហ៊ុន​សហ​គ្រាស​ អា​ជីវ​កម្ម​ឯក​ជន កសិដ្ឋាន ចិញ្ចឹម​គោទឹក​ដោះ។ល។ ត្រូវ​បាន​កសាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ លោក​ត្រាំ​ចឿង នៅ​ភូមិ​ដាយ​អឹង ឲ្យ​ដឹង​ដោយ​មោទ​ន​ភាព​៖ " ខ្ញុំ​ឃើញ​ភូមិ​ភាគ​នៅ​ឃុំ​របស់​យើង​ឥឡូវ​ស្អាត​មិន​ខុស​ប្លែក​ពី​ទី​ក្រុង​ប៉ុន្មាន​ឡើយ​។ ផ្លូវ​គមនា​គមន៍​ចូល​ដល់​ផ្ទះ សា​លា​រៀន​និង​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​កសាង​នៅ​ជិត​ផ្ទះ សំ​ណង់​ទាំង​នេះ​សុទ្ធ​តែ​ជ្រះ​ស្អាត​​និង​មាន​ភាព​សម​រម្យ​ "...៕

 

លី​ធាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ដាយ​តឹម​